Seminar 1a - Dr. Kent Hovind - www.drdino.com - ខេមរភាសា Khmer (Cambodian) តើអ្នកធ្លាប់គិតពីវាទេ? ខ្ញុំចង់និយាយថា តើគោលបំនងដើម្បីឲ្យបានជីវិតគឺជាអ្វី? តើហេតុអ្វីបានជាយើងនៅលើផែនដី? តើយើងកើតមកពីណា? ទាក់ទងនឹងបញ្ហានោះ តើយើងនឹងទៅកន្លែងណា នៅពេលជីវិតនេះផុតរលត់ទៅ? សិក្ខាសាលានេះនិយាយអំពីអាយុកាលរបស់ផែនដី។ លោកវេជ្ជបណ្ឌិត ហូវិនដ៍ (Hovind) ផ្តល់ភស្តុតាងយ៉ាងជាក់លាក់ដើម្បីបង្ហាញថា ផែនដីនេះ មិនមានអាយុ រាប់ពាន់លានឆ្នាំនោះទេ។ តាមពិតភស្តុតាងនោះចង្អុលបង្ហាញអំពី ការបង្កបង្កើតរបស់សព្វសារពើក្នុងរយៈពេល៦ថ្ងៃ។ ដូចដែលយើងបានដឹងអំពី លោកុប្បត្តិជំពូក១ សួស្តី ខ្ញុំឈ្មោះ អេរីច ហើយយើងសង្ឃឹមថាអ្នកចូលចិត្តសិក្ខាសាលាដ៏មានអំនាចអស្ចារ្យនេះ។ លោកវេជ្ជបណ្ឌិត ហូវិនដ៍ ធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះ ដែលនិយាយអំពី «អាយុកាលរបស់ផែន ដី» Seminar 1a - Dr. Kent Hovind - www.drdino.com - ខេមរភាសា Khmer (Cambodian) «អាយុកាលរបស់ផែនដី»​​ សិក្ខាសាលាផែ្នកទី១ ក ដោយលោកវេជ្ជបណ្ឌិត ខិនថ៍ អ៊ី ហូវិនដ៍ វាជាកិត្តិយសដែលមានវត្តមាននៅទីនេះក្នុងរាត្រីនេះ នៅរដ្ឋ Tennessee ។ ខ្ញុំឈ្មោះ ខិនថ៍ ហូវិនដ៍។ ខ្ញុំបានបង្រៀនវិជ្ជាសាស្រ្តនៅវិទ្យាល័យអស់រយៈពេល១៥ឆ្នាំ ហើយឥឡូវនេះខ្ញុំបានធ្វើអ្នកផ្សាយ ដំណឹងល្អតាមរយៈការធ្វើសិក្ខាសាលាអំពីការបង្កើត ការវិវត្ត និង ឌីណូស័រ។ ខ្ញុំជឿថាព្រះគម្ពីរមិនមានការខុសឆ្គង វាត្រូវបានបណ្តាល អោយសរសេរឡើងហើយវាជាព្រះបន្ទូល​ដែលមិនអាចបំផ្លាញបាន របស់ព្រះដ៏មានព្រះជន្មរស់ ។ ខ្ញុំជឿវាគ្រប់ទំព័រ។ ព្រះគម្ពីរគឺជាការណែនាំដ៏សំខាន់របស់អ្នក ដែលយើងត្រូវតែស្គាល់ មុនពេលចាកចេញពីផែនដីនេះ ទៅ។ អ្នកពិតជាគួរអានសៀវភៅព្រោះអ្នកនឹងត្រូវឃ្លាតឆ្ងាយទៅអស់រយៈពេលយ៉ាងយូ នៅពេលអ្នកចាកចេញពីផែនដីនេះ អ្នកមិនអាចត្រឡប់មកវិញឡើយ ដូច្នេះហើយអ្នកត្រូវប្រាកដថា អ្នកនឹងទៅកនែ្លងត្រឹមត្រូវ។ ឥឡូវនេះ ការងាររបស់ខ្ញុំជាគ្រីស្ទានគឺ «ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរអំពីហេតុផលនៃសេចក្តី សង្ឃឹមដែលនៅក្នុងខ្លួនយើង»។ ខ្ញុំគិតថាប៉ុន្មានរយឆ្នាំចុងក្រោយនេះ គ្រីស្ទានមិនបានឆ្លើយបានល្អអំពីទ្រីស្តីអំពីការវិវត្តនេះទេ។ ហើយយើងបានទ្រាំទ្រពីទស្សនៈអំពីការវិវត្តនេះ ដែលតាមពិតវាជាសាសនា។ យើងបានអនុញ្ញាឲ្យសាសនានេះបានជ្រាបចូលក្នុងវិស័យអប់រំ និង វិស័យច្បាប់។ ដំណើរការនៃការគិតទាំងស្រុងរបស់យើងផែ្អកលើទស្សនៈដែលគ្មានភស្តុតាងខាងវិទ្យាសាស្រ្តសោះ។ គ្មានសោះ! យើងកំពុងផ្តល់ថវិការចំនួន ២៥០,០០០ ដូល្លា​ដល់អ្នកណាម្នាក់ដែលមានភស្តុតាត្រឹមត្រូវខាងវិទ្យា សាស្រ្តស្តីអំពីការវិវត្ត។ ការផ្តល់ជូននោះត្រូវធ្វើឡើងអស់រយៈពេល១២ឆ្នាំហើយឥឡូវនេះ។ ប៉ុន្តែគ្មានភស្តុតាងណាមួយត្រឹមត្រូវសោះខាងវិទ្យាសាស្រ្តស្តីអំពីការវិវត្ត។ ខ្ញុំដឹងថាមនុស្សជឿលើការវិវត្តនោះ ប៉ុនែ្តជំនឿនោះមិនធ្វើឲ្យវាជាវិទ្យសាស្រ្តទេ។ មាន៣ចំនុចដែលខ្ញុំចង់សំរេចបាន​ នៅក្នុងសិក្ខាសាលារបស់ខ្ញុំ។ ចំនុចទី១ ពង្រឹងជំនឿរបស់អ្នកខាងឯព្រះបន្ទូលព្រះ។ ចំនុចទី២ បើបងប្អូនមិនទាន់សេចក្តីសង្រ្គោះ ខ្ញុំចង់ព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនបានទទួលជឿ ព្រះយេស៊ូវ។ ខ្ញុំចង់ប្រាប់បងប្អូនយ៉ាងច្បាស់លាស់ថា ខ្ញុំមិនចង់លាក់គោលបំណងរបស់ខ្ញុំទេ - ខ្ញុំចង់ឲ្យបងប្អូន​បានទទួលជឿព្រះយេស៊ូវ។ ចំនុចទី៣ ប្រសិនបើបងប្អូនបានសង្រ្គោះ​ ហើយបងប្អូនមិនបានធ្វើការច្រើនថ្វាយព្រះអង្គ នោះខ្ញុំនឹងធ្វើឲ្យបងប្អូនមិនស្រួលខ្លួន។​ តើបងប្អូនព្រមទេ? អ្នករាល់គ្នាស្គាល់គោលបំណងរបស់ខ្ញុំហើយ។ បាទ, នេះមិនមែនជាប្រពន្ធរបស់ខ្ញុំ វាគ្រានតែជារូបភាពរបស់គាត់បុណ្ណោះ។ កាលពីរដូវក្តៅមុន វាជាខួបអាពាហ៍ពិពាហ៍លើកទី៣១របស់យើង ហើយយើងបានអង្គុយចុះដើម្បីគិត ថាយើងបានចំនាយលុយអស់ប៉ុន្មាន តាំងពីយើងរៀបការ។ យើងបានចាយលុយនោះទាំងអស់! យើងរស់នៅក្នុង Pensacola, រដ្ឋ Florida វេរម្ភវាត Ivan បានបំផ្លាញរដ្ឋ Florida ចង់លុបចោលពីផែនទីហើយ។ ប៉ុនែ្តយើងកំពុងសប្យាយរីករាយដែលបានសង់ជាថ្មីវិញទៀត។ ខ្ញុំមានកូន៣នាក់ ហើយខ្ញុំបានរៀបការឲ្យពួកគេអស់ហើយ ដូច្នេះខ្ញុំសំរេចអស់ហើយ។ សរសើរដំកើងព្រះ។ ខ្ញុំនៅផ្ទះទំនេរ។​ វាពិតជាអស្ចារ្យខ្លាំងណាស់។ អ្នកណាដែលមិនស្គាល់យើង មើលចុះឥឡូវនេះគ្រួសាររបស់យើងទាំងអស់កំពុងបំរើព្រះអង្គ ហើយមកទល់ពេលនេះយើងមានចៅ៤នាក់។ ហើយអ្នកណាដែលមិនយល់ពីរឿងនេះ ត្រូវយល់ថាចៅគឺអំណោយមកពីព្រះ ដោយសារអ្នកមិនបានសំលាប់កូនអ្នក នៅពេលដែលអ្នកគិតថាចង់សំលាប់។ តើមានបងប្អូនប៉ុន្មាននាក់ដែលគិតគូរពីរឿងនោះ? វាល្អ មែនទេ? កូនចៅរបស់ខ្ញុំរស់នៅជិតខ្ញុំ និង ធ្វើបំរើព្រះអង្គជាមួយគ្នា ពួកគេទាំងអស់ចង់បំរើព្រះអង្គពេញមួយជីវិត របស់គេ។ ការនេះមានតំលៃណាស់។ យើងមានមនុស្សចំនួន៤០នាក់បំរើព្រះអង្គនៅក្នុងព័ន្ធកិច្ចរបស់យើង​ ហើងយើងចង់ធ្វើដើម្បីជួយពង្រឹង សេចក្តីជំនឿរបស់បងប្អូនខាងព្រះបន្ទូល។ យើងចង់ផ្លាស់ប្តូរ «ទស្សនៈអំពីពិភពលោក» របស់លោកអ្នក។ មាន២វិធីដែលយើងអាចក្រឡេកមើលលោកិយយើងនេះ។​ នេះហើយគេហៅថា «ទស្សនៈអំពីពិភពលោក» ។​ តើអ្នកមានទស្សនៈយ៉ាងដូចម្តេចចំពោះពិភពលោកនេះ? មនុស្សមួយចំនួនក្រឡេកមើលពិភពលោកតាមវិធី១ ហើយអ្នកខ្លះទៀតក្រឡេកមើលតាមវិធី១ទៀត។ យើងនឹងនិយាយអំពីរឿងនេះបន្តិចទៀត។ ប៉ុន្តែវិធីដែលអ្នកមានទស្សនៈអំពីពិភពលោកនេះ បញ្ជាក់ថាតើលោកអ្នកឆ្លើយសំនួរ៤អំពីជីវិតយ៉ាង ដូចម្តេច? មានសំនួរសំខាន់ចំនួន៤ ដែលសាសនានិមួយៗនៅលើភពផែនដីព្យាយាមឆ្លើយ។ តើខ្ញុំជានរណា? តើខ្ញុំកើតមកពីណា? តើហេតុអ្វីបានជាខ្ញុំនៅលើផែនដីនេះ? តើនៅពេលខ្ញុំស្លាប់ ខ្ញុំនឹង ទៅឯណា? ចម្លើយរបស់យើង នោះអាស្រ័យហេតុទៅលើ «ទស្សនៈអំពីពិភពលោក» របស់ផងយើង។ មនុស្សខ្លះមើលទៅពិភពលោកហើយនិយាយថា «អ្នកដឹងទេ វាអស្ចារ្យណាស់ គឺបន្ទុះធ្វើឲ្យមានផែនដី ។» នេះហើយជាទស្សនៈពិភពលោករបស់មនុស្ស ដែលពឹងលើទឹ្រស្តីអំពីការវិវត្ត។​ អ្នកផ្សេងទៀតមើលទៅពិភពលោកហើយនិយាយថា «អ្នកដឹងទេ មានការរចនាមួយដ៏អស្ចារ្យ ដូច្នេះច្បាស់ជា មានព្រះអាទិករ» នេះហើយជាទស្សនៈពិភពលោក របស់មនុស្សដែល​ពឹង​លើព្រះអាទិករនិយម។ ហើយទស្សនៈទាំង២នេះប្រឆាំងគ្នាទៅវិញទៅមក។ មានអ្នកដែលគិតខុស ហើយខ្ញុំនឹងប្រាប់ថាតើគេ ជាអ្នកណា។ ខ្ញុំបានធ្វើការជជែកពិភាក្សាជាច្រើនដង គឺច្រើនជាង៩០ដង។ ខ្ញុំបានធ្វើការជជែកពិភាក្សាចំនួន៩២ដង នៅតាមបណ្តាសាកលវិទ្យាល័យ ក្នុងនោះមាន១ដង នៅសាកលវិទ្យាល័យ University of Tennessee Knoxville ប្រឆាំងនឹងលោកវិជ្ជបណ្ឌិត Pigliuchi។ ខ្ញុំបានជជែកពិភាក្សាប្រឆាំងជាមួយគាត់២ដង ខ្ញុំនឹងរីករាយធ្វើវាម្តងទៀត។ ខ្ញុំគិតថាគាត់នឹងមិនធ្វើវាទៀតទេ ប៉ុន្តែបើគាត់ព្រម នោះខ្ញុំមានក្តីរីករាយមែនទែន។ អ្នកដែលខ្ញុំធ្លាប់ជជែកពិភាក្សាជាមួយ ឆ្លាតជាងខ្ញុំខ្លាំងណាស់​ ប៉ុនែ្តខ្ញុំបានយកឆ្នះពួកគេពីព្រោះថា ខ្ញុំត្រូវ ហើយពួកគេខុស។ វាពិតជាសាមញ្ញណាស់។ ប៉ុនែ្តប្រសិនបើទ្រីស្តីពីការវិវត្តនោះពិតប្រាកដ តើអ្នកនឹងឆ្លើយសំនួរទាំង៤អំពីជីវិតយ៉ាងដូចម្តេច? តើខ្ញុំជានរណា? តើខ្ញុំមានតំលៃប៉ុណ្ណាទៅ? បាទ៎ បើសិនជាការវិវត្តន៍ពិតប្រាកដ អ្នកគ្មានអ្វីសំខាន់ឡើយ។ អ្នកគ្រាន់តែជាជីវធាតុដែលត្រូវបានផុសឡើងនៅលើឆ្នេរខ្សាច់ គឺអ្នកគ្មានតំលៃអ្វីសោះ ! តាមពិតអ្នកបានចូលរួមចំណែកបង្តើតបញ្ហាដែរ។ អ្នកឃើញទេ អ្នកក៏ជាអ្នកបំពុលបរិស្ថាន ហើយបើយើងអាចកាត់បន្ថយចំនួនទាំងអស់នៃប្រជាជន នោះវាជាការប្រសើរ។ អ្នកឃើញទេ បើការវិវត្តន៍នោះពិត នោះវាស្រួលគិត។ តើខ្ញុំកើតមកពីណា? បាទ៎ ប្រសិនបើការវិវត្តន៍ត្រឹមត្រូវមែន នោះលោកអ្នកត្រូវបានកើតមកដោយសារបន្ទុះមួយ រាប់លានឆ្នាំ​កន្លង​ទៅហើយ។ តើហេតុអ្វីបានជាខ្ញុំនៅលើផែនដីនេះ? តើអ្វីជាគោលដៅសំរាប់ជីវិត? បាទ៎ ប្រសិនបើការវិវត្តន៍ត្រឹមត្រូវមែន នោះយើងគ្មានគោលដៅសំរាប់ជីវិតឡើយ ដូច្នេះអ្នក​ត្រូវ​ចេះ​សប្បាយចង់ភ្លេចខ្លួន។ បើគិតថាអ្វីមួយវាល្អមែន ចូរធ្វើវាចុះ។​ តើខ្ញុំនឹងទៅទីណាពេលខ្ញុំស្លាប់ទៅ? បាទ៎ ប្រសិនបើការវិវត្តន៍ត្រឹមត្រូវមែន នោះអ្នកនឹងត្រូវបញ្ចុះក្នុងផ្នូរ ហើយអ្នកនឹងវិវត្តក្លាយជាដង្កូវឬក៏ ជារុក្ខជាតិ។ ប៉ុនែ្តព្រះគម្ពីរចែងថា «កាលដើមដំបូងព្រះបានបង្កើតផ្ទៃមេឃ និង​ ផែនដី»។ ឥឡូវបើសិនជាវាត្រឹមត្រូវមែន នោះនឹងមានចំលើយផ្សេងៗគ្នាទៅនឹងសំនួរទាំងនោះ។ វាមានន័យថា យើងគួរតែព្យាយាមស្វែងយល់ថា តើព្រះជាអ្នកណា ហើយត្រូវដឹងថា តើទ្រង់ចង់បានអ្វី ពីយើង? ដោយព្រោះទ្រង់បានបង្កើតផែនដីនេះ នោះមានន័យថា ទ្រង់ជាម្ចាស់លើវា ទ្រង់ក៏​បង្កើត​ច្បាប់ផងដែរ។ យើងគួរតែស្វែងយល់ពីអ្វីដែលទ្រង់ចង់បាន។ ហើយប្រសិនបើអ្នកមិនគោរពច្បាប់របស់ទ្រង់ទេនោះ អ្នកនឹងមានបញ្ហានៅថ្ងៃមួយមិនខាន។ យើងនឹងដឹងពីរឿងហ្នឹងថែមទៀតនៅពេលក្រោយ។ អារក្សមិនចូលចិត្តគំនិតនេះដែលថា ព្រះបានបង្កើតផែនដីទេ។ អារក្សបានមករកនាងអេវ៉ា នៅក្នុងសួន ច្បារអេដែន។ អ្វីដែលវានិយាយទៅកាន់នាងលើកដំបូងគឺសួរថា «តើព្រះមានបន្ទូលពិតប្រាកដយ៉ាងម៉េច? វាព្យាយាមអោយនាងមានចំងល់អំពីព្រះបន្ទូលរបស់ព្រះ។ សាតាំងតែងតែព្យាយាមធ្វើអោយយើងឆ្ងល់ពីព្រះបន្ទូលរបស់ព្រះ។ នោះហើយជាមូលហេតុដែលធ្វើឲ្យយើងភាន់ច្រឡំអំពីព្រះគម្ពីរផ្សេងៗ។ យើងនឹងដឹងថែមទៀតពីរឿងនឹងនៅ វីឌីអូទី៧ លើកទី២ដែលអារក្សនិយាយទៅស្រីនោះគឺថា «នាងនឹងមិនស្លាប់ទេ។» ការដែលសំខាន់នោះគឺថា វាកំពុងតែថាព្រះជាអ្នកកុហក។ លើកទី៣ដែលវានិយាយទៅកាន់អេវ៉ា គឺជាអ្វីដែលខ្ញុំចង់ប្រាប់បងប្អូននៅយប់នេះ។ វានិយាយថា អេវ៉ាអើយ បើឯងស៊ីផ្លែឈើនោះ ឯងនឹងដូចជាព្រះមិនខាន។ នៅត្រង់ចំនុចនេះហើយ ដែលគំនិតទាំងស្រុងអំពីការវិវត្តន៍បានចាប់ផ្តើមឡើង។ វាមិនត្រូវបានចាប់ផ្តើមឡើងដោយលោក ឆាលី ឌោវិន តែវាបានចាប់ផ្តើមដោយសាតាំងនៅក្នុងសួន ច្យារអេដែន។ វាចង់ឲ្យអ្នកគិតថាអ្នកអាចក្លាយជាព្រះ។ បាទ៎ បុរសនិងនារីទាំងឡាយអើយ យើងបានចាប់ផ្តើមដូចជាអាមីប ហើយក៏ចាប់ផ្តើមមានការ វិវត្តន៏ឡើង។ យើងកំពុងវិវត្តន៍ធំឡើង ល្អឡើង ខ្លាំងឡើង ហើយកាន់ឆ្លាតឡើងៗ... ...ហើយថ្ងៃណាមួយ នោះយើងនឹងរកឃើញជិវិតដែលរស់នៅនានាផ្កាយព្រះគ្រោះ ... មនុស្សសួរខ្ញុំជាច្រើនដងថា «ហូវិនដ៍ តើអ្នកគិតថា មានជិវិតដែលមានប្រាជ្ញានៅលើភពផ្សេងទេ?» ខ្ញុំឆ្លើយថា «ទេ ខ្ញុំបានបង្រៀននៅវិទ្យាល័យរយៈពេល១៥ឆ្នាំ ហើយគ្មានជីវិតដែលមានប្រាជ្ញាច្រើនទេ នៅលើភពនេះ!» ខ្ញុំយល់ឃើញថាមិនមានច្រើនទេ។ សាតាំងគឺជាអ្នកកុហក។​ វាបាននិយាយថាអ្នកអាចក្លាយដូចជាព្រះ។ ខ្ញុំសុំប្រាប់អ្នកថាពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ (ពួកម៉មន) បានជឿដូច្នេះដែរ។ ពួកគេបង្រៀនសមាជិកគេថា បើអ្នកជាសមាជិកម៉មនដ៏ល្អមួយរូប​ នៅពេលអ្នកទៅឋានសួគ៌ អ្នកនឹងក្លាយជាព្រះ។ ហើយបើអ្នកជាប្រពន្ធដ៏ល្អម្នាក់ក្នុងក្រុមជំនុំម៉មន នៅពេលអ្នកទៅឋានសួគ៌ អ្នកនឹងមានគភ៌ដែលអាចបង្កើតកូនខាងព្រលឹងវិញ្ញាណអស់កល្បជានិច្ច។ ប្រពន្ធរបស់ខ្ញុំមិនចង់ទៅទេ! គាត់និយាយថា «បងសំលាញ់ នោះមិនមែនជាឋានសួគ៌ទេ!» ប៉ុន្តែមានសៀវភៅល្អៗមួយចំនួនដែលយើងអាចដឹងថែមទៀតពីពួកម៉មន ហើយនេះជាគេហទំព័រ៖ www.ultm.org. បើអ្នកចង់យល់ពីពួកម៉មនថែមទៀត អ្នកគួរតែសែ្វងយល់តាមគេហទំព័រនោះ។ ខ្ញុំមានការភ្ញាក់ផ្អើលដោយបានដឹងកាលពីប៉ុន្មានឆ្នាំមុនថា ពួកគ្រូបង្រៀនសំខាន់ៗខាងសាសនាកាតូលិកកាលពីអតីតកាលបានបង្រៀនថា មនុស្សអាចក្លាយជាព្រះបាន។ ការបង្រៀនបែបនោះនៅតែមាននៅក្នុងបញ្ហាព្យាករណ៍របស់គេមកទល់ពេលនេះ។ ពួកកាតូលិកជាច្រើនមិនជឿដូច្នោះទេ ហើយពួកគេក៏មិនបានដឹងថាមានអ្នកដឹកនាំរបស់ពួក គេមួយចំនួនបានបង្រៀនដូច្នោះឡើយ។ សូម្បីតែ លោក ខិននិថស៍ ខូផិឡែនដ៍ (Kenneth Copeland) មាននិយាយថា «កាលនៅក្នុងសួនច្បារ​អេដែន អាដាមគឺជាព្រះ ដែលបានបង្ហាញឲ្យឃើញច្បាស់ខាងសាច់ឈាម។» គាត់និយាយថា «អ្នកមិនមានព្រះគង់នៅក្នុងខ្លួនអ្នកទេ ខ្លួនរបស់អ្នកនេះហើយជាព្រះ» ខ្ញុំសោកស្តាយណាស់ ខិននិថស៍ អ្នកឯងឆ្កួតហើយពីរឿងហ្នឹង! ខិននិថស៍ ហាហ្គាន (Kenneth Hagan) មាននិយាយថា «អ្នកជឿព្រះ ត្រូវបានគេហៅថាព្រះគ្រីស្ទ វាប្រាកដណាស់ថា យើងជាព្រះគ្រីស្ត» ទេ! អ្នកឯងឆ្កួតហើយ! ​ អត់មានការងារសំរាប់អ្នកឯងទេ ហើយបើអ្នកមានការងារនេះក៏ដោយ ក៏អ្នក មិនអាចធ្វើវាបានដែរ។ អ្នកឯងមិនមែនជាព្រះទេ ហើយក៏មិនមែនជាព្រះគ្រីស្ទដែរ។ បើគ្រាន់បើ អ្នកឯងដើរលើទឹកម្តង ឲ្យខ្ញុំមើលមើល៎ ខ្ញុំចង់ឃើញ។ លូស៊ីហ្វើរ គឺជាអ្នកដែលចង់ក្លាយខ្លួទៅជាព្រះ។ លូស៊ីហ្វើរបាននិយាយថា « អញ​នឹង​ដំកើង​បល្ល័ង្ក​អញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ ... ... អញ​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង ... ... អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។» អេសាយ 14:13 ឃើញទេ សាតាំងចង់ធ្វើជាព្រះ។ ការនោះមិនអាចកើតឡើងចំពោះវាឡើយ ដូច្នេះវានឹងធ្លាក់ទឹកចិត្ត អំពីរឿងនោះ។ ដោយព្រោះវាមិនអាចធ្វើជាព្រះបាន វាបានកុហកនាងអេវ៉ា ហើយប្រាប់នាងថា នាងនឹងអាចដូចជា ព្រះ។ ទោះជាយ៉ាងនេះក៏ដោយ សាតាំងស្អប់យើង ព្រោះព្រះបានបង្កើតយើងឲ្យមានរូបដូចអង្គទ្រង់។ នាងអេវ៉ាបានជំពប់ដួលចំពោះការបញ្ឆោតនោះ។ «អូ ខ្ញុំត្រូវក្លាយជាព្រះ!» ហីថឡឺ (Hitler) បាននិយាយថា «បើអ្នកនិយាយកុហកញយៗ ហើយឮល្មម ហើយយូល្មម​ នោះគេនឹងជឿអ្នកមិនខាន។» គាត់បាននិយាយថា គេទំនងជាជឿការកុហកធំ ជាងការកុហកតូច។ បើអ្នកចង់ឲ្យអ្នកណាម្នាក់ជឿពាក្យកុហករបស់អ្នក អ្នកត្រូវធ្វើដូចបងប្រុសទាំង២របស់ខ្ញុំ ធ្វើមកលើខ្ញុំ។ ខ្ញុំមានបងប្រុស២នាក់ ពួកគេតែងតែមានអាយុច្រើនជាងខ្ញុំ។ ពួកគេនៅតែមានអាយុច្រើនជាងមកដល់ សព្វថ្ងៃនេះ។ នៅពេលខ្ញុំមានអាយុ៦ឆ្នាំ ខ្ញុំរស់នៅក្រុង Peoria រដ្ឋ Illinois ។ និយាយអីញ្ចឹង​ ខ្ញុំដឹងថាខ្ញុំនៅរដ្ឋ Tennessee ប៉ុន្តែតើមានជនជាតិអាមេរិក​ដែលមកពីភាគ​ខាងជើង​ទេនៅ ទីនេះ? តើមានជនជាតិអាមេរិកដែលមកពីភាគខាងជើងទេនៅខាងនោះ? ប្រាំ ប្រាំមួយ ប្រាំពីរ បាទ៎។ ហើយតើមានអ្នកមកខាងត្បូងប៉ុន្មានអ្នកដែរ? អូ!!! បាទ គ្រាន់តែចាំថាអ្នកណាបានឈ្នះ បើអ្នកអាច... ខ្ញុំដឹង វាមិនទានចប់នៅឡើយទេ មែនទេ? ខ្ញុំបានធំធាត់នៅ Peoria រដ្ឋ Illinois ភាគខាងជើង។ ប៉ុនែ្តខ្ញុំបានទៅរស់នៅរដ្ឋ Florida នៅពេលខ្ញុំឆ្លាតដែលអាចដឹងថាពួកភាគខាងនឹងរើបំរាស់ម្តងទៀត។ ប៉ុនែ្តខ្ញុំមានអាយុប្រហែល ៦ឆ្នាំ ខ្ញុំបានរត់មកហូបអាហារពេលព្រឹក នៅពេលព្រឹកមួយ។ ខ្ញុំបានទៅហូបអាហារពេលព្រឹកមុនគេ ដូច្នេះខ្ញុំបានយកចេក១នៅសល់ក្នុងចាន ដាក់ក្នុងបាយរបស់ខ្ញុំ បន្តិចក្រោយមក បងប្រុសរបស់ខ្ញុំទាំង២មកចូលមក។ ពួកគេនិយាយថា «ខិនថ៍ សល់ចេកតែមួយហ្នឹងទេឬ?» ខ្ញុំនិយាយថា «បាទសល់តែមួយហ្នឹងទេ ហើយ ខ្ញុំយកវាហើយ។» តើបងប្អូនប៉ុន្មាននាក់ មានបងប្អូនប្រុសស្រី? អញ្ចឹងបងប្អូនយល់ច្បាសអំពីអារម្មណ៍ល្អរបស់ខ្ញុំ កាលណាដែលខ្ញុំមានជយ័ជំនះលើបងប្រុសរបស់ខ្ញុំ ព្រឹកនោះខ្ញុំបានមានអារម្មណ៍នោះ ខ្ញុំបានឈ្នះហើយ! ពួកគេចង់បានចេករបស់់ខ្ញុំ។ ប៉ុន្តែ បងប្រុសមិនដែលសុំអ្វីពីប្អូនប្រុសទេ។ ពួកគេត្រូវវាយប្អូន និងលួចដោយការបង្ខំនោះ ឬពួកគេត្រូវកុហក និង ប្រើល្បិចដើម្បីយក វាដោយវិធីណាមួយ។ ដូច្នេះបងប្រុសរបស់ខ្ញុំនិយាយថា «ហេ៎ ខិនថ៍ តើឯងដឹងថាគេធ្វើចេកយ៉ាងម៉េចអត់?» ខ្ញុំបាននិយាយថា «ទេ» ខ្ញុំទើបតែមានអាយុ៦ឆ្នាំទេ ហើយការធ្វើតេស្តពិសោធន៍បានបង្ហាញថា ខួរក្បាលចាប់ផ្តើមលូតលាស់ នៅពេលកេ្មងមានអាយុពី ១៨ ទៅ ២០ឆ្នាំ។ តើមានឪពុកម្តាយប៉ុន្មាន ដែលដឹងពីរឿងហ្នឹង តាមរយៈបទបិសោធចិញ្ចឹមកូន?​ ខ្ញុំនិយាយថា «ទេ តើ គេធ្វើចេកយ៉ាងម៉េច?» ហើយគេនិយាយថា «បាទ៎ នៅអាមេរិកខាងត្បូង គេមានពីងពាងទាំងនេះដែលរស់នៅតាមដើមឈើ ហើយនៅពេលវាងាប់ ជើងរបស់វាបត់ឡើង ហើយក៏មានផ្សិតដុះតាមជើងពីងពាងដែលងាប់ ហើយជាការពិតប្រាកដ ចេកជាជើងពីងពាងដែលវាបានដុះផ្សិតហើយ។» ខ្ញុំបាននិយាយថា « អ្នកកំពុងកុហកខ្ញុំហើយ។ អ្នកគ្រាន់តែចង់បានចេកនេះប៉ុណ្ណោះ ព្រោះអ្នកដឹងថាវា ជាចេកតែ១ចុងក្រោយ។» ពួកគេនិយាយថា «ទេប្អូនប្រុស យើងមិនកុហកទេ។» អ្នកអាចកាត់ចេកនោះជាពីរកំនាត់ ហើយមើលចំកណ្តាល នោះអ្នកនៅតែអាចឃើញស្នាមខ្មៅនៅ កន្លែងជើងវាដដែល។ ខ្ញុំមិនបានហូបចេកជិត៣ឆ្នាំហើយ បន្ទាប់ពីនោះមក។ គេកុហកខ្ញុំ! តើគេធ្លាប់កុហកអ្នកឬទេ? បើខ្ញុំមិនបានឃើញស្នាមខ្មៅនោះទេ នោះខ្ញុំមិនបានជឿពាក្យកុហកនោះឡើយ។ ឃើញទេ? បើអ្នកចង់នរណាម្នាក់ជឿអ្វីដែលអ្នកកុហក អ្នកត្រូវបញ្ចូលការពិតមួយចំនួនដែរ។ នោះជាបច្ចេកទេសមួយដែលគេបានប្រើអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសំលាប់កណ្តុរ។ អ្នកមិនចាំ បាច់ថ្នាំពុល១ចាន ដើម្បីសំឡាប់កណ្តុរនោះទេ។ អ្នកអាចឲ្យចំណីល្អមួយចាន ដោយលាយថ្នាំពុល បន្តិចដល់វា។ គេកំពុងតែបញ្ចូលរបស់២ចូលគ្នា ដែលរបស់ទាំង២នោះពិតជាផេ្សងគ្នា។ ឃើញអត់! ចំណីល្អ៩៩.៩៩៥% ជាចំណីល្អ ​ នោះហើយជារបៀបដើម្បីបញ្ឆោតកណ្តុល។ គេបានធ្វើដូច្នេះអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីលក់បារីម៉ាបូរ៉ូ។ គេបានបញ្ចូលកពួកខូវបូយស៍ លើកញ្ចប់បារី។ អ្នកមើលការផ្សាយពាណិជ្ជកម្មបារីម៉ាបូរ៉ូ គឺគេមានរឿងទាក់ទងនឹងខូវបូយស៍ នៅក្នុងនោះ។ តើអ្នកធ្លាប់ឈប់ ហើយគិតពីរឿងនោះទេ? តើបារីម៉ាបូរ៉ូ និង ពួកខូវបូយស៍ មានទំនាក់ទំនងគ្នាយ៉ាងម៉េចខ្លះ? តើពួកខូវបូយស៍ ទាំងអស់ជក់បារី ម៉ាបូរ៉ូឬទ? ទេ! តើអ្នកត្រូវតែជក់បារី ដើម្បីក្លាយជា ក្មេងខូវបោយស៍ឬទេ? ទេ! បើអ្នកចាប់ផ្តើមជក់បារីម៉ាបូរ៉ូ​ តើអ្នកក្លាយជាក្មេងខូវបូយស៍ដោយស្វ័យប្រវត្តិ ឬទេ? អ្នកអាចមានក្លិនដូចសេះ ប៉ុន្តែអ្នកមិនមែនជាក្មេងខូវបូយស៍ទេ។ មែនទេ? ជាក់ស្តែង ការធ្វើតេស្តពិសោធន៍បានបង្ហាញថា គ្មានម្នាក់នៅក្នុងលោកនេះជក់បារីទេ។ គ្មាននរណាជក់ទេ! មានតែបារីទេ ដែលជក់បារី មនុស្សគឺជា «អ្នកបឺត» ។ គ្មានអ្វីក្រៅពីនេះទៀតទេ។​ ខ្ញុំគិតថាគេគួរតែដាក់ ឈ្មោះពិតពីរឿងហ្នឹង។ យើងគួរតែមានការពិតមួយចំនួន នៅក្នុងការផ្សាយពាណិជ្ជកម្ម។ គេគួរតែសារភាពថា ការជក់បារី នោះបណ្ដាលឲ្យកើតរោគមហារីក ហើយខ្ជះខ្ជាយលុយរបស់យើង។ គេធ្វើដូចនេះដដែល ទាក់ទងស្រាបៀរ។ គេព្យាយាមផ្សាភ្ជាប់ស្រាបៀរជាមួយនឹងកីឡា។ តើស្រាបៀរមានទំនាក់ទំនងអ្វីនឹងកីឡា? គេមានកីឡាករបាល់ទាត់ធំខ្លះកាន់កំប៉ុងស្រា គេហៅវាថា "Budweiser" តែវាមិនធ្វើឲ្យគេឆ្លាតឡើយ។ គាត់មានស្រា Bud Dumber ខ្លះ ឬ Miller Low Life ឬ Dead Dog ឬក៏ស្អីក៏ដោយ... គាត់និយាយថា ហ្នេ៎ អ្នកឯងផឹកស្រានេះ នោះនឹងក្លាយជាកីឡាករបាល់ទាត់។ ចេះថា! ព្រះគម្ពីរចែងថា បើអ្នកផឹកស្រា នោះអ្នកនឹងបំផ្លាញជីវិតខ្លួនឯង! «តើ​អ្នក​ណា​មាន​សេចក្តី​ពិបាក​ចិត្ត ​ តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ ... ....គឺ​ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​ជា​យូរ... » សុភាសិត 23:29-30 ព្រះគម្ពីរចែងថា កុំឲ្យសូម្បីក្រឡេក​មើលវា នៅពេលដែលវាមានពពុះឡើយ។ គម្ពីរហាបាគុគចែងថា «វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន... » ហាបាគុក 2:15 មានខគម្ពីរជាច្រើនដែលនិយាយថា កុំឲ្យប៉ះពាល់ស្រា។ ម្តងនោះ មានក្មេងម្នាក់និយាយមកខ្ញុំថា «មានរឿងអី ហូវិនដ៍ ? លោកមិនចូលចិត្តស្រាទេឬ?» ខ្ញុំបាននិយាយថា «ខ្ញុំមិនដឹងទេ។ ខ្ញុំមិនដែលភ្លក់វាទេ។​ ខ្ញុំមានអាយុ៥២ឆ្នាំ ហើយខ្ញុំមិនដែលផឹកសូម្បី តែមួយដំណក់ នៅក្នុងមួយជីវិតខ្ញុំ។» (បាទ៎ ខ្ញុំធ្លាប់ផឹក NyQuil ប៉ុន្មានដងដែរ) វានិយាយថា « ធ្វើយ៉ាងម៉េច ទើបលោកដឹងថា លោកនឹងមិនចូលចិត្តវាទេ បើលោកមិនទាន់សាកល្បង ផងហ្នឹង?» ខ្ញុំនិយាយថា «កូនប្រុស នោះមិនសមហេតុសមផលទេ» កូនប្រុស សូមឲ្យខ្ញុំសួរសំនួរប្អូន១។ តើឯងធ្លាប់ដាក់ក្បាលរបស់ឯងនៅក្រោមរថយន្តទ្រុងទេ? អីញ្ចឹង ធ្វើយ៉ាងម៉េចទើបឯងដឹងថា ឯងនឹងមិនចូលចិត្តវា បើឯងមិនទាន់សាកល្បងវាផងហ្នឹង? អ្នកមិនចាំបាច់សាកល្បងអ្វីៗទាំងអស់ដើម្បីចង់ដឹងថា វាល្អឬអាក្រក់នោះទេ។ មានវិធីផ្សេងទៀតដើម្បីរៀន ដូចជា មើលអ្នកផ្សេងទៀតធ្វើវា។ ហូ៎ កុំធ្វើវាឲ្យសោះ ព្រោះថាវាឈឺ។ ដូចជាសំដីចុងក្រោយរបស់មនុស្សខ្លៅល្ងង់ម្នាក់ដែលថា « ហេ៎ ទាំងអស់គ្នា មើលនេះ ! » ខ្ញុំចូលចិត្តវិទ្យាសាស្រ្ត ហើយខ្ញុំប្រមូលសៀវភៅវិទ្យាសាស្រ្តទុក។ មានវិទ្យាសាស្រ្តល្អជាច្រើននៅក្នុងសៀវភៅទាំងនេះ ប៉ុនែ្តក៏មានថ្នាំពុលលាយជាមួយវាផងដែរ។ វាដូចជាថ្នាំពុលសំលាប់កណ្តុរ។ ខ្ញុំមិនប្រឆាំងជាមួយអាហារល្អទេ តែប្រឆាំងជាមួយថ្នាំពុល! ខ្ញុំត្រូវការក្មេងប្រុសម្នាក់ ក្មេងស្រីម្នាក់ ដែលចង់រៀនពីវិធីខាងវិទ្យាសាស្រ្ត ក្នុងការបាញ់ខ្សែរជ័រ។ អ្នកណាខ្លះចង់រៀន? បាទ៎ ប្អូនប្រុសនៅត្រង់នោះ សូមមកទីនេះ។​ និងក្មេងស្រីម្នាក់ ឥឡូវខ្ញុំត្រូវការ កេ្មងស្រីម្នាក់ សូមអញ្ជើញ។ ទៅក្រោយនោះ។ លឿនឡើង រត់!! បាទ៎ វិធីខាងវិទ្យាសាស្រ្ត ក្នុងការបាញ់ខ្សែរជ័រ តើប្អូនមានឈ្មោះអ្វីដែរ? ជូហ្ស តើប្អូនមានអាយុប៉ុន្មានដែរ? ..... កាលពីម្តងនោះ ខ្ញុំធ្លាប់មានអាយុ​១០ឆ្នាំដែរ ​ វាគួរឲ្យអស្ចារ្យណាស់។ ការពិតខ្ញុំត្រូវមានអាយុ១១ឆ្នាំ ប៉ុនែ្ត ខ្ញុំបានឈឺរយៈ៣ឆ្នាំ នៅពេលខ្ញុំអាយុ២ឆ្នាំកន្លះ។ អីញ្ចឹង តើប្អូននឹងមានអាយុប៉ុន្មាន នៅពេលប្អូនមានអាយុជិត១២ឆ្នាំ? «១១» តើម្តាយរបស់ប្អូនឲ្យលុយប្អូនប៉ុន្មាន បានជាប្អូនល្អយ៉ាងនេះ? ជូហ្ស យកខ្សែរជ័រ១ ចេញពីទីនេះ។ យកអាខ្សែពណ៌ត្នោតនោះ។ ហើយចុះប្អូនស្រី ឈ្មោះអ្វីដែរ? «ឡូរ៉ា» ឡូរ៉ា? យកខ្សែរជ័រចេញពីកន្លែងនោះ, ឡូរ៉ា ប្អូនស្រីប្រាកដជាចង់បានពណ៌ផ្កាឈូក វាជាពណ៌របស់ស្រ្តី នេះជាអ្វីដែលខ្ញុំចង់អ្នកទាំងពីរធ្វើ ជូហ្ស និង ឡូរ៉ា។ យើងនឹងឈរត្រង់នេះ ហើយបាញ់ខ្សែរជ័រនៅច្រកដើរកណ្តាល។​ អា១មួយនោះអត់កើតទេ វាមានខ្សែរ២ឯណោះ។ មើលនេះ ចាំខ្ញុំសាកបាញ់វាមើលសិន។ សាកបាញ់ខ្សែរពណ៌លឿងសិនទៅ។ អា១នោះគេចង២ចូលគ្នា ខ្ញុំមើលវាអត់ឃើញទេ។ អូ ជូហ្ស បាញ់ខ្សែរជ័រដែលនៅច្រកដើរកណ្តាលនោះ។ បិតជាប់តុ កុំឆ្ងាយពេក។ ឡូរ៉ា បាញ់សាកមើល មើល៎ លឿនឡើង។ អូ ដើរថយក្រោយ៣ជួរសិន។ ឥឡូវ មើលឲ្យច្បាស់ ខ្ញុំនឹងយកទំហំដូចអ្នកយកដែរ ហើយខ្ញុំនឹងបង្ហាញការបាញ់ខ្សែរជ័រតាមបែប វិទ្យាសាស្រ្ត។។ ត្រៀមខ្លួនហើយឬនៅ? ឥឡូវ ខ្ញុំចង់ឲ្យប្អូនកត់សំគាល់ថា ម្រាមដៃរបស់ខ្ញុំមិនចេញពីប្រអប់ដៃ ខ្ញុំសោះ។ ជឿអត់? បាទ៎ ឥឡូវ សូមមើលឲ្យច្បាស់។ មើលឃើញទេ អ្នកដែលអង្គុយនៅខាងក្រោយពួកជំនុំ? ប្រហែលជា ឥឡូវនេះអ្នកកំពុងគិតអំពីសំនួរដែលមាន៥ពាក្យ។ តើមានសំនួរអ្វីដែលអ្នកកំពុងគិត? តើអ្នកបាញ់ខ្សែរជ័រយ៉ាងម៉េច? ឃើញទេ ខ្ញុំប្រាប់អ្នកហើយថា សំនួរនោះមាន៥ពាក្យ ត្រូវអត់? ឥឡូវនេះ មុនពេលដែលខ្ញុំបង្ហាញអ្នកពីរបៀបធ្វើដូច្នេះ ខ្ញុំចង់ពន្យល់ខ្លះៗសិន។ កូនក្មេងខ្លះមិនគួររៀនពីរបៀបធ្វើអ្វីទេ ពីព្រោះពួកគេក្លាយជាអ្នកដែលបង្កបញ្ហាដល់សង្គម។ តើអ្នកណាមើលខុសត្រូវក្មេងនេះ? តើម៉ាក់ ប៉ារបស់ឯងនៅឯណា? តើនៅពេលសួរសំនួរនេះ វាមានអារម្មណ៍ធម្មតាអត់? ហា ហា... ម៉ាក់និយាយថាទេ! ហើយតើអ្នកណាមើលការខុសត្រូវក្មេងមួយនេះនៅត្រង់នេះ? តើ.....?​ អត់មានអ្នកណាម្នាក់ទេ? អូ, នៅក្រោយនោះវិញ។ តើប្តីរបស់អ្នកមកទេ? អត់ទេ។ បាទ៎ ឥឡូវនេះសូមមើល ការបាញ់ខ្សែរជ័រតាមបែបវិទ្យាសាស្រ្ត។ ខ្សែរជ័រនេះមាន២ផ្នែក។ តើអ្នកយល់ពីអ្វីដែលខ្ញុំនិយាយទេ? ផ្នែក១ តំណាងសាច់ឈាមអ្នក វាជារូបកាយរបស់អ្នក​ ហើយផ្នែកម្ខាងទៀតតំនាងវិញ្ញាណអ្នក។ ឥឡូវនេះ វិញ្ញាណអ្នកត្រូវនៅក្នុងសាច់ឈាមរបស់អ្នក​ បើមិនអីញ្ចឹង អ្នកនឹងត្រូវស្លាប់ជាមិនខាន។ បើវិញ្ញាណអ្នកចេញពីសាច់ឈាមអ្នក នោះអ្នកនឹងមានបញ្ហាមិនខាន។ (តាមពិត អ្នកជិតខាង​ធ្លាប់មានរឿងអីញ្ចឹងដែរ) ប៉ុន្តែ តើមនុស្សភាគច្រើនធ្វើអ្វីខុសពេលបាញ់ខ្សែរជ័រ? ហើយក្នុងជីវិតជាក់ស្តែង? គេគិតថាសាច់ឈាម និងវិញ្ញាណសំខាន់ដូចគ្នា។ ឃើញទេ បើអ្នកទាញទាំង២ផ្នែកដូចគ្នា ហើយឲ្យវាហោះ​ បើអ្នកអាចមើលឃើញចលនាយឺតៗរបស់វា ផ្នែកទាំង២របស់វាកំពុងតែទៅ។ ថាមពលទាំងអស់នៅក្នុងខ្សែរជ័រឥតប្រយោជន៍​ ព្រោះថាសាច់ឈាម និង​ វិញ្ញាណកំពុងប្រឆាំងគ្នា។ ដូច្នេះ គន្លឹះដែលទាក់ទងនឹងបាញ់ខ្សែរជ័រ គឺដើម្បីបន្ថយឬបំបាត់ខ្យល់កួច។ មែនទេ? អ្វីដែលខ្ញុំធ្វើ ពេលអ្នកអត់បានមើល គឺទាញផ្នែកឲ្យតឹងជាងផ្នែក១ទៀត។ ផ្នែក១តឹង។ ឥឡូវនេះសូមមើលឲ្យច្បាស់អំពីអ្វីដែលនឹងកើតឡើង។ បើអ្នកធ្វើដោយត្រឹមត្រូវ ​ វិញ្ញាណដឹកនាំសាច់ ឈាម ហើយវាទៅឆ្ងាយជាង។ ...បាញ់ត្រូវប្អូនដែលនៅជួរខាងក្រោយ! ដូច្នេះនៅពេលដែលខ្ញុំនៅទីនេះដោយមានកាន់ខ្សែរជ័រជា ច្រើន... ...ហើយដឹងច្បាស់ថាខ្ញុំអាចបាញ់ត្រូវនរណាក៏បានដែរនៅក្នុងបន្ទប់ វាផ្តល់ឲ្យអ្នកមានអារម្មណ៍ថាមាន អំនាចនេះ... ប្រហែលជាក្មេងខ្លះអត់ចេះទប់ចិត្ដនោះឡើយ! តើអ្នកទាំងឡាយយល់ពីអ្វីដែលខ្ញុំនិយាយទេ? អ្នកកំពុងគិតអំពីវាឥឡូវនេះ មែនទេ? បាទ ខ្ញុំគិតដូច្នេះ។ សូមទះដៃឲ្យគេសិន អង្គុយសិនមក។ អរគុណខ្លាំងណាស់។ ព្រះគម្ពីរចែងថា «សាច់ឈាមប្រឆាំងនឹងវិញ្ញាណ ឯវិញ្ញាណប្រឆាំងនឹងសាច់ឈាម ទាំងពីរនេះប្រឆាំង គ្នាទៅវិញទៅមក»។ នេះហើយជាមូលហេតុដែលអ្នកខ្លះឥតមានជ័យជំនះខាងឯព្រលឹងវិញ្ញាណនោះទេ អ្នកចិញ្ចឹម​សាច់ឈាមច្រើនពេកហើយ។ វាសាមញ្ញ គ្រាន់តែបិទទូរទស្សន៍យូៗម្តង។ ចាំរហូតទាល់តែអ្នកឃើញយន្តហោះដ៏ធំចេញទៅ។ ថ្ងៃសែ្អកយើងនឹងឲ្យអ្នកមើលយន្តហោះដ៏ធំរបស់យើង។ ខ្ញុំធ្វើយន្តហោះក្រដាសដែលហោះបានឆ្ងាយ បើវាមិនចុះចតនៅលើដើមឈើ ឬក៏អគារ វានឹងចុះចតលើដី។ យន្តហោះក្រដាសរបស់យើងបំបែកឯកទកម្ម ហោះបានចំងាយរហូតដល់ចំងាយ ១៣៧ ម៉ែត្រ។ ថ្ងៃសែ្អកយើងនឹងដាក់វាចំពីលើអគារ ព្រមនៅលើកំពូលស្រួចរបស់វាផងដែរ ។ យើងចូលចិត្តវិទ្យាសាស្រ្ត។ យើងមិនប្រឆាំងនឹងវិទ្យាសាស្រ្តទេ ប៉ុន្តែថ្នាំពុលដែលលាយបញ្ចូលនឹង វិទ្យាសាស្រ្ត តែប៉ុណ្ណឹងឯង។ នេះជាសៀវភៅពុម្ពថ្នាក់ទី១។ នេះជាអ្វីដែលគេបង្រៀនកូនក្មេងនៅថ្នាក់ទី១។ ផែនដីបានប្តូររូបរាងច្រើន ដោយព្រោះវាបានកកើត តាំងពី ៤.៥ កោដឆ្នាំមុន។ ឥឡូវនេះសូមចាំមួយភ្លែត។ តើផែនដីមានអាយុ៤.៥ កោដឆ្នាំមុនឬទេ? ទេ, ដូចដែលយើងនឹងឃើញនៅបន្តិចទៀត។ ប៉ុន្តែបើអ្នក ប្រាប់កូនក្មេងថ្នាក់ទី១ វានឹងជឿអ្នក។ កូនក្មេងរៀនថ្នាក់ទី១ ជឿអ្វីទាំងអស់ដែលអ្នកប្រាប់ពួកគេ។ ពួកគេជឿថាចេកគឺជា ជើងពីងពាងដែល ដុះផ្សិត។ ខ្ញុំក៏ធ្លាប់ជឿអីញ្ចឹងដែរ។ ហើយគេប្រាប់ក្មេងទាំងនោះម្តងទៀត នៅថ្នាក់ទី២។ ដោយព្រោះផែនដីបានកកើតតាំងពី ៤.៥ កោដឆ្នាំមុន នោះផែនដីបានផ្លាស់ប្តូររូបរៀងជាច្រើន។ នៅខាងក្រោមគេនិយាយថា៖ « ជីវិតក៏អីញ្ចឹងដែរ គឺបានវិវត្តន៍នៅលើផែនដី។» ពាក្យនេះ «បានវិវត្តន៍» គឺជាពាក្យបញ្ឆោត។ ខ្ញុំបានធ្វើការជជែកពិភាក្សាជាង៩០ដង ហើយប្រហែល ៧,០០០ ដងតាមវិទ្យុ និង ការឆ្លើយឆ្លងទូរស័ព្ទ តាមកម្មវិធីទូរទស្ស ហើយខ្ញុំបានរៀនពីរបៀបដើម្បីឈ្នះការជជែកពិភាក្សាអំពីការវិវត្តន៍ ក្នុងរយៈពេល ៥នាទីដំបូង។ វាងាយស្រួលណាស់។ បើមានគេនិយាយថា «តើអ្នកជឿលើការវិវត្តន៍ទេ?» ខ្ញុំនិយាយថា « តើអ្នកចង់ និយាយថាយ៉ាងម៉េច?» «បាទ៎, អ្នកដឹងទេគឺអំពីការវិវត្តន៍។» «អត់ដឹងទេ អ្នកកំពុងនិយាយអំពីមួយណា?» មានអត្ថន័យ៦សំរាប់ពាក្យហ្នឹង។ តើយើងកំពុងនិយាយ អំពីការវិវត្តន៍ផ្នែកលោហៈធាតុ ពេលវេលា លំហអាកាស ឬពីរូបធាតុ? តើយើងកំពុងនិយាយអំពីការវិវត្តន៍ផ្នែកសារធាតុគីមីឬ? ព្រោះដោយយោងតាមទ្រីស្តីអំពីបន្ទុស ការផ្ទុះបានបង្កើតឧស្ម័នអ៊ីដ្រូសែន និង ប្រហែលជាឧស្ម័នអេលីដ្យូមខ្លះ។ អីញ្ចឹងតើយើងយកសារធាតុផ្សេងៗទៀតមកពីណា? តើអ្នកចង់ឲ្យខ្ញុំជឿថា សារធាតុអុយរ៉ាញ៉ូម វិវត្តន៍ ចេញពីអ៊ីដ្រូសែនឬ? បាទ៎ គេនឹងនិយាយថា អ្នកមានការរំលាយនៅក្នុងផ្កាយនាៗ។ បាទ ប៉ុន្តែមិនអាចផ្គុំដែក (Fe) បានល្អទេ ។ ក្រៅពីនេះ អ្នកមានបញ្ហា ព្រោះផ្កាយត្រូវបង្កើតសារធាតុទាំងឡាយ ហើយសារធាតុទាំងនោះ​ត្រូវបង្កើតផ្កាយ។ តើមួយណាកើតមុន? មួយណាបង្កើតសារធាតុផ្សេងៗ ប្រាកដណាស់គឺ ការវិវត្តរបស់ផ្កាយ។ តើផ្កាយកើតចេញមកពីណា? តើអ្នកបានដឹងទេថា គ្មាននរណាបានឃើញផ្កាយកើតមកនោះទេ? អ្នកវិទ្យាសាស្រ្តគ្មានសញ្ញាបញ្ជាក់ថា ផ្កាយកើតឡើងយ៉ាងម៉េចទេ សូម្បីតែទ្រីស្តីល្អៗអំពីការកកើត របស់ផ្កាយក៏អត់មានបញ្ជាក់ដែរ (មានបន្ថែមអំពីនេះ នៅវីដីអូទី៧) យើងឃើញថាផ្កាយតែងតែផ្ទុះគ្រប់ពេលវេលា។ គេហៅវាថា នពតារា ឬក៏នពតារាដ៏ធំ បើវាជាផ្កាយធំ ។ ការនេះកើតឡើងគ្រប់ពេល។ ប៉ុន្តែយើមិនដែលឃើញថាវាកកើតឡើងយ៉ាងម៉េចទេ។ ប៉ុន្តែមានផ្កាយច្រើនល្មម ដែលមនុស្សនិមួយៗនៅលើភពផែនដី អាចមានផ្កាយចំណុះដល់ទៅ១១ ពាន់កោដ។ នេះហើយជាផ្កាយដែលយើងស្គាល់។ យើងមិនដឹងពីផ្កាយទាំងឡាយដែលយើងមិនដឹង។​ ទី៤ ត្រូវតែមាការវិវត្ត៍ខាងសរីរាង្គ ប្រភពដើមនៃជីវិត។ ជីវិតត្រូវបានចាប់ផ្តើមមកពីរបស់គ្មានជីវិត។ គ្មាននរណាម្នាក់មានភស្តុតាងបញ្ជាក់ ថាតើវាបានកើតឡើងយ៉ាងដូចម្តេចនោះទេ។ អីញ្ចឹងយើងមានអ្វីដែល គេហៅថាការវិវត្តន៍ខ្នាតធំ។ នោះមានន័យថា សត្វ១ប្រភេទ ប្តូរទៅជាសត្វ១ប្រភេទផ្សេងទៀត។ តើអ្នកបានដឹងទេថា គ្មាននរណាម្នាក់ធ្លាប់ឃើញថា ឆ្កែបង្កើតកូនមក មិនមែនជាសត្វឆ្កែរនោះឡើយ? អ្នកអាចមានឆ្កែធំ ឬតូច១ ប៉ុន្តែគ្រប់ពេលអ្នកនៅមានឆ្កែ។ ហើយវាហាក់ដូចជាថា ឆ្កែ ចចក និង ឆ្កែព្រៃ សុទ្ធតែមានពូជតែមួយ។ ខ្ញុំនឹងមានប្រកែកអំពីរឿងនឹងទេ ប្រហែលជាវាអីញ្ចឹងមែន។ប៉ុន្តែកូនក្មេងអាយុ៥ឆ្នាំក៏ដឹងដែរថា ពួកវាជា ប្រភេទសត្វតែមួយ។ ខ្ញុំនឹងបង្ហាញឲ្យអ្នកមើល។ តើមានអ្នកណាម្នាក់នៅទីនេះ មានអាយុ៥ ឬ ៦ ឆ្នាំទេ? នរណាអាយុ ៥ ឬ​ ៦ ឆ្នាំ? មាននរណាម្នាក់ទេ? បាទ៎ ប្អូនអាយុប៉ុន្មាន? ៦ឆ្នាំមែនទេ? ខ្ញុំចង់ឲ្យប្អូនធ្វើតេស្តសាកមើល។​ នៅទីនេះយើងមាន ឆ្កែ ចចក ឆ្កែព្រៃ និង ចេក។ តើមួយណា ដែលខុសប្លែកពីគេ? ចេកមែនទេ! ទះដៃឲ្យគាត់មួយ , ល្អណាស់! យើងមានសាស្រ្តាចារ្យនៅមហាវិទ្យាល័យ ដែលមិនអាចដឹងថាមួយណាខុសគេ! ខ្ញុំនឹងប្រាប់អ្នកពីអ្វី ដែលអ្នកត្រូវធ្វើ។ នៅពេលយើងរួចរាល់ហើយ ខ្ញុំចង់ឲ្យអ្នកទៅកាន់តុនៅខាងក្រៅ ហើយអ្នកអាចយកវីឌីអូមួយ ណាដែលអ្នកចង់បាន យល់ទេ? យើងមានវីឌីអូ និង ឌីវីឌីមួយចំនួន អំពីដាយណូស័រ និង រឿងផ្សេងៗទៀតនៅក្រៅ។ ព្រះគម្ពីរចែងថា សត្វកើតចេញពីប្រភេទរបស់វា។ ឥឡូវនេះ ឆាលី ដរ៍វីន (Darwin) សរសេរសៀវភៅ​នៅលើតុនេះ ដែលមានចំនងជើងថ​ «ប្រភពដើមរបស់ពូជ។» ឃើញទេ ឆ្កែ និង ចចក ជាប្រភេទសត្វ​តែមួយ ប៉ុន្តែ ពូជខុសគ្នា។ គាត់ធ្វើឲ្យអ្នករាល់គ្នាវង្វេង ដោប្តូរពាក្យ «ប្រភេទ» ទៅជា «ពូជ» យើងនឹងនិយាយថែមទៀតអំពីនេះ នៅវីឌីអូទី៤។ នៅចុងក្រោយ យើងមានអ្វីមួយដែលគេហៅថា ការវិវិត្តន៍ខ្នាតតូច។ ការវិវត្តន៍បែបនេះ គឺមាននៅក្នុងប្រភេទរបស់សត្វ។ ឥឡូវនេះ ការបានកើតឡើងមែន។ ខ្ញុំមានបន្ថែម នៅលេខ៦។ ខ្ញុំគិតថាសត្វអាចកូនច្រើនប្រភេទ ដូចជាមាន រោមវែង រោមខ្លី ជើងវែង ជើងខ្លី , ការនេះកើតឡើងមែន ។ ប៉ុន្តែវីឌីអូទាំង៥ដំបូងគឺតាមបែបសាសនាទេ។ វាគ្មានវិទ្យាសាស្រ្តលាយឡំសោះ។ យើងមិនដែលសង្កេតមើលទេ! ដូច្នេះ បើអ្នកចង់យកឈ្នះលើការជជែកពិភាក្សាអំពីការវិវត្តន៍ នោះអ្នក គ្រាន់តែបន្យល់អត្ថន័យឲ្យច្បាស់ អំពីអ្វីដែលអ្នកកំពុងនិយាយ។ ហើយអ្នកនឹងឃើញថា គេនឹងឲ្យឧទាហរណ៍ សុទ្ធតែពីការវិវត្តន៍បែបលេខ៦ ដែលវាកើតឡើងមែន។ ប៉ុន្តែអីញ្ចឹង គេនឹងយល់ថា នោះជាភស្តុតាងអំពីការវិវត្តន៍បែប១-៥ ហើយវាមិនមែនទេ គេបង្រៀនគ្រូឲ្យច្បាស់ថា ត្រូវបង្រៀនដល់សិស្សថា ផែនដីមានអាយុរាប់ពាន់លានឆ្នាំ។ ត្រូវប្រាកដថាកូនសិស្សយល់ចំនុចនេះ។ អ្នកដឹងទេ ខ្ញុំហាក់ដូចជាមនុស្សសដែលគេមិនចេះបញ្ឆោត​ងាយស្រួលទេ ។ ខ្ញុំគិតថា យើងគួរតែបង្រៀនពីវិទ្យាសាស្រ្ត នៅម៉ោងវិទ្យាសាស្រ្ត។ វិទ្យាសាស្រ្តរាប់បញ្ចូលទាំងអ្វីដែលយើងអាច​ មើលឃើញ សិក្សា ធ្វើតេស្តសាកល្បង និង ពន្យល់។ ច្បាប់ទី១ តាមការសិក្សាតាមរូបវិទ្យាប្រាប់យើងថា «គេមិនអាចបង្កើត ឬ បំផ្លាញរូបធាតុបានទេ។» បាទ៎ អ្វីទាំងអស់កើតឡើងពីរូបធាតុ ដូច្នេះបើគេមិនអាចបង្កើត ឬ បំផ្លាញរូបធាតុបាន អីញ្ចឹង តើពិភព លោកកើតឡើងយ៉ាងម៉េច? អ្នកដឹងទេថា យើងនៅលើផែនដីនេះ។ ដូច្នេះចំពោះរឿងនេះ យើងមានជំរើសតែ២ប៉ុណ្ណោះ។ មាននរណាម្នាក់បង្កើតពិភពលោក ឬក៏ពិភពលោកកើតដោយខ្លួនឯង។ គ្មានជំរើសណាទៀតឡើយ។ មានចំនុចមួយចំនួននៅខាងក្រៅនោះ តាមមនុស្សខ្លះដែលនឹងប្រាប់អ្នកថា «យើងមិននៅលើផែនដី នេះទេ យើងគ្រាន់តែគិតថា យើងនៅទីនេះប៉ុណ្ណោះ។» អ្នកអាចបំភ្លេចពីមនុស្សទាំងនោះទៅ។ យើងនៅលើផែនដីនេះប្រាកដ។ ដូច្នេះ មាននរណាម្នាក់បានបង្កើតពិភពលោក ដូចព្រះគម្ពីរបានចែងថា ព្រះបានបង្កើតវា ឬក៏ពិភព លោកកើតឡើងដោយខ្លួនឯង ដូចអ្នកមនុស្សនិយមនិយាយ។ វាដូចជាបានកើតខ្លួនឯង ហើយមិនមាននរណាបង្កើតវាទេ។ បាទ៎ អីញ្ចឹង ពិភពលោកកើតឡើងខ្លួនឯង តើការនេះអាចកើតឡើងយ៉ាងម៉េចទៅ? អារក្សបានគិតពីរឿងហ្នឹងយូមកហើយ។ ចុងក្រោយ នៅថ្ងៃមួយ វាក៏ចាប់ផ្តើមមានទ្រីស្តីអំពី​ការផ្ទុះ។ តើមានបងប្អូនប៉ុន្មាននាក់ធ្លាប់ឮពីទ្រីស្តីអំពីរការផ្ទុះ ពីមុន? ខ្ញុំកំពុងជិះយន្តហោះ ពី Dallas ទៅ San Francisco កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ ហើយខ្ញុំបាន អង្គុយក្បែរសាស្រ្តាចារ្យម្នាក់មកពី មហាវិទ្យាល័យ Berkeley។ ខ្ញុំអត់ដឹងថាតើអ្នកនៅក្រុង Knoxville ធ្លាប់លឺអំពី Berkeley ឬអត់ ប៉ុន្តែ Berkeley មិនមែនជា​សាកលវិទ្យាល័យព្រះគម្ពីរទេ។ ដូច្នេះខ្ញុំបានជិះយន្តហោះជាមួយបុរសនេះ ហើយ យើងចាប់ផ្តើមនិយាយអំពី«និម្មាបនកម្មនិយម» និង «ការវិវត្តន៍និយម» អ្នកដែលអង្គុយក្នុងយន្តហោះនៅជិតខ្ញុំ តែងតែចង់និយាយអំពីរឿងហ្នឹង ដូច្នេះខ្ញុំនិយាយអំពីរឿង​ហ្នឹងជាមួយពួកគេ។ គាត់និយាយថាគាត់ជឿលើការវិវត្តន៍។ ខ្ញុំបាននិយាយថា «បាទលោក ខ្ញុំយល់ពីរឿងហ្នឹងហើយ លោក ត្រូវជឿដូច្នោះ បើអ្នកបង្រៀននៅ Berkeley។» ខ្ញុំបាននិយាយថា «ប្រាប់ខ្ញុំមកលោក បើលោកជឿលើការវិវត្តន៍ តើពិភពលោកកើតឡើងយ៉ាងដូចម្តេច ?» គាត់បាននិយាយថា «អូ វាកើតមកពីបន្ទុះ។»​ខ្ញុំនិយាយថា «ពិតមែនឬ? ខ្ញុំចង់ស្តាប់ពីរឿងនេះ!» គាត់និយាយថា «អ្នកជាគ្រូបង្រៀនវិទ្យាសាស្រ្ត ហើយ អ្នកមិនធ្លាប់ឮពីបន្ទុះឬ?» ខ្ញុំនិយាយថា «អូ បាទលោក ខ្ញុំបានឮជាច្រើនអំពីបន្ទុះ ហើយខ្ញុំជឿលើបន្ទុះ។ ប៉ុន្តែបន្ទុះដែលខ្ញុំជឿ ខុសទាំងស្រុងពីអ្វីដែលលោកជឿ។» ខ្ញុំនិយាយថា «លោកប្រាប់ខ្ញុំអំពីបន្ទុះរបស់អ្នក ហើយបន្ទាប់មកខ្ញុំនឹងប្រាប់អ្នកអំពីបន្ទុះរបស់ខ្ញុំ។» ហើយដូច្នេះ លោកសាស្រ្តាចារ្យបានយកចំលើយមួយដែលមើលទៅដូចជាដកចេញមកពីសៀវភៅ ទាំងស្រុងអីញ្ចឹង។ គាត់និយាយថា «បាទ៎ លោក ហូវិន ខ្ញុំជឿលើ ១៨ ទៅ ២០ ពាន់លានឆ្នាំមុន (នោះជាពេលដ៏យូមក ហើយ) «...រូបធាតុទាំងឡាយនៅក្នុងសាកលលោក...» (មានរបស់ជាច្រើន) និយាយអីញ្ចឹង ពាក្យថា «universe»​ (សាកលលោក) មកពីភាសាឡាតាំង២ពាក្យ "uni," មានន័យថា ១ ហើយ "verse" មានន័យថា ប្រយោគដែលគេនិយាយ។ តើអ្នកដឹងទេថា យើងរស់នៅក្នុងប្រយោគដែលគេនិយាយតែមួយ? ព្រះមានបន្ទូលថា «ចូរឲ្យមាន...» ការនោះល្អណាស់! មានសេចក្តីអធិប្បាយមួយនៅត្រង់ចំនុចនោះ មែនទេ? ហើយបើគ្រូគង្វាលរបស់អ្នករកវាមិនឃើញ គាត់គ្មានសេចក្តីអធិប្បាយនៅក្នុងខ្លួនគាត់ទាល់តែសោះ! «រូបធាតុទាំងឡាយនៅក្នុងសាកលលោកប្រមូលផ្តុំក្នុងកំហាប់តែមួយ គឺតំបន់ក្តៅហួតហែង ដែលវា អាចមានទំហំតូចជាងសញ្ញាចុច «.»។ អីញ្ចឹងយើងនិយាយយ៉ាងម៉េច? តើអ្វីទាំងអស់នៅក្នុងសាកលលោកត្រូវបានបំបែកទៅជាចំនុច១ដែលតូចជាងសញ្ញាចុច «.» ឬ? អស្ចារ្យណាស់! ចំនុច១នោះរួមផ្សំជាមួយរូបធាតុជាច្រើន... ហើយធ្ងន់ផងដែរ។ ប៉ុន្តែការនោះមិនមែនទើបកើតឡើងលើកដំបូងនេះទេ។ សៀវភៅនេះថា «បន្ទាប់ពីជាច្រើនពាន់លានឆ្នាំ នៅថ្ងៃណាមួយ រូបធាតុនិងថាមពលទាំងអស់ នឹង ​​ប្រមូលផ្តុំនៅត្រង់ចំនុចតូច១ម្តងទៀត ដែលមានទំហំមិនធំជាងសញ្ញាចុច «.»។ បន្ទាប់មកនឹងមានបន្ទុះ ១ទៀតកើតឡើង។» «វាកើតឡើង រៀងរាល់៨០ទៅ១០០ ពាន់លានឆ្នាំ» តើអ្នកអាចជឿដែរឬទេថា គេកាត់ដើមឈើមួយ ដើម ដើម្បីចារឹកវាឬទេ? តើលោក Al Gore នៅទីណា នៅពេលអ្នកត្រូវការគាត់? នេះហើយជាអ្វីដែលខ្ញុំចង់ដឹង។ ហើយតើហេតុអ្វីបានជាអ្នកបញ្ជូន Al Goreទៅក្រុង Washington? លោកអ្នកបានមានគាត់នៅទីនេះ ដឹងទេ។ ឥឡូវនេះ អ្នកនិពន្ធសៀវភៅនេះឆ្លាតណាស់។ ខ្ញុំមិនអាចដឹងថាបុរសនេះឆ្លាតប៉ុណ្ណានោះទេ។ គាត់និយាយថា «បុរស និង នារីទាំងឡាយ «សូន្យ»​ មានន័យថា «សូន្យ» ... អ្នកត្រូវតែមានប្រាជ្ញា​ប៉ុណ្នឹងដើម្បីនិពន្ធសៀវភៅ១។ គាត់និយាយថា «មិនត្រឹមតែ រូបធាតុ និង ថាមពលប៉ុណ្ណោះទេដែលនឹងរលាយបាត់ ប៉ុន្តែ លំហ និង ពេលវេលាក៏រលាយបាត់ដែរ។ ទោះជាយ៉ាងនេះក៏ដោយ អ្នករូបនិយមគិតថា ដំបូងគ្មានអ្វីសោះ ហើយបន្ទាប់មកក៏មានបន្ទុះយ៉ាងធំ១ កើតឡើងដែលបង្កឲ្យមានសាកលលោកឡើង។» ស្អីគេ? បាទ៎ បុរស និង នារីទាំងឡាយ អ្នកដឹងទេថា នៅថ្ងៃមួយ ការបន្ទុះកើតឡើង..... ហើយក៏យើងក៏នៅទីនេះតែម្តងទៅ! យើងអាចចំនាយពេល៣ថ្ងៃដើម្បីនិយាយពី ទ្រីស្តីអំពីបន្ទុះនោះ។ គេធ្លាប់និយាយថា របស់ដែលផ្ទុះនោះមានចំងាយដែលត្រូវចំនាយពេលដល់ទៅរាប់ឆ្នាំឯនោះដើម្បីទៅ ដល់អង្កត់ផ្ចឹត។ បន្ទាប់មកគេនិយាយថា «អូទេ ត្រឹមតែ៤៤២.៥៦ លានគីឡូម៉ែត្រ។»ហើយបន្ទាប់មកគេ និយាយថា «គឺ​ ត្រឹមតែ១១៤.២៦ លានគីឡូម៉ែត្រប៉ុណ្ណោះ»។ គេបន្ថយកាន់តែតិចទៅៗ ហើយឥឡូវនេះគេនិយាយថា​«គ្មានអ្វី» បានផ្ទុះទេ។ ប៉ុន្មាឆ្នាំមុន ទស្សនាវដ្តី Discover និយាយត្រង់នេះថា «តើអ្វីៗទាំងអស់មកពីណា?» «បុរស និង នារីទាំងឡាយ សាកលលោកបានប្រមូលផ្តុំនៅក្នុងរបស់មួយ ដែលមិនមានអ្វីសោះ គឺគ្មាន អ្វីសោះឡើយ។» ពេលដែលវាចេះតែធំទៅ មានរបស់ជាច្រើនបានចូលក្នុងវា ដែលរបស់ទាំងនោះមិនដឹងមកពីណាទេ។ តើរឿងនោះអាចកើតយ៉ាងម៉េចទៅ? ទៅសួរលោក Alan Guthទៅ។ ទី្រស្តីគាត់នឹងពន្យល់អ្វីៗទាំងអស់។ «អស្ចារ្យណាស់ ខ្ញុំត្រូវទៅជួបបុរសឈ្មោះ Alan Guth នេះ។ Alan Guthបាននិយាយក្នុងកម្មវិធី Scientific American ថា សាកលលោកដែលយើងមើលឃើញអាច វិវត្តន៍មកពីតំបន់តូចល្អិត១។! (ក្នុងភាសាហេព្រើរ​ ថានោះគឺជា «​ចំនុច១») គាត់និយាយថា « យើងត្រូវទៅ១ជំហានជ្រៅជាង​នេះទៀត​ហើយស្ទង់មើលថា សាកលលោកទំាងមូល មិនបានវិវត្តន៍ចេញពីណាសោះ។» អ្នកឃើញទេ ​បុរស និង នារីទាំងឡាយ ​យើងកើតមកពីចំនុច១ ហើយ ចំនុច១នោះមិនបានកើតមកពីអ្វីសោះ។ ហើយគេហៅវាថា​ វិទ្យាសាស្រ្ត ហើយគេដាក់វាក្នុងសៀវភៅទស្សនាវដ្តី? ខ្ញុំគិថា ខ្ញុំនឹងហៅវាថាជារឿងនិទាន១ ហើយដាក់វាក្នុងធុងសំរាម។ ខ្ញុំបាននិយាយថា «លោកសាស្រ្តាចារ្យ តើមានអ្វីកើតឡើងចំពោះ ចំនុចរបស់អ្នក?» គាត់និយាយថា « Hovind ២០ពាន់លានឆ្នាំមុន ធូលីទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យបានចូលទៅក្នុង ចំនុចល្អិត១។ ហើយវាបានវិលចុះឡើង ។ វាវិលកាន់តែលឿនឡើង​ៗ ហើយរំពេចនោះ បានផ្ទុះ ក៏បង្កើតបាជាបន្ទុះ។​ ហើយរបស់អ្វីៗដែលហើរចេញទៅបានក្លាយជា កញ្ចុមផ្កាយ ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ និង យើងរាល់ គ្នា។ យើងជាមនុស្ស ដែលមិនកើតពីអ្វីទេ​ក្រៅតែពីធូលីផ្កាយ។ ខ្ញុំបាននិយាយថា «លោក តើខ្ញុំអាចសួរសំនួរលោកខ្លះបានទេ?» គាត់ឆ្លើយថា «អត់អីទេ តើអ្នកចង់ដឹងពីអ្វីខ្លះ?» អ្នកដឹងទេ យើងត្រូវជិះយន្តហោះរហូតដល់៣ម៉ោងដើម្បីជួបគា្ន។ ខ្ញុំនិយាយថា បានលោក មានសំនួរ១។ លោកនិយាយថា ២០កោដឆ្នាំមុន ធូលីទាំងអស់ប្រមូលផ្តុំគ្នា បង្កើតជាវត្ថុទន់១ធំ ការវិលយ៉ាងខ្លាំង និង បន្ទុះយ៉ាងខ្លាំង។ តើធូលីទាំងអស់មកពីណា? អ្នកដឹងទេ តើអ្នកបង្កើតរូបធាតុ? គាត់និយាយថា យើងអត់ដឹងទេ។ ខ្ញុំ្​បានិយាយថា ​​​​​​​​​អត់អីទេ​​​​ លោក​ រង់ចាំសិន បើសិនជាខ្ញុំប្រាប់អ្នកពីអ្វីដែលខ្ញុំជឿ​​ វាប្រហែល៦០០០ឆ្នាំ​មុន ព្រះបាបបង្កើត ផ្ទៃមេឃ និង ផែនដី អីញ្ចឹងអ្នកនឹងនិយាយថា​«តើព្រះកើតមកពីណា?» ហើយខ្ញុំ គ្មានយោបល់ទេ។» ប៉ុន្តែលោកបាននិយាយថា ២០ពាន់លានឆ្នាំមុន មានបន្ទុះកើតឡើង ហើយអ្នកមិនដឹងថាតើធូលី កើតពីណាមកទេ។ ដូច្នេះអ្វីដែលសំខាន់ ខ្ញុំជឿថា​«កាលដើមដំបូងមានព្រះ» ហើយអ្នកជឿថា​«កាលដើមដំបូង មានធូលីដី» កុំប្រាប់ខ្ញុំថា ទ្រីស្តីរបស់ខ្ញុំតាមបែបសាសនា ហើយទ្រីស្តីរបស់អ្នកតាមបែបវិទ្យាសាស្រ្ត។ «ទេ ទេៗ!» ទាំងពីនេះតាមបែបសាសនា។ ប្រព័ន្ធពត៌មានព្យាយាមធ្វើវាឲ្យមើលទៅដូចជា វាជាវិទ្យាសាស្រ្ត ប្រឆាំងនឹងសាសនា។ វាមិនមែនជាវិទ្យាសាស្រ្ត ប្រឆាំងនឹងសាសនាទេ ទាំងពីរនេះជាសាសនា។ ការវិវត្តន៍ និង ការបង្កើត គឺជាសាសនា។ អ្នកត្រូវជឿណាច្បាស់លាស់។ ការខុសគ្នាគឺ សាសនាតាមបែបការវិវត្តន៍មានការគាំទ្រយ៉ាងច្រើនដោយសារគេយកពន្ធពីយើង។ នេះហើយជាចំនុចខុសគ្នា ក្នុងចំនោមចំនុចខុសគ្នាជាច្រើន។ និយាយអីញ្ចឹង បន្ទាត់ពេលវេលាដូចគ្នានៅត្រង់នេះ នៅខាងក្រោយខ្ញុំ។ នៅបន្ទាត់ខាងលើ​ ក្រិត១ៗមានរយះពេល១៥០ឆ្នាំ។ Abe Lincoln មិនបានធ្វើជាប្រធានាធិបតីសូម្បីតែមួយក្រិត។ បើខ្ញុំបង្ហាញឲ្យអ្នកមើលថា ២០ពាន់លានឆ្នាំមើលទៅដូចក្រិតខាងលើយ៉ាងម៉េចដែរ។ (...ខ្ញុំត្រូវឲ្យបន្ទាត់ខាងក្រោមមានទំហំប៉ុណ្នឹងដែរ...) មួយនេះមានប្រវែង ៣៣៧៩.៦២ គីឡូម៉ែត្រ។ ចំងាយនោះគឺស្មើនឹងចំងាយពី Pensacola ទៅ Portland, Oregon។ ខ្ញុំមិនចង់យកបន្ទាត់ដែលធំប៉ុណ្ណឹងទេ ដូច្នេះខ្ញុំត្រូវក្រិតថ្មីសំរាប់បន្ទាត់មួយទៀត។ លោកសាស្រ្តាចារ្យនិយាយថា គាត់មិនដឹងថារូបធាតុមកពីណាទេ។ ខ្ញុំបាននិយាយថា «លោក តើលោកអាចប្រាប់ខ្ញុំបានទេថា ច្បាប់ទាំងនោះមកពីណា?» សាកលលោកនេះត្រូវកាន់កាប់ដោយច្បាប់ - ទំនាញផែនដី និចលភាព ។ល។ មានច្បាប់ជាច្រើនក្នុងសាកលលោក។ តើច្បាប់ទាំងនោះមកពីណា? ហើយនិយាយអីញ្ចឹង ហេតុអ្វីបានជាច្បាប់ទាំងនោះមិននៅតែវិវត្តន៍? តើអ្នកធ្លាប់គិតរឿងនេះទេ? ហេតុអ្វីទំនាញផែនដីនៅតែដដែល? តើហេតុអ្វីបានជាអ្នកមិនព្រមមានទំងន់ថែម៤.៥គីឡូប្រចាំថ្ងៃ? (អ្នកនិយាយថា «ខ្ញុំឡើងទំងន់អីញ្ចឹងមែន១!») បាទ៎ ហេតុផលនោះខុសគ្នា។ តើថាមពលមកពីណា? តើអ្នកណាទិញសាំងដើម្បីបញ្ជាម៉ាស៊ីននេះ? លោកសាស្រ្តាចារ្យនិយាយថា «ខ្ញុំមិនដឹងទេ យើងមិនដឹងរឿងទំាងនោះសោះ។» ខ្ញុំបានសួរថា «តើខ្ញុំ អាចសួរសំនួរលោក១ទៀតបានទេ?» គាត់ឆ្លើយថា «អត់អីទេ តើលោកចង់ដឹងអីទៀត?» អីទៀត? តើលោកចង់និយាយថា​ «អីទៀត»មានន័យយ៉ាងម៉េច? លោកមិនទាន់ប្រាប់ខ្ញុំអ្វីសោះ។ ខ្ញុំបានថា «លោក តើនៅ Berkeley មានសេះវិលទេ?» តើបងប្អូនប៉ុន្មាននាក់ដឹងទេថា សេះវិលជាអ្វី? គឺអ្នកត្រូវវិលហើយវិលទៀត ទាល់តែក្អួត។ គាត់ឆ្លើយថា «ទេ យើងអត់មាន សេះវិលនៅ Berkeleyទេ។» ខ្ញុំឆ្លើយថា «អ្នកគួរតែទិញមួយសិន។» អ្នកអាចរៀនពីវិទ្យាសាស្រ្តល្អខ្លះៗពេលជិះសេះវិល។ បើអ្នកដាក់សិស្សថ្នាក់ទី៤លើសេះវិល ... តើមានសិស្សថ្នាក់ទី៤នៅទីនេះទេ? សិស្សថ្នាក់ទី៤ឆ្នាំមុន ឬឆ្នាំក្រោយ។ ខ្ញុំដឹងថា វាជារដូវក្តៅទីនេះ។ អត់អីទេ! ខ្ញុំចូលចិត្តសិស្សថ្នាក់ទី៤ ខ្ញុំបានចំនាយពេល៥ឆ្នាំរៀននៅថ្នាក់ទី៤។ (វាបានកើតឡើងមុនពេលគេវិនិច្ឆ័យរោគ ADD។ នៅពេលដែលបងប្រុសខ្ញុំរៀនថ្នាក់ទី៤ យើងទាំងអស់ដឹងថាគាត់នឹងធ្វើអ្វីពេលគាត់រៀនចប់វិទ្យាល័យ - ៣២!) បាទ៎ យើងនឹងដាក់អ្នករៀនថ្នាក់ទី៤ខ្លះនៅលើសេះវិល ហើយក្រុមបាល់អោបវិទ្យាល័យដែលនៅខាង ក្រៅនោះ ទៅបង្វិលវាតាមទិសនាឡិការអោយលឿន​តាមតែវាអាចវិលបាន។ ឥឡូវបើអ្នកមាននាឡិការលោតលេខ នោះប្រហែលជាអ្នកមិនដឹងថា តើវិលតាមទិសនាឡិការនោះ យ៉ាងម៉េចទេ.... ខ្ញុំនឹងប្រាប់អ្នកពេលក្រោយ។ យើងនឹងបង្វិលសេះវិលតាមទិសនាឡិការ ហើយកេ្មងៗនឹងជិះក្នុង៤ដំណាក់កាល។ ពួកគេចាប់ផ្តើមដំនាក់ទី១ ដែលពួកគេត្រូវស្រែកដាក់អ្នកលេងបាល់អោប «លឿនឡើងបង្វិលឲ្យលឿន ! លឿនឡើង! បង្វិលឲ្យលឿនជាងនេះបានអត់?» អ្នកត្រូវបង្វិលដល់ល្បឿន ៤៨.២៨ គីឡូម៉ែត្រ/១ម៉ោង ហើយក្មេងចូលដំណាក់ទី២ ដែលពេលនោះពួក គេឈប់ស្រែក។ ពួកគេគ្រាន់តែខំតោងយ៉ាងស្ងៀមស្ងាត់ដើម្បីឲ្យរួចជីវិត។ ពេលអ្នកបង្វិលដល់ល្បឿន ៩៦.៥៦ គីឡូម៉ែត្រ/១ម៉ោង ក្មេងៗចូលដំណាក់ទី៣ ដែលពួកគេចាប់ស្រែក ម្តងទៀត ប៉ុន្តែពេលនេះពួកគេត្រូវស្រែកថា «ឈប់!ឈប់! សូមបន្ថយល្បឿន!» តែយ៉ាងណាក៏ដោយ កុំឈប់ឲ្យសោះ ត្រូវបង្វិលឲ្យកាន់តែលឿនថែមទៀត។ នៅពេលអ្នកបង្វិលដល់ល្បឿន ១៦០ គីឡូម៉ែត្រ/១ម៉ោង អ្នកចូលដំណាក់ទី៤ ដែលពេលនេះកូនក្មេង ចាប់ផ្តើមហោះចេញពីសេះវិល។ ឥឡូវនៅពេលដែលវាកើតឡើងដូច្នេះ អ្នកនឹងកត់សំគាល់ បាតុភូតនៃ រូបសាស្រ្តដែលគួរឲ្យចាប់អារម្មណ៍។ បើសេះវិល វិលតាមទិសនាឡិការនៅពេលក្មេងៗហោះចេញ ក្មេងៗត្រូវវិលតាមទិសនាឡិការ។ រហូតទាល់តែក្មេងនោះជួបប្រទះអ្វីមួយ ដូចជាដើមឈើ ឬ​បង្គោលអីញ្ចឹង។ នេះកើតឡើងដោយច្បាប់រូបសាស្រ្ត ដែលគេហៅថា «Conservation of Angular Momentum»។ ឃើញទេ បើរបស់វិលបែកចេញពីគ្នា របស់ដែលហោះចេញនឹងវិលតាមទិសដៅដដែល ព្រោះខាងក្រៅ វិលលឿនជាងខាងក្នុង។ ហើយយើងអាចនិយាយពេញ១ថ្ងៃអំពីច្បាប់រក្សានោះបើអ្នកចង់ស្តាប់ ប៉ុន្តែលោកសាស្រ្តាចារ្យនិយាយ ថា «បាទ ខ្ញុំស្គាល់អំពីច្បាប់រក្សានោះ។» ខ្ញុំឆ្លើយថា «ល្អណាស់លោក អីញ្ចឹង​សូមឲ្យខ្ញុំសួរសំនួរលោក១ទៀត។ បើសាកលលោកចាប់ផ្តើមដូច ជាចំនុចវិលដូចដែលលោកនិយាយ តើហេតុអ្វីភព២ ឬ៣វិលថយក្រោយ? គាត់មានមុខស្ងៀមស្ងាត់ និង ឆ្ងល់។ ខ្ញុំនិយាយថា «លោក ហេតុអ្វីព្រះច័ន្ទ៨/៩១វិលថយក្រោយ? ហេតុអ្វី ភពផ្កាយព្រះហស្បតិ៍ ភពពុធ និង ភពណិបទួន មានព្រះច័ន្ទដើរតាមទិសដៅទាំង២នៅពេល តែ១? ហេតុអ្វីបានជាព្រះអាទិត្យ មានអ៊ីដ្រូសែន និង អេលីយ៉ូម ៩៨% ប៉ុន្តែភពផ្សេងទៀតៗមានអ៊ីដ្រូសែន និង អេលីយ៉ូម តិចជាង១%? ហើយតើហេតុអ្វីបានជាភពទាំង៩នេះខុសប្លែកពីគ្នាខ្លាំងម្លេះ? បើភពទាំងនោះកើតមកពីបន្ទុះ ចុះតើ ហេតុអ្វីបានជាពួកវាខុសគ្នាយ៉ាងដូច្នេះ? វាមានសមាសភាពខុសគ្នាឆ្ងាយណាស់! ហើយហេតុអ្វីបានជាកញ្ចុំផ្កាយខ្លះវិលថយក្រោយ? CNNបានមានអត្ថបទ១ «កញ្ចុំផ្កាយវង្វេង​វិលខុសទិសដៅ។» ខ្ញុំបាននិយាយថា «លោក ហេតុអ្វីបានជារបស់ទាំងនេះវិលថយក្រោយ?» គាត់ឆ្លើយថា «ខ្ញុំមិនដឹងទេ។» តើអ្នកគិតថា ហេតុអ្វីបានជាពួកវាវិលថយក្រោយ? ខ្ញុំសង្ឃឹមថា គាត់ខ្ញុំនឹងសួរសំនួរនោះ។ ខ្ញុំនិយាយថា «លោក វាសាមញ្ញមែនទែន។» អ្នកឃើញទេ «កាលដើមដំបូងព្រះបានបង្កើតផ្ទៃមេឃនិងផែនដី» ហើយព្រះបានបង្កើតការនោះដោយ ចេតនា គឺទ្រង់គ្រាន់តែចង់ធ្វើឲ្យទ្រីស្តីអំពីបន្ទុះ មើលទៅឆ្កួត។» បាទ! អាមែន! ឥឡូវនះ ខ្ញុំជឿលើបន្ទុះ ព្រោះព្រះគម្ពីរបង្រៀនពីបន្ទុះមួយ។ វាចែងថា «ផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង...» ២ ពេត្រុស ៣:១០ នៅភាសាក្រិចដើម វាជាបន្ទុះ! ដូច្នេះនិងមានបន្ទុះកើតឡើង តែវាមិនទាន់កើតឡើងទេ មែនទេ? ដូច្នេះក្មេងៗ បើប្អូនទៅរៀន ហើយមានគ្រូខ្លះនិយាយថា «ហេ៎ តើប្អូនជឿលើបន្ទុះទេ?» ប្អូនគួរនិយាយថា «បាទខ្ញុំជឿ ហើយអ្នកគួរតែបានទទួលសង្គ្រោះសិន» បន្ទុះនឹងកើតឡើងនៅពេលឆាប់ៗនៅទីក្រុងជិតអ្នក។ និយាយអីញ្ចឹង បើពិភពលោកកើតឡើងដោយបន្ទុះ ហើយយឺតៗបានវិវត្តន៍ជាងរាប់ពាន់លានឆ្នាំ ហេតុអ្វីព្រះយេស៊ូសុគតលើឈើឆ្កាង? តើព្រះគ្រីស្ទសុគតក្នុងគោលបំនងអ្វី? ហើយនៅពេលព្រះគម្ពីរថា ​ព្រះនឹងបង្កើតពិភពលោក ធ្វើអោយដូចដើមដំបូង... តើទ្រង់នឹងធ្វើអោយដូចកាលណា? តើនឹងមានក្ដីស្លាប់និងការរងទុក្ខថែមទៀតឬ? យើងនិយាយពីការវិវត្តន៍នោះថែមទៀតនៅវីឌីអូទី៧។ ទ្រីស្តីអំពីបន្ទុះគួរឲ្យចង់សើចដោយសារហេតុផលមួយចំនួន​មែនទេ? បើទ្រីស្តីអំពីបន្ទុះពិតប្រាកដមែន អីញ្ចឹងរូបធាតុគួរបែងចែកស្មើគ្នា ប៉ុន្តែវាមិនស្មើគ្នាទេ។ មានបញ្ហាធំទាក់ទងនឹងទី្រស្តីអំពីបន្ទុះ! សូម្បីតែ Fred Hoyleក៏និយាយថា «ទ្រីស្តីអំពីបន្ទុះ វាមិន​សមហេតុផលទេ» មានថែមទៀតពីរឿងហ្នឹងក្នុងសៀវភៅ "Evolution Cruncher" វាមាន៩០០ទំព័រ ហើយថ្លៃ​ត្រឹមតែ​៥ដូល្លាទេ។ វាជាសៀវភៅដ៏ល្អសំរាប់ក្មេងរៀននៅវិទ្យាល័យ។ ច្បាប់ទី២នៃឧណ្ហកម្បនាប្រាប់យើងថា អ្វីៗប្រែទៅជាគ្មានរបៀប។ បើអ្នកទុកអី១ចោល១រយៈ វានឹងពុក ច្រេះស៊ី ងាប់ របេះចេញពីគ្នា ឬក៏ខូច។ គ្មានអ្វីប្រសើរឡើងដោយខ្លួនឯងឡើយ។ នេះហើយជាអ្វីដែលព្រះគម្ពីរបង្រៀន។ « ...ផ្ទៃមេឃក៏ជា​ស្នាដៃរបស់ព្រះហស្តទ្រង់ដែរ...របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់...» ទំនុកដំកើង 102:25-26 គ្មានអ្វីប្រសើរឡើងដោយខ្លួនឯងឡើយ។ ក្រឡេកមើលសក់របស់អ្នក ពេលអ្នកងើបពីពេលព្រឹក អ្នកនឹងឃើញច្បាស់ពីអ្វីដែលខ្ញុំកំពុងនិយាយ។​ អ្វីទាំងអស់ប្រែទៅជាគ្មានរបៀប ត្រូវអត់? នេះគឺ​ Sue កាលអាយុ២០ឆ្នាំ។ នេះគឺនាងកាលអាយុ៩០ឆ្នាំ។ ហើយនៅទីនេះនាងអាយុ៣,០០០ឆ្នាំ។ អ្វីៗចាប់ផ្តើមរញ៉េរញ៉ៃទៅ មែនទេបងប្អូន? អ្នកមិនបាច់ធ្វើអ្វីសោះ ហើយអ្វីៗយ៉ាប់ទៅ... រលំ... ខូច។ ច្បាប់ទី២និយាយពីរឿងហ្នឹង។ អ្វីៗទាំងអស់កាន់តែអាក្រក់ទៅៗ។ គ្មានអ្វីល្អប្រសើរឡើងទេ។ ប៉ុន្តែសៀវភៅរៀបរាប់ថា «មនុស្សប្រហែលជាវិវត្តន៍ចេញពីបាត់តេរីជាង ៤ពាន់លានឆ្នាំមុន។ តើជីទួត ជីលួតរបស់អ្នក តើគាត់ជាបាត់តេរីឬទេ? វិវត្តន៍វិទូនឹងនិយាយថា «បាទ Hovind តើលោកអត់ដឹងទេអីថា បើលោកបន្ថែមថាមពល អ្នកអាចយក ជ័យជំនះលើ​ច្បាប់ទី២ដែលនិយាយអំពីរូបសាស្រ្ត។ ហើយផែនដីទទួលថាមពលពីព្រះអាទិត្យ ដូច្នេះផែនដីគឺជាប្រព័ន្ធចំហរ។ នេះវិធីដែលយើងយកឈ្នះ លើច្បាប់នោះបាន។» ខ្ញុំយល់ពីការដេញដោល ប៉ុន្តែគេកំពុងបាត់ចំនុច១។ លេខ១៖ សាកលលោកគឺជាប្រព័ន្ធបិទជិត។ លេខ២៖ ការបន្ថែមថាមពលធ្វើឲ្យខូចខាត លុះត្រាតែមានគ្រឿងម៉ាស៊ីន​ពីសេសដើម្បីប្រើប្រាស់ នឹង ការបំផ្លាញថាមពល។ ឃើញទេ ពួកជប៉ុនបានបន្ថែមថាមពលទៅ Pearl Harborនៅថ្ងៃមួយ។ ពួកគេមិនបានរៀប​ចំសំរាប់​យើង ទេ មែនទេ? ដូច្នេះប៉ុន្មានឆ្នាំក្រោយមក យើងបន្ថែមថាមពលទៅទីក្រុងមួយចំនួនរបស់គេ។ តែវាមិនបានឲ្យអ្វីដល់គេទេ។ ការបន្ថែមថាមពលធ្វើឲ្យហិនហោច។ ព្រះអាទិត្យបន្ថែមថាមពលទៅដំបូលផ្ទះអ្នក តែវានឹងបំផ្លាញផ្ទះអ្នក។ ថាមពលព្រះអាទិត្យនឹងបំផ្លាញផ្ទះអ្នកទាំងមូល។ ថាមពលព្រះអាទិត្យនឹងបំផ្លាញដំបូលឡានអ្នក។ វានឹងបំផ្លាញគ្រឿងស្រោបកៅអីអ្នក។ ថាមពលព្រះ អាទិត្យនឹងបំផ្លាញថ្នាំផ្ទះលោកអ្នកផងដែរ។ មានតែរបស់១ទេដែលអាចប្រើថាមពលព្រះអាទិត្យបានគឺហរិតជាតិ (ជាតិខៀវក្នុងស្លឹកឈើ)។ កោសិការរុក្ខជាតិតូច១ វាលំបាកស្មុគស្មាញជាងយានអាវកាស។ យើងនិយាយរឿងហ្នឹងទៀតនៅវីឌីអូទី៤។ ការវិវត្តន៍បំពានច្បាប់ទី២ ហើយការវិវត្តន៍ខុស មែនទេ? សៀវភៅនេះបង្ហាញពីត្រីសមុទ្ររូបដូចផ្កាយជាផូស៊ីល ដល់ក្មេងហើយនិយាយថា «មានអាយុ៣.៤ពាន់ លាន​ឆ្នាំ... ជាវត្ថុដែលនៅសល់ពីជីទួត ជីលួតរបស់មនុស្សដែលរស់សព្វថ្ងៃនេះ។ តើជីដូនជីតារបស់អ្នកគឺជាត្រីសមុទ្រមែនទេ? ចុះអំពីទស្សនាវដ្តី Discover Magazine ដែលចេញផ្សាយខែវិច្ឆិការ ២០០៤​ វិញយ៉ាងណាដែរ? តើជីដូន ជីតាអ្នកជាអេប៉ុងសមុទ្រមែនទេ? នេះជាជីដូនជីតាអ្នក។ អស្ចារ្យ! នរណាជាឪពុកអ្នក? ពេលនេះ សូមកុំសើចរូបភាពបន្ទាប់ -- ព្រមទេ? នេះជារូបបងប្រុសខ្ញុំពេលគាត់ក្រោកពីដេកពេលព្រឹក​ បន្ទាប់ញ៉ាំកាហេ្វចត់ពេក។ និយាយអីញ្ចឹង ខ្ញុំត្រូវព្រមានក្មេងទាំងនេះ។ ក្មេងៗ ស្តាប់ឲ្យច្បាស់ណា។ កុំផឹកកាហ្វេ! ព្រោះបើប្អូនផឹកកាហ្វេពេលប្អូនក្មេង នៅពេលប្អូនរៀបការ កូនប្អូននឹងកើតទាំងអាក្រាត និង អត់ចេះអក្សរទៀត។ ឥតមាននយ័ក្នុងភាសាខ្មៃទេ។ ឥតមាននយ័ក្នុងភាសាខ្មៃទេ។ និយាយអីញ្ចឹង​ នេះនឹងជារូបបងប្រុសខ្ញុំ សូមកុំសើច។ នេះរូបភាពគាត់។ កត់សំគាល់អ្វីដែលសៀវភៅថា «៣០ពាន់លានឆ្នាំមុន...» ឥឡូវក្មេងៗ សូមឲ្យខ្ញុំបកប្រែនោះ។ ពេលណាដែលសៀវភៅថា «ពាន់លានឆ្នាំមុខ» វាមានន័យយ៉ាងម៉េច៖ យូរមកហើយ។ វាមានន័យថារឿងនិទាននឹងមកឥឡូវហើយ មែនទេ? នេះជាការប្រាប់ឲ្យដឹង គឺរឿងនិទាននឹងមក។ «៣០ពាន់លានឆ្នាំមុន សត្វលោកទាំងនេះបានវិវត្តន៍។» ពាក្យហ្នឹងទៀតហើយ អ្នកត្រូវប្រយត្ដ័។ វាថា​«វាជាជីដូនជីតារបស់មនុស្ស និង ស្វាសម័យទំនើប។ ជីដូនជីតាមនុស្ស? តា? «តាឯងមានភ្នែកធំម្លេះ!» ... (ទាញយកមកពីរឿងនិទានមួយ) អ្នកដឹងទេ យើងកំពុងបង្រៀនក្មេងថា ពួកគេមិនមែនជាអ្វី ក្រៅពីសត្វទេ។ ហើយសព្វថ្ងៃនេះ គេធ្វើដូច សត្វមែន។ សូម្បីតែ Barbara Reynoldsយល់ដែរថា «សព្វថ្ងៃនេះកូនយើងប្រព្រឹត្តអាក្រក់ដូចសត្វមូយ នៅឯ​សាលា​រៀន?» មូលហេតុគឺ ដោយសារយើងបង្រៀនគាត់ថា គាត់មកពីសត្វស្វា! « Johnny ទាយមើល អ្នកជាសត្វ ហើយចែកមរតកជាមួយជន្លេន។» « ហា ហា អ្នកនិយាយថា ខ្ញុំគ្រាន់ តែជាសត្វ? មែនទេ។» តើអ្នកធ្លាប់ឈប់ហើយគិតទេថា អ្វីដែលយើងកំពុងបង្រៀនក្មេង ធ្វើឲ្យប៉ះពាល់ការប្រព្រឹត្តរបស់គេ? អ្វីដែលអ្នកជឿបង្ហាញចេញតាមការប្រព្រឹត្តអ្នក។ គេបង្រៀនក្មេងថា អ្នកគ្រាន់តែជាសត្វ។ តន្រ្តីញាក់សព្វថ្ងៃនេះ ពេញទៅដោយការស្លាប់ ការបំផ្លាញ និង ឈាម។ បាទ៎ គម្ពីរចែងថា «អ្នកដែល ស្អប់គម្ពីរ អ្នកនោះស្រលាញ់សេចក្តីស្លាប់!» គេបង្រៀនក្មេងសព្វថ្ងៃនេះថា «គ្មានការជាក់លាក់ទេ គ្មានសេចក្ដីពិតទេ។» ខ្ញុំបានជូលរួមក្នុងការជជែកវែកញែកម្តង ហើយគ្រូនេះនិយាយថា « Hovind គ្មានការជាក់លាក់ទេ!» ខ្ញុំឆ្លើយថា «តើលោកប្រាកដទេ ថាគ្មានការជាក់លាក់ទេ?» គាត់ឥតចេះឆ្លើយតបទេ! «ឥឡូវ ចាំបន្តិច តើខ្ញុំអាចប្រាកដយ៉ាងម៉េច ពេលគ្មា​នការជាក់លាក់?» ខ្ញុំបានទៅនិយាយនៅឯសាលាសាធារណៈ​មួយនៅរដ្ឋ Pennsylvania ប៉ុន្មានឆ្នាំមុន ហើយក្មេង​នេះ​អង្គុយ​ជួរទី២។ គាត់ថា « Hovind ខ្ញុំជាអ្នកមិនជឿថាមានព្រះ! គ្មានព្រះទេ។» ខ្ញុំថា ​«តើអ្នកប្រាកដទេ?» គាត់ឆ្លើយថា «ខ្ញុំប្រាកដ» ខ្ញុំថា «ខ្ញុំសូមសួរសំនួរ១ កូនប្រុស។» ខ្ញុំឆ្លើយថា «តើអ្នកចេះទាំងអស់ទេ?» គាត់ថា ​«អូ ទេ...ទេ។» ខ្ញុំថា «បាទ៎ ល្អ។ តើប្អូនគិតថាប្អូនចេះអ្វីទាំងអស់ប្រហែលពាក់កណ្តាលទេ? គាត់ឆ្លើយថា «ទេ...» បាទ៎ ឥឡូវ ឩទាហរណ៍មួយភ្លែតថា លោកចេះអ្វីទាំងអស់ពាក់កណ្តាល។ តើប្រហែលព្រះចេះគង់នៅពាក់កណ្តាលទៀតដែលអ្នកមិនចេះនោះទេ? ខ្ញុំថា «និយាយអីញ្ចឹងកូនប្រុស បើប្អូនមិនជឿថាមានព្រះ ខ្ញុំសូមសួរសំនួរប្អូន១។ តើប្អូនប្រាប់ពីខុសមកត្រូវយ៉ាងម៉េចទៅ?» ថ្ងៃមួយលោកអ្នកត្រូវសួរសំនួរហ្នឹងដល់អ្នកដែលមិនជឿថាមានព្រះ។ «តើអ្នកណាម្នាក់អាចដឹងពីខុសត្រូវដោយរបៀបយ៉ាងម៉េច?» គាត់ឆ្លើយថា «វាស្រួលទេ... ខ្ញុំសំរេចថាអ្វីដែលត្រូវ និង អ្វីដែលខុស» «ខ្ញុំជាព្រះក្នុងសាកលលោករបស់ខ្ញុំ» ខ្ញុំថា «ខ្ញុំរីករាយដែលឮដូច្នេះកូនប្រុស ព្រោះខ្ញុំនឹងបាញ់ប្អូនក្នុងរយៈពេល៥នាទីទៀត» គាត់ឆ្លើយថា «លោកមិនអាធ្វើអីញ្ចឹងបានទេ» ខ្ញុំថា «អូ បាទ ខ្ញុំធ្វើបាន! ប្អូនឃើញទេ ខ្ញុំជាព្រះរបស់សាកលលោករបស់ខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំសំរេចថា​វាល្អសំរាប់ខ្ញុំ ដើម្បីបាញ់ប្អូន» តើអ្នកឃើញទេ? គំនិតបែបនេះនាំឲ្យមានបញ្ហាធ្ងន់ធ្ងរក្នុងសង្គមយើង បើមនុស្សម្នាក់ៗ​ « តែងតែប្រព្រឹត្តការដែលខ្លួនកិតឃើញថាត្រឹមត្រូវ» តើអ្នកអាចសំរេចចិត្តថា អ្វីដែលត្រូវ អ្វីដែលខុស? សំនួរសាមញ្ញដើម្បីសួរអ្នកជឿការវិវត្តន៍។ គេឥតមានផ្លូវណាប្រាប់បានឡើយ។ ប្រហែល Osama bin Ladenគួរតែសំរេចចិត្តអ្វីដែលខុស ឬត្រូវ។ ប្រហែល Bill Clintonគួរសំរេចចិត្ត អ្វីដែលខុស ឬត្រូវ។ បើគាត់មានគំនិតរកចំនុចនោះបាន! ខ្ញុំចង់និយាយថា អ្នកអាចដឹងថាអ្វីណាដែលខុស ឬត្រូវដូចម្តេច?​សាមញ្ញ! ធ្វើការនេះស្រួលមែនទែន។ «ព្រះអម្ចាស់មានបន្ទូលថា...» ឥឡូវអ្នកឃើញទេ? ការនោះជាក់លាក់។ ហើយព្រះមានបន្ទូលថា «ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ...» លេវីវិន័យ 19:28 មនុស្សខ្លះមិនស្គាល់ពីអ្វីដែលព្រះមានបន្ទូល ឬពួកគេមិនខ្វល់ពីអ្វីដែលព្រះមានបន្ទូល។ តែព្រះមានបន្ទូលថា កុំធ្វើអីញ្ចឹង ព្រមទេ? ឥឡូវ បើអ្នកធ្វើវារួចហើយ នោះអ្នកគ្រាន់តែថា «ព្រះអង្គ ទូលបង្គំសុំទោស» ហើយកុំឲ្យធ្វើទៀតទេ។ មានគ្រូជាច្រើនហាក់ដូចជាមិនយល់សោះ។ គេគ្រាន់តែធ្វើតាមសៀវភៅដោយមិនចេះគិតពិចារណា ហើយគិតថាពួកគេត្រូវបង្រៀន​ទ្រីស្តីអំពីការ​វិវត្តន៍នេះ។ ទេ អ្នកមិនបាច់បង្រៀនពីទ្រីស្តីអំពីការវិវត្តន៍ទេ! គ្រូអាចបង្រៀនពីនិម្មាបនកម្មនិយម (ជំនឿដែលថា​ព្រលឹងមនុស្ស​និងពិភពលោក​កើតមកពីព្រះ)​ យើងមានការសែតវីឌីអូ១ឈ្មោះថា "The Public School Presentation" ដែលនិយាយពីច្បាប់ទាក់ទង ​នឹងការបង្រៀនអំពីនិម្មាបនកម្មនិយមក្នុងសាលារៀនសាធារណៈ។ អ្វីដែលកើតឡើងគឺថា Arkansas និង Louisiana បានអនុម័ត្តច្បាប់ដែលតំរូវឲ្យគ្រូបង្រៀនពី​និម្មាបនកម្មនិយម ។ តុលាការបដិសេធករណីទាំងនេះ។​ ពួកគេថា «អ្នកមិនត្រូវតំរូវឲ្យបង្រៀនពីនិម្មាបនកម្មនិយមបាន​ទេ» គេថា «គ្រូអាបង្រៀនបាន បើគេចង់បង្រៀន តែត្រូវស្ម័គ្រចិត្តបង្រៀនខ្លួនឯងប៉ុណ្ណោះ។ សូម្បីតែ​ Stephen Gouldក៏និយាយដែរថា «គ្មាននីតិក្រមកើតឡើងសោះ​ គ្មានច្បាប់ប្រឆាំងវាទេ » គេអាចបង្រៀនអីញ្ចឹងពីមុន ហើយគេអាចបង្រៀនអីញ្ចឹងបានឥឡូវនេះ។ គាត់និយាយអំពីសាលក្រម​ តុលាការកំពូលក្នុងឆ្នាំ ១៩៨៧។ ពួក សាហព័ន្ធមេធាវីកុំមុយនីយអាមេរិកកាំងបានព្យយាមផ្សព្វផ្សាយឃោសនាថា អ្នកមិនអាចនិយាយ អំការបង្កើតនៅសាលាសាធារណៈបានទេ។ ដោយសារតែវាមិនពិតប្រាកដ។ វាល្អណាស់ក្នុងការបង្រៀនពីការបង្កើតនៅសាលាសាធារណៈ។ គ្មានច្បាប់ប្រឆាំងវាទេ មែនទេ? តែបើគ្រូក្រោកឈរនៅមុខសិស្សហើយនិយាយថា «ប្អូនៗ ស្តាប់​ ប្អូនដំបូងគឺជាដីភក់ ក្រោយមក​ប្អូនជាមនុស្ស។ អ្នកមិនចាំបាច់មានប្រាជ្ញាដើម្បដឹងថា ការបង្រៀនបែបនោះហឹងបំផ្លាញជំនឿក្នុងព្រះគម្ពីររបស់ក្មេងឬ អត់ទេ។ អ្នកណាដែលបំផ្លាញជំនឿកូនក្មេង គួរតែអានពីអ្វីដែលព្រះយេស៊ូមានបន្ទូលពីហ្នឹង។ ទ្រង់ថា «បើអ្នកណាធ្វើឲ្យកូនតូចណា១ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិន យ៉ាងធំចង់កអ្នកនោះ ការនោះគាត់លង់ក្នុងបាតសមុទ្រ។ «អ្នកណាដែលបង្រៀនពីការវិវត្តន៍ត្រូវមានបញ្ហា ពេលគាត់ឈរចំ ពោះមុខព្រះ។ គម្ពីរថា «កុំឲ្យធ្វើគ្រូច្រើនពេក ព្រោះគ្រូត្រូវទោសធ្ងន់ជាងគេ។» ទោះជាយ៉ាងនេះក៏ដោយ អ្វីដែលកើតឡើង គួរឲ្យចាប់អារម្មណ៍។ ត្រឡប់មកឆ្នាំ1950s សៀវភៅជា មធ្យមក្នុងអាមេរិច មាននិយាយតិចតួចអំពីការវិវត្តន៍ គឺទាំងអស់មានពី២ទៅ៣ពាន់ពាក្យ។ តែក្នុងឆ្នាំ១៩៥៧ រូស្សីយកឈ្នះយើងក្នុងការប្រកួតក្នុងលំហដោយយាន​ Sputnik ហើយប្រជាជន អាមេរិចភ័យខ្លាច។ បងប្អូនប៉ុន្មាននាក់ មានអាយុល្មមអាចចាំពីការភ័យខ្លាចរបស់អាមេរិច ពេលរូស្សីឈ្នះការប្រកួតក្នុង លំហ។ គេមានអត្ថបទក្នុងទស្សនាវដ្តី "Life Magazine" ដូចជា «តើអ្នកធ្វើយ៉ាងម៉េច ដើម្បីឲ្យរស់ពីជាតិវិទ្យុស កម្មជ្រុះមកវិញ។» ពួកគេថា «សូវៀតនាំមុខយើងខាងវិទ្យាសាស្រ្ត ព្រោះសូវៀតបង្រៀនពីការវិវត្តន៍។ យើងមិនបង្រៀនពីវាក្នុងសាលារបស់យើង។ គេមានអត្ថបទអំពីរបៀបសង់អគារការពារគ្រាប់បែក។ មនុស្សគេសង់នៅទីធ្លាក្រោយផ្ទះដើម្បីការពារជាតិវិទ្យុសកម្មនុយក្លេអ៊ែដែលធ្លាក់មក។ ចាំបន្តិច សូវៀតនាំមុខយើងផ្នែកវិទ្យាសាស្រ្តព្រោះគេបង្រៀនពីការវិវត្តន៍ឬ? តើការវិវត្តន៍មានទាក់ទងអ្វីនឹងការបង្កើតផ្កាយរណប? បន្ទាប់មកក្នុងឆ្នាំ១៩៥៩ វាជាបុណ្យខួប១០០ឆ្នាំ របស់សៀវភៅលោក Darwinដែលបានចេញលក់។ ហើយក្នុងឆ្នាំ១៩៥៩ លោក Eisenhower ស្នើរសុំលុយពីសមាជចំនួន ១ពាន់លានដូល្លា ដើម្បីដាក់ថែម អំពីការវិវត្តន៍ទៅក្នុងប្រពន្ធសាលារៀន។ ហើយគាត់បានជោគជ័យ។ សៀវភៅរបស់អាមេរិចត្រូវសរសេរម្តងទៀតក្នុងចុងទស្សវត្ត៥០ និង ទស្សវត្ត៦០ ដើម្បីដាក់បញ្ចូល ការវិវត្តន៍ថែមទៀត។ គេហៅវាថា «ការស្តារសង្រ្គាមត្រជាក់ឡើងវិញនៃវិស័យអប់រំផ្នែកវិទ្យសាស្រ្ត របស់អាមេរិច។» កម្មវិធីសិក្សាវិទ្យាសាស្រ្តទាំងស្រុងរបស់យើង និង កម្មវិធីផ្សេៗទៀត ត្រូវបានចង់ក្រងម្តងទៀត ដើម្បី ឲ្យដឹងប្រាកដថាគេមានបង្រៀនអំពីការវិវត្តន៍។ ហើយនៅឆ្នាំ១៩៦៣ សៀវភៅជាមធ្យមមាន ៣៣,០០០ ពាក្យអំពីការវិវត្តន៍។ នៅក្នុងឆ្នាំ ១៩៦៣ ការអធិស្ឋានត្រូវបានគេដកចេញពីរបស់ប្រព័ន្ធសាលារៀន។ មាននរណាចងចាំពីរឿងហ្នឹងទេ? Madeline Murray O'Hare? នៅឆ្នាំ១៩៦៣ យើងបានឃើញការកើនឡើងបញ្ហាផ្លូវភេទមុនរៀបការ សំរាប់អ្នកនៅលីវ។ យើងឃើញ មានការកើនឡើងនូវជំងឺផ្លូវភេទ ចំពោះមនុស្សពីអាយុ ១០ ទៅ១៤ឆ្នាំ។ យើងឃើញការកើនឡើងអត្រាកំនើតដែលមិនបានរៀបការ គឺការមានគភ៌កើនឡើងដល់ទៅ ៥៥០%។ ចំនុចខុសគ្នាគឺការរំលូតកូន។ សព្វថ្ងៃនេះក្មេង១/៣ ដែលកើតក្នុងមន្ទីរពេទ្យ ឪពុកម្តាយគេមិនបានរៀបការ។ មានដល់ទៅ១/៣។ ក្មេងអត់ខាន់ស្លា។ ឥឡូវសូមស្តាប់ឲ្យច្បាស់។ បើអ្នកក៏អីញ្ចឹងដែរ នេះអ្នកគឺសំរាប់អ្នក។ ធីម៉ូថេ ជាកូនកាត់ដែលមិនគួរកើតទេ។ ម្តាយ ធីម៉ូថេ ជាជនជាតិយូដា ឪពុកគាត់ជាជនជាក្រិច។ សាសយូដាមិនអាចរៀបការជាមួយនរណា ក្រៅពីសាសយូដាបានទេ។ ម្តាយគាត់មិនស្តាប់បង្គាប់ ហើយជាលទ្ធផល ធីម៉ូថេកើតមក។ តែគាត់ចង់បំរើព្រះ ហើយព្រះមាន បន្ទូលថា ខ្ញុំនឹងយកឯង កូនប្រុស។ គាត់បានសរសេរគម្ពីរ២កណ្ឌក្នុងព្រះគម្ពីរ។ ដូច្នេះបើឪពុកម្តាយអ្នកមិនស្តាប់បង្គាប់ អ្នកត្រូវបិទមាត់ កុំយំ ហើយត្រូវបំរើព្រះក្នុងជីវិតអ្នក ព្រមទេ? គ្មានពាក្យដោះសារទេ។ ព្រះនឹងប្រើមនុស្សគ្រប់គ្នា មែនទេ? ចំនួនប្តីប្រពន្ធមិនបានរៀបការ បានកើនឡើងលឿនតាំងពីឆ្នាំ១៩៦៣។ ព្រះបន្ទូលព្រះមិនផ្លាស់ប្តូរទេ។ ទ្រង់មានបន្ទូលថា «កុំឲ្យផិតគ្នាឲ្យសោះ» ទ្រង់មានបន្ទូលថា «ព្រះនឹងជំនុំជំរះមនុស្សកំផិត។» ព្រះយេស៊ូមានបន្ទូលថា បើអ្នកគ្រាន់តែមើល ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថាបានកំផិតក្នុងចិត្តខ្លួនរួចហើយ។» និយាយអីញ្ចឹង ស្ត្រីៗ ដូច្នេះហើយ របៀបដែលអ្នកស្លៀកពាក់សំខាន់ណាស់ ប៉ាខ្ញុំតែងតែនិយាយថា «បើអ្នកមិនធ្វើមុខជំនួញ កុំផ្សាយពាណិជ្ជកម្ម។» អត្រាលែងលះកើនយ៉ាងខ្លាំងក្នុងប្រទេសនេះ។ ការបំពានកុមារកើនដល់ ២,៣០០%។ ថ្នាំញៀនខុស ច្បាប់កើតដល់៦,០០០% ឧក្រិដ្ឋកម្មហឹង្សាកើនឡើងជិត១០០០%។ ខ្ញុំមិនចាស់ដល់ថ្នាក់ហ្នឹងទេ តែខ្ញុំចាំថ្ងៃដែលអ្នកមិនបាច់ចាក់សោរផ្ទះអ្នក។ មាននរណាចាំថ្ងៃនោះទេ? ហើយអ្នកមិនដកកូនសោរចេញពីម៉ាស៊ីនទេ។​ អ្នកមិនដែលដកវាចេញទេ ព្រោះអ្នកខ្លាចបាត់វា។ ហើយអ្នកឡើងទៅវិទ្យាល័យ ហើយឡានទ្រុងពាក់កណ្តាលនៅកន្លែងចតមានភ្ជួកាំភ្លើងវែងនៅទ្វា ខាងក្រោយ។ ប្រហែលជាអ្នកមិនបានឮពីរឿងហ្នឹងទេ តែសិស្សរៀននៅ Columbine High School ដែលបាញ់គ្រប់គ្នា គឺជាអ្នកជឿខ្លាំងខាងវិវត្តន៍។ ពួកគេបានបាញ់ដោយចេតនា នៅថ្ងៃខួបកំណើតរបស់ Hitler។ ពួកគេបានបាញ់ Isaiah Shoels ព្រោះគាត់ស្បែកខ្មៅ។ Hitlerស្អប់ពួកស្បែកខ្មៅ ពួកគេក៏អីញ្ចឹងដែរ។ ការបាញ់នេះ មានការជំរុញពីជំនឿលើការវិវត្តន៍។​ បន្ទាប់ពីការបាញ់ នាងRosie O'Donnell បាននិយាយតាមទូរទស្សថា ឃើញទេ យើងត្រូវការ ការគ្រប់ គ្រងកាំភ្លើងថែមទៀត។ Rosie, សិស្សទាំងនោះដែលបានល្មើសច្បាប់ប្រើកាំភ្លើងក្នុងអាយុ១៨ឆ្នាំ បានទៅរៀនសាលានោះ។ ខ្ញុំគិតថា ច្បាប់ប្រើកាំភ្លើង២ថែមទៀតក៏មិនអាច បន្ថយពួកគេបានដែរ។ ឃើញទេ Rosie មិនអាចយល់ដល់ទេ តែបុរសម្នាក់យល់រឿងទាំងមូល ហើយបានដាក់លើកង់ស្រគួរ ​លើឡានដឹកទំនិញគាត់។ ខ្ញុំឃើញហេតុការណ៍នោះ ខ្ញុំនិយាយថា «លោក ខ្ញុំត្រូវថតរូបវាសិន!» រូបនេះ ពន្យល់អ្វីទាំងអស់។ គាត់ថា «បើស្តីឲ្យកាំភ្លើងព្រោះ Columbineដូចជាស្តីឲ្យស្លាបព្រាព្រោះ Rosie O'Donnellកំពុងធាត់។» មិនមែនកំហុសស្លាបព្រាទេ, Rosie! ហើយក៏មិនមែនជាកំហុសកាំភ្លើងដែរ។ បាទ ស្តីឲ្យកាំភ្លើង ឆ្លាតណាស់! ពិន្ទុប្រលងចូលរៀនបានធ្លាក់តាំងពីឆ្នាំ១៩៦៣។ ពួកគេបានពិន្ទុធ្លាក់ចុះក្នុងការប្រលង ២ដងក្នុង៤០ឆ្នាំចុងក្រោយនេះ។ គេធ្វើឲ្យការប្រលងធ្លាក់ចុះ ដូច្នេះពិន្ទុកាន់តែតិចទៅ។​ អត្រាសំលាប់ខ្លួនក្មេងជំទង់បានកើនច្រើន។ ឥឡូវ បើខ្ញុំប្រាប់អ្នកថា បើអ្នកថើបកង្កែប នោះវានឹងក្លាយជាព្រះអម្ចាស់ តើអ្នកនឹងនិយាយយ៉ាងម៉េច? អ្នកនឹងនិយាយថា «ទេ, កង្កែបមិនអាចក្លាយជាព្រះអម្ចាស់បានទេ។» តើមានស្ត្រីប៉ុន្មាននាក់ដែលបានប្តីដោយបានថើបកង្កែប? ឥឡូវ សូមមើល! មើលទៅប្រហែលជា៣ប៉ុណ្ណោះ។ ឃើញទេ វាមិនកើតឡើងញឹកញាប់ទេ តែវាកើតញឹកញាប់ក្នុងសៀវភៅ។ ដំបូងយើងដូចជាអាមីប ហើយសន្សឺមៗបានវិវត្តន៍ទៅជាកង្កែប ហើយសន្សឺមៗក្លាយជាអ្នកអម្ចាស់។ វាជារឿងនិទានដូចគ្នា។ឃើញទេ បើកង្កែបប្តូរជាអ្នកអម្ចាស់ភ្លាម នោះយើងដឹងថាវាជារឿងនិទាន។ តែបើកង្កែបប្តូរជាអ្នកអម្ចាស់សន្សឺមៗ អីញ្ចឹងវាជាវិទ្យាសាស្រ្តសម័យទំនើប។ ទេ ខ្ញុំសុំទោស វានៅតែជារឿងនិទាន ទោះបីជាមានរឿងនិទានទៀតក៏ដោយ។ ការខុសគ្នានោះមិនមែនការថើបទេ។ វាមិនអាចទៅរួចទៀតទេ។ បុរស និង នារីទាំងឡាយ សព្វថ្ងៃនេះ បើអ្នកចង់ប្តូរកង្កែបជាអ្នកអម្ចាស់ នោះអ្នកត្រូវមានគ្រឿងផ្សំ អស្ចារ្យ ពិសេស មានអំនាចខ្ពស់ មានវេទមន្ត ដែលគេហៅថា ពាន់ និង ពាន់លានឆ្នាំ។ តើបងប្អូនប៉ុន្មាននាក់ធ្លាប់ឮរឿងហ្នឹងពីមុន? «ពាន់លានឆ្នាំមុន​...» វានិយាយក្នុងសៀវភៅ។ អ្នកឃើញវាតាមទូរទស្សន៍ ទស្សនាវដ្តី វានៅក្នុង "National Geographic." «ពាន់ និង ពាន់លានឆ្នាំមុន...» គេនិយាយពីវា ដូចតាមបែបវិទ្យាសាស្រ្ត។ នេះជាសៀវភៅថ្នាក់ទី៤។ វាថា «ជាច្រើនលានឆ្នាំមុន....» ឥឡូវសូមចាំបន្តិច។ បើនរណាម្នាក់និយាយអីញ្ចឹងរកខ្ញុំ ខ្ញុំឆ្លើយថា «តើអ្នកបាននៅទីនោះទេ?» គេនឹង ឆ្លើយថា «ទេ ខ្ញុំប្រាកដជាមិនបាននៅទីនោះទេ។» បន្ទាប់មកនឹងថា «ឥឡូវ អ្នកដឹងទេថា ផែនដីមានអាយុរាប់លានឆ្នាំ? តើវាតាមបែបវិទ្យាសាស្រ្តទេ? តើយើងអាចឃើញ ស្វែងយល់ សាកល្បង នឹងអាចបង្ហាញវាបានទេ? គេនឹងថា «ទេ តែគេជឿថា ផែនដីមានអាយុរាប់លានឆ្នាំ។» ទេ គេមិនជឿទេ។ អាមេរិចកាំងភាគច្រើនជឿថា ផែនដីអាយុតិចជាង ១០,០០០ឆ្នាំ ហើយព្រះបា​នបង្កើតផែនដីមក។ ក្នុងស្ទង់មតិ គេថាមានអ្នកជឿលើការវិវត្តន៍ និង អ្នកមិនជឿថាគ្មានព្រះតិចជាង ១៥%។ អាមេរិចកាំង ភាគច្រើនមិនជឿថាផែនដីអាយុរាប់លានឆ្នាំទេ។ ឥឡូវ ពិតប្រាកដដែលថា អ្នកវិទ្យាសាស្រ្តជាងពាក់កណ្តាល ជឿលើការវិវត្តន៍។ ខ្ញុំយល់ស្រប វាជាការ ពិត។ តែវាមិនធ្វើឲ្យការនោះក្លាយជាការពិតបានទេ។ វាពិតដែលថាគេជឿវា តែអ្វីគេជឿមិនពិតទេ។ ឃើញទេ​ ដោយព្រោះអ្នកវិទ្យាសាស្រ្តមួយចំនួនជឿអ្វីមួយ មិនប្រាកដថាត្រឹមត្រូវនោះទេ។ ម្តងនោះ អ្នកវិទ្យាសាស្រ្តបង្រៀនថា ភពវិលជុំវិញផែនដី។ អ្នកវិទ្យាសាស្រ្តធ្លាប់បង្រៀនថា ដុំថ្មធំធ្លាក់លឿនជាងដុំថ្មតូច។ គេធ្លាប់បង្រៀនថា បើអ្នកឈើ នោះមកពីអ្នកមានឈាមមិនល្អ។ បូមឈាមចេញ អ្នកនឹងបានធូរ។ ធ្លាប់មានកន្លែងពិសេសជាច្រើន នៅអាមេរិច ដើម្បីបូមឈាមចេញ។ អ្នកអាចប្រាប់ថាវានៅទីណា ព្រោះគេមាន បង្គោលស ព្រមទាំងឆ្នូតក្រហមជុំវិញវា។ ជាងកាត់សក់ត្រូវធ្វើជាអ្នកបូមឈាម។ ហើយក្បែ George Washington ពេលគេកំពុងបង្ហូរឈាមគាត់ដល់ស្លាប់ តើគម្ពីរប្រាប់គាតអីញ្ចឹងទេ, «ដោយព្រោះជីវិតខាងសាច់ឈាម នៅក្នុងឈាម។» បើគេបានអានខគម្ពីរនោះ គាត់អាចនៅរស់ដល់សព្វថ្ងៃនេះ។ គាត់ប្រហែលអាចរស់បានយូជាងនេះ។ តែស្តាប់ បើអ្នកទៅមុជទឹក​ហើយឃើញកំនប់១កេះពេញដោយកាក់មាស។ ខ្ញុំសួរសំនួរសាមញ្ញ១ «តើទូកលិចពីពេលណា?» អ្នកថា «ខ្ញុំអត់ដឹងទេ។» បាទ មើលកាលបរិច្ចេទលើកាក់។ បើមានកាក់ក្នុងប្រអ​ប់ពីឆ្នាំ១៧៥០ អ្នកអាចស្វែងយល់ថា ទូកបានលិចក្រោយឆ្នាំ១៧៥០។ តើមានប៉ុន្មាននាក់អាចស្វែងយល់ថា វាមិនជួយបានទេ? វាមិនអាចលិចមុននោះទេ មែនទេ? អ្នកមិនបាច់រាវរកក្នុងប្រអប់ ហើយរកឃើញកាក់ចាស់ជាងគេទេ។ អ្នកត្រូវរកកាក់ថ្មីជាងគេ​ ព្រោះវាជួយយើងកំនត់ថា តើទូកបានលិចពេលណា។ គេហៅវាថា កក្តាកំនត់។ តើអ្នកធ្លាប់ដឹងទេថា ប្រហែលមានវិធីជាច្រើនដែលប្រាប់ថា តើផែនដីមានអាយុប៉ុន្មាន? មានគេច្រើនថា ផែនដីមានអាយុច្រើន ហើយគេច្រើនថាវាអាយុតិច តែយើងគួរបារម្ភអំពី អាយុតិច​របស់ផែនដី។ បើអ្នករកឃើញឆ្អឹងឌីណូស័រ អ្នកគួរកត់សំគាល់២ចំនុចភ្លាម។ ទី១ វាអត់ចេះនិយាយទេ។ ទី២ អត់មានកាលបរិច្ឆេទលើឆ្អឹងនោះទេ។ វាអត់ថា «បង្កើតដោយឌីណូស័រក្នុង៧០លានឆ្នាំមុន គ.ស ក្នុងតៃវ៉ាន់» វាមិនថាអីញ្ចឹងទេ មែនទេ? អីញ្ចឹង តើអ្នកប្រាប់ពីអាយុ ផូស៊ីលយ៉ាងម៉េច? តើអ្នកដឹងពីអាយុផែនដីយ៉ាងម៉េច? និយាយអីញ្ចឹង តើផែនដីអាយុប៉ុន្មាន? បាទ ព្រះគម្ពីរសរុបកាលបរិច្ឆេទប្រហែល ៦,០០០ ឆ្នាំ។ សៀវភៅថា វាអាយុរាប់ពាន់លានឆ្នាំ។ ច្បាស់ជាគេនិយាយខុសហើយ។ មានការខុសគ្នារវាង ៦,០០០ឆ្នាំ និង ២០ពាន់លានឆ្នាំ។ សមាជដូចជាមិនយល់ពីរការខុសគ្នា តែមានការខុសគ្នា មែនទេ? យើងនឹងនិយាយពីហ្នឹងថែមទៀតលើកក្រោយ។ តើអ្នកប្រាប់ថា ផែនដីមិនមានអាយុរាប់ពាន់លានឆ្នាំ យ៉ាងម៉េចទៅ? តែវាមានអាយុត្រឹម៦,០០០ឆ្នាំប៉ុណ្ណោះ ដូចព្រះគម្ពីរបង្រៀន វាធ្វើឲ្យមានចំងល់គួរចាប់អារម្មណ៍ខ្លះ។ ចុះអំពីឌីណូស័រវិញ? ចុះអំពីកាលបរិច្ឆេទអំពីការបូនវិញ? តើពន្លឺពីផ្កាយមកដល់ទីនេះយ៉ាងម៉េច? ចុះអំពី Grand Canyonវិញ? តើវាមិនចំនាយពេលរាប់លានឆ្នាំ ដើម្បីបង្កើតឬទេ?​ បាទអ្នករាល់គ្នា ដូច្នេះហើយ បានជាសិក្ខាសាលាខ្ញុំមានរយៈពេល១៧ម៉ោង។ ខ្ញុំព្យាយាមនិយាយឲ្យ បានលឿន តែយើងនៅតែយូរប៉ុណ្នឹងទៀត។ យើងនឹងនិយាយពីហ្នឹងទៀត នៅពេលបន្តិចទៀត។ Seminar 1b - Dr. Kent Hovind - www.drdino.com - Khmer (Cambodian) គម្ពីរនិយាយក្នុង លោកុប្បត្តិ ១:១ «កាលដើមដំបូង ព្រះបានបង្កើតផ្ទៃមេឃ និង ផែនដី។» តើពេលដំបូងនោះ គឺពេលណា? គម្ពីរថា ព្រះយេស៊ូបានបង្កើតរបស់ទាំងអស់នៅឋានសួគ៌ និង ផែនដី។ បាទ ចាំបន្តិច តើព្រះបានបង្កើតផ្ទៃមេឃ និង ផែនដី ឬក៏ព្រះយេស៊ូបានបង្កើត? បាទ ចំលើយគឺត្រូវទាំងពីរ។ ព្រះយេស៊ូជាព្រះចាប់កំនើតជាសាច់ឈាម ទោះជាពួកស្មរបន្ទាល់បង្រៀនថាម៉េចក៏ដោយ មែនទេ? ព្រះយេស៊ូមានបន្ទូលក្នុង ម៉ាថាយ ១៩:៤ «តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើត ​មនុស្សកាលពីដើមថា ទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី?» និយាយអីញ្ចឹង នោះគឺអ័ដាម និង អេវ៉ា មិនមែនអ័ដាម និងស្ទីវទេ។ តែព្រះយេស៊ូមានបន្ទូលថា នោះហើយជាដើមដំបូង។ ដូចគ្នាដែរក្នុង ម៉ាកុស ១០:៦ «តាំងពីដើមកំនើតមនុស្សមក ទ្រង់បានបង្កើតគេជាប្រុសជាស្រី។» គម្ពីរថា សេចក្តីស្លាប់ចូលក្នុងលោកដោយសារ បាបមនុស្សតែម្នាក់។ គ្មានអ្វីស្លាប់សោះ រហូតដល់អ័ដាមបានធ្វើបាប។ សេចក្តីស្លាប់មកដោយសារមនុស្ស។ ព្រះគម្ពីរនិយាយច្បាស់ពីចំនុចហ្នឹង។ អ័ដាមជាមនុស្សប្រុសដំបូង ហើយអេវ៉ាជាម្តាយមនុស្សទាំងអស់។ បាទ អីញ្ចឹងវាស្រួលយល់ជាង យើងទើបតែសរុបកាលបរិច្ឆេទ។ គម្ពីរថា សេតកើតមកពេលអ័ដាមអាយុ១៣០ឆ្នាំ។ អ៊ីណូសកើតមក ពេលសេតអាយុ១០៥ឆ្នាំ។ កាណានកើតមក ពេលអ៊ីណូសអាយុ៩០ឆ្នាំ។ អ្នកអានព្រះគម្ពីរ ហើយអាចសរុបអាយុបាន វាមិនពិបាកធ្វើសោះ។ អ្នកអាចធ្វើតារាងពេលវេលាដូចនេះស្រួលមែនទែន។ បើអ្នកមានសៀវភៅសិក្ខាសាលា ទំព័រក្រោយគេមានតារាងហ្នឹង ឬយកវាទៅអ៊ុតដូចនេះ។ អ្នកចង់បានវាសំរាប់ជាប្រដាប់ទ្រាប់ចានឲ្យមិត្តអ្នកដែលឆ្ងល់ ពេលគេមកហូបអាហារថ្ងៃត្រង់។ អ្នកអាចធ្វើឲ្យការសន្ទនាមានបញ្ហាដោយព្រោះវា។​ ព័ន្ធកិច្ចយើងមានទ្រនាប់ចានខ្លះ។ ហើយក្មេងៗ​អាចអានវាបាន ជំនួសប្រអប់ម្ហូប។ តែបើអ្នកសរុបអាយុក្នុងព្រះគម្ពីរ អ្នកនឹងដឹងថាការបង្កើត មានប្រហែល៤,០០០ឆ្នាំមុន គ.ស ។ មិនមែនរាប់លានឆ្នាំមុនទេ តែ ៤០០០ មុន គ.ស។ ដឹងទេ ខ្ញុំមិនមែនដូចអ្នកទាំងនោះដែលព្យាយាមដាក់អាយុច្បាស់លាស់ទេ។ ខ្ញុំអត់និយាយថា វាអាយុ ៤០០៤ មុន គ.ស ថ្ងៃទី២៣ ខែតុលា ម៉ោង២រសៀលទេ។ ខ្ញុំគិតថាអ្នកមិនអាចច្បាស់ដល់ថ្នាក់ហ្នឹង ពីខគម្ពីរទេ។ ខ្ញុំគិតថា អ័ដាមកើតពេលថ្ងៃ ព្រោះគាត់កើតមុនអេវ៉ា។ វាជាតំរុយដែលខ្ញុំរកឃើញ។ ហើយខ្ញុំមិនអាចបង្ហាញភស្តុតាងបានទេ តែខ្ញុំយល់ដឹងថា ហេតុអីព្រះបង្កើអ័ដាមមុន។ ខ្ញុំគិថាព្រះបង្កើអ័ដាមមុនព្រោះ ទ្រង់មិនចង់បានដំបូលន្មានពីនរណាម្នាក់ថាត្រូវធ្វើយ៉ាងម៉េចទេ។ តើបងប្អូនប៉ុន្មាននាក់យល់ព្រមពីចំនុចនេះ? និយាយអីញ្ចឹង មុន គ.ស មានន័យថាមុនព្រះគ្រីស្ទកើត។ មានសៀវភៅច្រើនប្តូរវា មុនសក្ករាជធម្មតា បងប្អូន គេមិនបង្រៀនពីព្រះគ្រីស្ទក្នុងសាលាទៀតទេ។ សៀវភៅថា ផែនដីអាយុរាប់ពាន់លានឆ្នាំ។ ព្រះយេស៊ូមានបន្ទូលថា ការបង្កើតអ័ដាមគឺជាដើមដំបូង។ បាទ តើទ្រង់កុហកទេ? តើទ្រង់អត់យល់ពីវិទ្យាសាស្រ្តទេឬ? ឬ តើទ្រង់​ត្រូវឬទេ? តើផែនដីមានអាយុប៉ុន្មានឆ្នាំ?តើនៅពេលណាដែលវាបានចាប់ផ្ដើម? «កាលដើមដំបូង ព្រះបង្កើតគ្រឺះផែនដី។» តើផែនដីមានអាយុប៉ុន្មានឆ្នាំ? តើអាយុ ៤,០០០ មុន គ.ស ត្រឹមត្រូវទេ? ខ្ញុំជជែកពិភាក្សាច្រើននៅតាមសាកលវិទ្យាល័យ ហើយខ្ញុំនិយាយរឿងច្រើន។ តែងតែមានពួកអ្នក ដែលមិនជឿថាមានព្រះមកដែរ។ គាត់ចូលមក​​ ហើយថា « Hovind ខ្ញុំមានសំនួរ១ តើកូនអ័ដាមរៀបការជាមួយជាមួយនរណា?» នោះជាសំនួរល្អ និង សមរម្យ។ ខ្ញុំថាសំនួរល្អ ហើយខ្ញុំរីករាយឆ្លើយ។ ទោះជាយ៉ាងនេះក៏ដោយ លោកជាអ្នកមានបញ្ហាធំ។ គម្ពីរចែងថា «កាអ៊ីនចេញពីវត្តមានព្រះ​ ហើយនៅក្នុងទឹកដីរបស់ ណុដ នៅភាគខាងកើតសួនអេដែន។ ហើយការអ៊ីនស្គាល់ប្រពន្ធគាត់ ហើយនឹងមានគភ៌។» បាទ វាអត់និយាយថា គាត់បានរកនាង ឃើញទីនោះទេ។ តែប្រពន្ធរបស់គាត់ជានរណា ហើយ តើសេតការជាមួយនរណា? ហើយខ្ញុំគិតថា ខ្ញុំអាចឆ្លើយបាន។ ទោះជាយ៉ាងនេះក៏ដោយ យើងមានបញ្ហាតូច បើធៀបនឹងអ្នកជឿ លើការវិវត្តន៍។ គេជឿថា ១៨ឬ២០ពាន់លានឆ្នាំមុន មានបន្ទុះដែលគ្មានអ្វីផ្ទុះទេ ហើយវាបានបង្កើតអ្វីទាំងអស់។ ហើយ៤.៦ពាន់លានឆ្នាំមុន ផែនដីបានចុះត្រជាក់ ហើយមានផ្ទាំងថ្មក្តៅ។ «ផែនដីបានចាប់ផ្តើមដូចជា ផ្ទាំងថ្មក្តៅ។» បន្ទាប់មករាប់លានឆ្នាំ ភ្លៀងធ្លាក់ខ្លាំងបង្កើតជាមហាសមុទ្រ ហើយទឹកកួច «ដំនើរការពីសម្លរគីមីស្មុគស្មាញ ទៅជាសេរីរាង្គមានជីវិត មានសភាពយឺតណាស់។ វាប្រាកដមែន វាមិនកើតឡើងសោះ ដូច្នេះហើយបានជាវាយឺតយ៉ាងនោះ! បុរសនេះថា «ប្រព័ន្ធបង្កើតដោយខ្លួនឯង ច្បាស់ជាបានមានក្នុងសម្លរសេរីរាង្គនេះ។ ដូច្នេះបើយោងតាម ទ្រីស្តីបន្ទុះ ២០ពាន់លានឆ្នាំមុន បន្ទុះមួយបានកើតឡើង បន្ទាប់មក៤.៦ពាន់លាន ឆ្នាំមុន ផែនដីបានចុះត្រជាក់។ ភ្លៀងបានធ្លាក់លើផ្ទាំងថ្ម អស់រាប់លានឆ្នាំ បានប្តូរវាទៅជាសម្លរ ហើយសម្លរបានធ្វើឲ្យមានជីវិត​កាលពី៣ពាន់លានឆ្នាំមុន។ ជីវិតមនុស្សដំបូងនោះហើយ ដែលរកមនុស្សបានសំរាប់រៀបការបាន(វាជាល្បិចល្អ) ហើយមានអ្វីសំរាប់ហូប ហើយសន្សឹមៗវាវិវត្តន៍ជាអ្វីទាំងអស់ដែលយើងឃើញសព្វថ្ងៃនេះ។ នេះហើយជាទ្រីស្តីបន្ទុះ។ ដូច្នេះ ជីដូចជីតាយើងគឺសម្លរ​...? ខ្ញុំបាននិយាយនៅមហាវិទ្យាល័យនៅ ក្រុងBostonម្តង។ គេថា « Hovind, លោកអាចមកនិយាយ នៅមហាវិទ្យាល័យយើង បើសាស្រ្តាចារ្យយើងអាចសួរសំនួរអ្វីក៏ដោយដែលគេចង់សួរ។» យើងចង់បង្ហាញប្រាប់សិស្សថា តើលោកជាគ្រីស្ទានឆ្កួតប៉ុណ្ណោះ។ ខ្ញុំឆ្លើយថា «វាជាកិត្តយសដល់ខ្ញុំ បើលោកឲ្យខ្ញុំមក។» ដូច្នេះ ខ្ញុំបានទៅ។ មានគ្រូ៦នាក់ និង សិស្សទាំងអស់ក្នុងបន្ទប់។ ដឹងទេ! ខ្ញុំមានអរម្មណ៍ដូចជា ដានីញ៉ែល ក្នុងរូងតោ! ខ្ញុំយកតារាងខ្ញុំចេញមក ហើយនិយាយថា «បងប្អូន ខ្ញុំជឿព្រះគម្ពីរ។ ខ្ញុំជឿថា៦,០០០ឆ្នាំមុនព្រះបាន បង្កើតអ្វីទាំងអស់។ បន្ទាប់មក ៤,៤០០ឆ្នាំមុន ព្រះបានបញ្ជូនទឹកជំនន់ដើម្បីបំផ្លាញអ្វីទាំងអស់។» «លោកណូអេ បានសង្គ្រោះសត្វគ្រប់ប្រភេទ១គូៗ សត្វគ្រប់ប្រភេទនៅលើទូកធំ។» បន្ទាប់មក ខ្ញុំប្រាប់គេពីអ្វីដែលគេជឿ ព្រោះគេភាគច្រើនមិនដឹងពីអ្វីដែលគេជឿ។ ២០ពាន់លានឆ្នាំមុន មានបន្ទុះមានកើតឡើង។ ក្រោយមក ៤.៦ឆ្នាំមុន ផែនដីបានចុះត្រជាក់។ ភ្លៀងបានធ្លាក់លើផ្ទាំងថ្មរាប់លានឆ្នាំ ហើយបានប្តូរថ្ម ទៅជាសម្លរ ហើយសម្លរបង្កើតជាជីវិត។ មានគ្រូម្នាក់បានអន់ចិត្ត។ គាត់ឆ្លើយថា « Hovind, តើអ្នកដឹងទេថាមានឆ្កែច្រើនប្រភេទក្នុងពិភពលោក?» ខ្ញុំឆ្លើយថា «អូបាទ មានច្រើនមែន។» គាត់ថា «លោកចង់ប្រាប់ខ្ញុំថាអ្នកជឿថាឆ្កែទាំងនោះ មកពីឆ្កែ២ក្នុងទូកលោកណូអេ?» តើអ្នកចង់ឲ្យខ្ញុំជឿអីញ្ចឹងមែនទេ? ខ្ញុំឆ្លើយថា «លោក តើលោកធ្លាប់មើលអ្វីដែលអ្នកកំពុងបង្រៀនសិស្សលោកទេ?» «លោកបង្រៀនសិស្សលោកថា ឆ្កែទាំងអស់កើតមកពីដុំថ្ម។» គាត់គ្មានសំនួរទៀតឡើយក្រោយពីនោះមក។ និយាយអីញ្ចឹង តើកូនរបស់អ័ដាមរៀបការជាមួយអ្នកណា? បាទ ព្រះគម្ពីថាចែងថា អ័ដាមរស់នៅ បន្ទាប់ពីគាត់ធ្វើជាឪពុកសេត ៨០០ឆ្នាំ ហើយបង្កើតកូនប្រុស និង ស្រីផ្សេងៗ។ តើអ្នកអាចមានកូនប៉ុន្មាននាក់ក្នុងរយៈ៨០០ឆ្នាំ? ច្រើន មែនទេ? មិត្តខ្ញុំម្នាក់នៅក្នុង Arkansas មានកូន១៥ក្នុងរយៈពេល១៥ឆ្នាំ។ ខ្ញុំបានជួបគ្រួសារ១មានកូន២០នាក់ មកពីរដ្ឋ Minnesota កូនទាំងអស់អាយុក្រោម២០ឆ្នាំ។ អាកាសធាតុត្រជាក់ក្នុងរដ្ឋ Minnesota។ ដូច្នេះ តើកូនប្រុសអ័ដាមរៀបការជាមួយនរណា? បាទ គេរៀបការជាមួយប្អូនស្រីរបស់គេ។ អ្នកនិយាយថា «រៀបការជាមួយប្អូនស្រីគេ?» សូមត្រជាក់ចិត្ត! ដំបូងគឺដោយសារគ្មានជំរើស មែនទេ? ទី២ តើអ្នកនឹងរាយការណ៍ពួកគេទៅអ្នកណា? គិតអំពីរឿងហ្នឹង។ ទី៣ គ្មានច្បាប់ប្រឆាំងរឿងហ្នឹងទេ រហូតដល់២,៥០០ឆ្នាំក្រោយ ពេលលោកម៉ូសេបានឲ្យបញ្ញត្តិ។ ដំបូងគេមិនត្រូវការច្បាប់ប្រឆាំងរឿងហ្នឹងទេ។ ប្រហែលប៉ុន្មានពាន់ឆ្នាំដំបូង ពួជសាសន៍មិនប៉ះពាល់ ដល់សែនទេ។ រៀបការជាមួយប្អូនស្រីគ្មានបញ្ហាទេ។ ឃើញទេ អ្វីទាំងអស់អំពីអ្នកបានទទួលគឺការទទួលមរតក។ សូម្បីតែការមានកូនគឺជា​ការតពូជ។ បើឪពុកម្តាយអ្នកគ្មានកូន នោះអ្នកក៏គ្មានដែរ។ អ្នកថា «អូ ខ្ញុំអត់ដែលគិតពីហ្នឹងទេ។» គិតអំពីវា​ នោះអ្នកនឹងដឹងថា ខ្ញុំនិយាយត្រូវ។ មនុស្សនិយាយថា «អ្នកមិនអាចរៀបការជាមួយប្អូនស្រី ចុះអំពីលក្ខណៈដូចគ្នារបស់សែន?» អ័ដាមរៀបការជាមួយឆ្អឹងជំនីគាត់។ និយាយពីលក្ខណៈដូចគ្នារបស់សែន! អីញ្ចឹង ពីមុនវាមិនមែន ជាបញ្ហាទេ។ ហើយអ្នកនឹងមិនដឹងពេលអ្នកអានគម្គីរនេះ​​ ​ប៉ុនែ្តនៅពេលអ្នកសរុបកាលបរិច្ឆេទវាពិតជាគួរអោយ ភា្ញក់ផ្អើលណាស់។ ឪពុករបស់ណូអេបានស្គាល់អ័ដាមរយះពេល៥៦ឆ្នាំ។ តើអ្នកអាចស្រមើស្រម៉ៃពីការជួបជុំគ្រួសារឡើងវិញនៅគ្រានោះបានទេ? អ្នករាល់ឡើងជិះអូដមក។ យើងនឹងទៅលេងជីតាជីទួតអ័ដាម។ គាត់នឹងប្រាប់យើងពីអ្វីដែលមានក្នុងសួនច្បារអេដែន (មុនពេលស្ត្រីដំបូងហូបដែលធ្វើបុរសដំបូងចេញ ពីផ្ទះ។) ខ្ញុំប្រាប់ររឿងកំប្លែងច្រើនពី អ័ដាមនិងអេវ៉ា។ ហើយខ្ញុំនឹងប្រាប់រឿងនេះឥឡូវនេះ។ មានស្រ្តីម្នាក់ និយាយថា «ឥឡូវនេះ តើបុរសអាចទៅទីណាបាន បើគ្មានស្រី? » ខ្ញុំឆ្លើយថា «ក្នុងសួនច្បារអេដែន។» តែវាដូចជាឯកកាណាស់ គឺវាមិនសមសោះ។ អ្នកនឹងមិនអាចឃើញវាក្នុងគម្ពីរអ្នកទេ តែពេលអ្នកសរុបកាលបរិច្ឆេទ វាដូចជាល្អណាស់! កូនណូអេគឺ សឹម បានរស់នៅយូរក្រោយទឹកជំនន់ ព្រមទាំងស្គាល់អាប្រាហាំ អ៊ីសាក់ និង យ៉ាកុប។ យ៉ាកុបមានកូន១៣នាក់គឺមានកូនប្រុស១២ និង ស្រី១ម្នាក់។ កូនប្រុសគាត់ម្នាក់ឈ្មោះ យ៉ូសែប។ គាត់ជាអ្នកដែលមានអាវធំច្រើនពណ៍។ បងប្រុសគាត់ច្រណែន ហើយវាយគាត់។ ពួកគេបានបោះគាត់ ចូលក្នុងអណ្តូង ហើយ គាត់ចុងក្រោយបានទៅនៅប្រទេសអេស៊ីប។ គាត់បានក្លាយជា «ជំនិតសេ្តចផារ៉ោន» ឬគេហៅថាគាត់ថាម៉េចក៏ដោយ។ ក្រោយមក យ៉ូសែបហៅបងប្រុសគាត់ទាំងអស់មកប្រទេសអេស៊ីប ហើយរស់នៅជាមួយពួកគេ។ ដូច្នេះយ៉ូសែប ណែនាំឪពុកគាត់ ឈ្មោះយ៉ាកុប ទៅស្តេចផារ៉ោន។ ហើយស្តេចផារ៉ានសួរយ៉ាកុបថា «តើលោកមានអាយុប៉ុន្មាន?» ហើយយ៉ាកុបឆ្លើយថា «ខ្ញុំអាយុ១៣០ឆ្នាំ។» «អស់ទាំងឆ្នាំអាយុនៃទូលបង្គំបានតិចណាស់ ហើយអាក្រក់ផង មិនដល់នឹងចំនួនឆ្នាំអាយុ ដែលពួក ព្ធយុកោរបស់ទូលបង្គំ បានសំចតនោះទេ។» ខ្ញុំបានអានខគម្ពីរនេះ ៣៦ឆ្នាំមុន ពេលដែលខ្ញុំជាគ្រីស្ទានថ្មី ហើយខ្ញុំគិត តើគាត់ចង់និយាយពីអ្វី? ខ្ញុំ១៣០ឆ្នាំ តែអាយុនេះមិនអាចប្រៀបធៀបនឹងជីដូនជីតារបស់ខ្ញុំទេ? បាទ ពេលអ្នកដឹងថា គាត់អាចស្គាល់ សឹម អើប៉ាក់សាឌ សាឡា និង ហេបើរ។ បើអ្នកអាយុ ១៣០ឆ្នាំ តែបើអ្នកស្គាល់មនុស្សម្នាក់អាយុ៦០០ឆ្នាំដែលនៅមានជីវិត អ្នកនឹងមិនមាន អារម្មណ៍ថា ចាស់ទៀតទេ។ និយាយអីញ្ចឹង សៀវភៅនិយាយថា ផែនដីមានអាយុរាប់ពាន់លានឆ្នាំ។ ព្រះយេស៊ូមានបន្ទូលថា កាលដើមដំបូងគឺមានការបង្កើតអ័ដាម។ ឥឡូវ តើព្រះយេស៊ូវនិយាយកុហកទេ? តើទ្រង់ឆ្កួតទេ? ឬក៏តើទ្រង់មានបន្ទូលត្រូវទេ? តើផែនដីមានអាយុប៉ុន្មាន? តើសៀវភៅក្នុងទីក្រុងនេះ​បង្រៀនក្មេងថា​ ផែនដីមានអាយុរាប់ពាន់លានឆ្នាំទេ? ពេលគេទៅផ្ទះវិញ តើគេនឹងចេះចំនុចនេះទេ? «៤.៦ ពាន់លានឆ្នាំមុនខ....» សូម្បីតែគ្រីស្ទានខ្លះបង្រៀនថា ផែនដីមានអាយុរាប់ពាន់លានឆ្នាំដែរ។ មនុស្សខ្លះស្រឡាញ់ព្រះដោយស្មោះត្រង់ និង យូរមកហើយ! បញ្ជីឈ្មោះទាំងនេះ មានតែមួយចំនួន ដែលបង្រៀនថា ផែនដីមានអាយុរាប់ពាន់លានឆ្នាំ។ ខ្ញុំបានវែកញែកជាមួយលោក Hugh Ross អស់៣ម៉ោង អំពីកម្មវិធី John Ankerberg ។ អ្នកទាំង២នោះជឿថា ផែនដីអាយុរាប់ពាន់លានឆ្នាំ។ មនុស្សនិយាយថា «ខ្វល់ធ្វើអី? តើវាខុសស្អីទៅ? វាមានការខុសគ្នាធំ។ ព្រោះបើអ្នកនឹងមាន រាប់ពាន់លានឆ្នាំ នោះអ្នកនឹងមានសេចក្តីស្លាប់មុនពេលមានអំពើបាប។ ឥឡូវអ្នកមានគំនិតផ្ទុយ។ ហើយវាជាគំនិតផ្ទុយ! វាមិនមែនជាគំនិតផ្ទុយទេ ដែលថាផែនដីអាយុរាប់ពាន់លានឆ្នាំ តែវាជាគំនិតផ្ទុយ បើថាមានសេចក្តី ស្លាប់មុនពេលមានអំពើបាប។ ឥឡូវគំនិតផ្ទុយនោះច្បាស់ហើយ។ ព្រះគម្ពីរថា សេចក្តីស្លាប់បានឆ្លងពីអ័ដាមទៅលោកម៉ូសេ។ សេចក្តីស្លាប់កើតដោយមនុស្ស។ ដោយសារអ័ដាម មនុស្សទាំងអស់ស្លាប់។ តើអ្នកនាយកចិត្តទុកដាក់ពីអាយុរបស់ផែនដី? បាទ ចំនុច១គឺថា គម្ពីរលោកុប្បត្តិគឺជាគ្រឹះ។ មនុស្សជាមធ្យមដែលអានគម្ពីរនោះ នឹងមិនឃើញថា មានរាប់ពាន់លានឆ្នាំទេ។ ដូច្នេះសំនួរគឺសាមញ្ញណាស់។ តើមនុស្សជាមធ្យមអាចអានព្រះគម្ពីរ និង យល់វាបាន ឬ តើយើងត្រូវការគ្រូមកពន្យល់ពីអត្ថន័យ វាទេ? ទី២ កត្តិនាមព្រះយេស៊ូ គឺជាគ្រឹះសំខាន់ព្រោះ ទ្រង់បានដកស្រង់គម្ពីរលោកុប្បត្តិ ២៥ដង។ ហើយគម្ពីរ ផ្សេងៗទៀតក៏ដកស្រង់គម្ពីរលោកុប្បត្តិដែរ។ វាជាប្រធានបទដ៏សំខាន់។ ហើយពួកជឿលើការវិវត្តពិតជាយកចិត្តទុកដាក់ណាស់! បើអ្នកលប់ចោល ថាគ្មានរាប់ពាន់លានឆ្នាំ នោះទ្រីស្តីគេមើលទៅឆ្កួតៗ។ ព្រះយេស៊ូមានបន្ទូលថា «បើអ្នកជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោក បានចែងទុកពីខ្ញុំ។» បាទ ព្រះគម្ពីរប្រាប់ច្បាស់ថា ប្រហែល ៦,០០០ឆ្នាំ។ សូមមើលពីអ្វីដែលភស្តុតាខាងវិទ្យាសាស្រ្តនិយាយ។ ក្នុងឆ្នាំ១៩៩៩ ចំនួនប្រជាជនពិភពលោកកើនដល់ជាង ៦កោដនាក់។ ក្នុងឆ្នាំ ១៩៨៥ មានមនុស្ស ៥កោដនាក់លើភពផែនដី។ ក្នុងឆ្នាំ ១៨០០ មានមនុស្ស ១កោដនាក់លើផែនដី។ គ្រាប់គ្នាយល់ស្របថា មានមនុស្សប្រហែល ១កោដនាក់អំឡុងឆ្នាំ១៨០០។ ហើយគ្រប់គ្នាយល់ព្រម ​ថាប្រជាជនពិភពលោកកំពុងកើនឡើងឆាប់រហ័ស។ តែពិភពលោកមិនមានមនុស្សច្រើនពេកទេ។ កុំជឿការឃោសនាតាមសាលាថា មានមនុស្សច្រើនពេក លើផែនដី។ ពិភពលោកមិនមានមនុស្សច្រើនពេកនោះទេ។ ប្រជាជនក្នុងពិភពលោកទាំងមូលសព្វថ្ងៃនេះ ជាង៦កោដអាចរស់នៅក្នុង Jacksonville រដ្ឋផ្លរីដា២ដង។ ទីក្រុងតូចនោះមានផ្ទៃដី ២៥កោដ ហ្វីតការេ។ ទាំងអស់គ្នា ! ពិភពលោកអត់មានមនុស្សច្រើនពេកទេ ។ អ្នកធ្លាប់បើកឡានឆ្លង Nebraskaទេ? ឬ Kansas? ឬ New Mexico? ឬ Texas? បើកឡានឆ្លងកាត់រដ្ឋTexas។ តើមានអ្នកណាធ្លាប់បើកឡានឆ្លងកាត់រដ្ឋ Texasឬទេ? អ្នកអាចបើករយៈពេល៣ថ្ងៃ។ តើយើងនៅក្នុងរដ្ឋ Texasដដែលឬ? បាទ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា គ្មានអ្វីនៅទីនោះទេ ក្រៅតែពីទន្សាយ។ ពិភពលោកមិនមានមនុស្សច្រើនពេកទេ។ បើកឆ្លងកាត់រដ្ឋ Tennessee ទៅឋានសួគ៌។ វាអត់មានមនុស្សច្រើនពេកទេ។ មើល បើមានមនុស្សច្រើនពេក នៅកន្លែងដែលអ្នកនៅ ប្តូរទីលំនៅទៅ! មានកន្លែងច្រើនទំនេរនៅកន្លែងផ្សេងៗ មែនទេ? ត្រលប់មកវិញ ពេលព្រះយេស៊ូគង់នៅផែនដី មនុស្ស ក្នុងពិភពលោកមានប្រហែល ០.២៥ កោដប៉ុណ្ណោះ! មើលទៅដូចជាចំនួនមនុស្សសរុបចាប់ផ្តើមខ្ពស់ ប្រហែល ៤,៤០០ឆ្នាំមុន។ ឥឡូវ បើអ្នកជឿលើការវិវត្តន៍ នោះអ្នកមានបញ្ហាហើយ។ អ្នកគិតថា មនុស្សមានលើផែនដី ៣លានឆ្នាំហើយ។ ក្នុងរយៈពេល៣លានឆ្នាំ ចំនួនមនុស្សអាចកើនឡើង។ ឥឡូវនេះមានមនុស្សប្រហែល ១៥០,០០០ ក្នុង អ៊ីនការេ។ វាអាចមានមនុស្សច្រើនពេក។ ទេ មនុស្សមិនបាននៅផែនដីអស់រាប់លានឆ្នាំនោះទេ។ ព្រះប្រាប់អ័ដាមឲ្យបំពេញផែនដី គឺបំពេញកូន។ ឲ្យមានកូនច្រើន! «ព្រះបានតាំងផែនដីឡើងសំរាប់មនុស្សអាស្រ័យនៅ» អេសាយ ៤៥ប្រាប់យើង។ មានមនុស្សផេ្សទៀតថា យើងគួរកាត់បន្ថយមនុស្សលើផែនដី។ ប្រាកដណាស់ វាជាផែនការរបស់សាតាំង។ លោក Jacques Cousteauនិយាយថា យើងត្រូវកាត់បំបាត់មនុស្ស ៣៥០,០០០នាក់ក្នុង១ថ្ងៃ។ លោកTed Turnerនិយាយថា ត្រូវឲ្យចំនួនមនុស្សចុះ ៩៥%។ បាទ Ted អ្នកស្លាប់មុនទៅ។ មនុស្សទាំងនេះដែលមកពី New World Order ចង់បន្ថយមនុស្សត្រឹម កន្លះកោដ។ ឃើញទេ ព្រះប្រាប់សាតាំងក្នុងសួនអេដែនថា «ឯងនឹងលូនដោយពោះ និងស៊ីធូលីដីមួយជីវិត។» បន្ទាប់ព្រះមានបន្ទូលថា​«អញនឹងធ្វើឲ្យឯងហើយនឹងស្រ្តី គឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្លាំង នឹងគ្នា ពូជនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ។» សាតាំងដឹងថាថ្ងៃមួយពួជស្រ្តីនឹងកិនក្បាលវា ហើយវាមិនចង់ឃើញការនោះកើតឡើងទេ។ ដូច្នេះវាបានសំរេចចិត្ត​ថា វានឹងសំលាប់មនុស្សទាំងអស់លើភពនេះ។ អារក្សមានគោលបំនងសំលាប់មនុស្សដើម្បីកំទេចផែនការព្រះ។ ព្រះមានបន្ទូលថានឹងបំពេញផែនដោយកូនក្មេង គឺមានក្មេងជាច្រើន។ សាតាំងថា «ទេ យើងនឹងបន្ថយវា ដល់សូន្យ។» ចាំទេកាលដែលស្តេចហេរ៉ូដចង់សំលាប់ទារកគឺព្រះយើស៊ូ ក្នុងភូមិបេថ្លហេ? តើវាបានធ្វើអ្វី? វាបានសំលាប់ក្មេងទាំងអស់។ ដើម្បីសំលាប់ម្នាក់ឲ្យត្រូវ វាសុខចិត្តសំលាប់ទាំងអស់។ ហើយសាតាំង នឹងព្យាយាមសំលាប់មនុស្សទាំងអស់លើភពនេះ។ Charles Wurster​ និយាយថា «មនុស្សនាំឲ្យមានបញ្ហា យើងត្រូវកាត់បន្ថយពួកគេខ្លះ។» Bill Clintonបានចុះហត្ថលេខលើសន្ធិសញ្ញាកាត់បន្ថយការបាត់បង់សត្វនិងរុក្ខជាតិ ដោយនិយាយថា យើងត្រូវបន្ថយចំនួនប្រជាជននៅត្រឹម ១កោដ។ គេបានបែងចែកផែនដីតាមតំបន់រួចហើយ។ តំបន់ក្រហមលើផែនទី សំរាប់តែសត្វប៉ុណ្ណោះ។ មនុស្សមិនអាចរស់នៅទីនោះបានឡើយ។ សន្ធិសញ្ញាត្រូវបានចុះហត្ថលេខា តែមិនទាន់អនុវត្តន៍ទេ គេនឹងអនុវត្តន៍ក្នុងពេលឆាប់ៗ។ Peter Singerគឺជាអ្នកដែលចង់ឲ្យាមានការរំលូតកូន ពេលទារកកើតមក។ អ្នកមានពេល២៨ថ្ងៃដើម្បីសំរេចថា អ្នកចង់ទុកកូននោះឬអត់។ គាត់និយាយថា​ «សាសនាគ្រីស្ទានគឺជាសត្រូវរបស់យើង។» «បើសទ្ធិសត្វបានជោគជ័យ យើងត្រូវបំផ្លាញប្រពៃណីតាមសាសនារបស់ពួកគ្រីស្ទាន។ សត្វគួរមានសិទ្ធិជាងមនុស្ស។ Alan Gregg និយាយថា«មនុស្សមានជំងឺមហារីក ហើយជំងឺមហារីកនោះ​គឺជាមនុស្ស» ព្រះអម្ចាស់ភីលីពជាស្វាមីរបស់ម្ចាស់ក្សត្រីអេលីហ្សាបេទ។ នាងគឺជាអ្នកដែលបងើ្កតម៉ាស៊ីនកំដៅម្ហូប។ ព្រះអម្ចាស់ភីលីពមានបន្ទូលថា «បើខ្ញុំអាចចាប់ជាតិម្តងទៀត ខ្ញុំចង់ក្លាយជាដី ជាមេរោកសំលាប់ មនុស្សដើម្បីបន្ថយចំនួនមនុស្ស។» ភីលីព លោកជាមនុស្សល្អ។ និយាយអីញ្ចឹង​ លោកMonsantoមមាញឹកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន អាហារដែលអាចប្តូរសែនបាន។ គេហាមវាក្នុងប្រទេសអ៊ឺរ៉ុប។ តែ៧០%នៃអ្វីដែលអ្នកហូប មានអាហារដែលអាចប្តូរសែន ដែលអាចធ្វើឲ្យមានបញ្ហាសុខភាព។ ទិញសៀវភៅ "Seeds of Deception," បើអ្នកចង់ដឹងច្រើនពីរឿងហ្នឹង។ ឬអាន "Engineered Extinction" ពីទស្សនាវដ្តី "New American"អំពីអាហារយើងត្រូវធ្វើយ៉ាងម៉េចដើម្បី កាត់បន្ថយចំនួនប្រជាជន។ អង្គការសហប្រជាជាតិថា«អាហារជាថាមពល យើងប្រើវាដើម្បីគ្រប់គ្រងឥរិបទ..យើមិនសុំទោសទេ។» មនុស្សអ្នករីករាយអំពីថ្នាំវ៉ាកសាំង អ្នកអាចចង់អានពីអ្វីដែលទាក់ទងនឹងមេរោគក្នុងថ្នាំវ៉ាក់សាំងនោះ។ មានគ្រាប់បែកកំណត់ម៉ោងដែលត្រូវបានគេដាក់ក្នុងនោះ។ មានរឿងវែងទាក់ទងរឿងហ្នឹង យើងនឹងនិយាយថែមទៀតក្នុងកាសែតវីឌីអូ "Bible & Health"។ អត្តវិស័យបានឆ្កួតហើយ។ មានការកើនឡើងក្នុងអត្តវិស័យចំនួន 75,000ភាគរយ ក្នុងរដ្ឋ Illinois! វាមក ពីវ៉ាក់សាំង មនុស្សភាគច្រើនជឿអីញ្ចឹង។ ការស្លាប់របស់កុមារភ្លាមៗហាក់ដូចជាកើតពីថ្នាំវ៉ាក់សាំង។ ក្នុងប្រទេសអូស្រ្តាលី គេបង្កើតវ៉ាក់ដោយមិនបាច់មានច្បាប់។ ប្រជាជន៥០%បានថយចុះ ហើយប្រទេសអូស្រ្តាលីមានទារកស្លាប់ភ្លាមៗចំនួន៥០%។ សូមមើលគេហទំព័រ www.marytocco.com បើអ្នកចង់ដឹងថែមអំពីថ្នាំវ៉ាក់សាំង។ តែមនុស្សដែលចង់កាត់បន្ថយចំនួនប្រជាជនលើផែនដី។ ចេញក្រៅ Atlanta, Georgia ទៅក្រុង Elberton។ ទៅខាងជើង ប្រហែល៧ ឬ៨ ម៉ាយ តាមផ្លូវ Highway 77 មើលទៅខាងស្តាំ។ អ្នកនឹងឃើញកន្លែងដែលគេបង្រៀនថា យើងគួរបន្ថយមនុស្សលើផែនដី។ បើអ្នកមើលទៅខាងស្តាំ នោះអ្នកនឹងឃើញថ្មទាំងនេះត្រង់នេះដែលមើលទៅដូច Stonehenge។ អ្នកបើកឡានទៅត្រង់នោះ ហើយវាជាកន្លែងចំលែកបំផុត ដែលមិនដូចកន្លែងណាសោះ។ អ្នកក្រោកឡើង ហើយអានអក្សរដែលបានសរសេរជា ១២ភាសាថា បញ្ញត្តិ១០ប្រការសំរាប់បទបញ្ជា ពិភពលោកថ្មី។ បញ្ញត្តិទី១ រក្សាចំនួនមនុស្សជាតិឲ្យក្រោមចំនួន ១កោដកន្លះ។ សូមចាំបន្តិច មានមនុស្ស ៦កោដរួចហើយលើផែនដីនេះ។ តើគេធ្វើយ៉ាងម៉េចដើម្បី «រក្សាចំនួនមនុស្សជាតិឲ្យក្រោមចំនួន ១កោដកន្លះ»? ខ្ញុំមើលទៅដូចជាចំនួនមនុស្សនឹងត្រូវថយចុះ។ នោះហើយជាអ្វីដែលអារក្សចង់បាន។ មានថែមទៀតពីរឿងហ្នឹងក្នុងមហាវិទ្យាល័យយើង នៅមុខវិជ្ចា CSE 101។ ដោយមិនបាច់និយាយពីអ្វីដែលកើតឡើងពេលអនាគត ចំនួនមនុស្សបច្ចុប្បន្ននេះ ប្រាប់យើងថា មនុស្សបាននៅលើផែនដីនេះប្រហែល ៤,៤០០ឆ្នាំ។ ពួកគេថា វាមើលទៅដូចជាមានបញ្ហារាំងស្ទះខាងស៊េន។​ ចំនួនមនុស្សសរុប ត្រូវបានកាត់បន្ថយនៅ ត្រឹមប៉ុន្មានពាន់នាក់ប៉ុណ្ណោះ នៅប៉ុន្មានពាន់ឆ្នាំមុន។ ហេ៎ គេទៅជិតត្រូវចំនុចហើយ។ តាមពិតមនុស្សត្រូវកាត់បន្ថយសល់តែ៨នាក់ទេ ប្រហែល ៤,៤០០ឆ្នាំមុន។ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកត្រូវខំរៀនត ហើយពេលយល់ហេតុការណ៍សព្វគ្រប់ហើយ នោះអ្នកនឹង​ដឹង​ថា ក្រុមបាទីស្ទបានដឹងហេតុការណ៍នោះតាំងពីយូរមកហើយ។ កញ្ចុំផ្កាយកំពុងវិល តែផ្កាយនៅកណ្តាល វិលលឿនជាងផ្កាយនៅខាងក្រៅ។ ដូច្នេះតើហេតុអ្វី យើងនៅតែមានដៃនៅកញ្ចុំផ្កាយ។ វាមិនគួរនៅទីនោះសោះ។ កញ្ចុំផ្កាយជាភស្តុតាថា​សាកលលោកមិនមានអាយុ រាប់ពាន់លានឆ្នាំទេ។ ផ្កាយផ្ទុះគ្រាប់ពេលវេលា។ គេហៅវាថា បន្ទុះផ្កាយ។ តែមានផ្កាយ១ផ្ទុះ ៣០ឆ្នាំម្តង ប៉ុន្តែមានគំទេចគំទីឬកាកសំនល់ពីបន្ទុះផ្កាយតិចជាង៣០០ដែលគេរកឃើញ។​ នោះបញ្ជាក់ថា ផ្កាយ មានអាយុត្រឹមប៉ុន្មានពាន់ឆ្នាំប៉ុណ្ណោះ។ ហេតុក៏មិនមានកាកសំណល់ពីបន្ទុះផ្កាយរបស់ពាន់លាន? មនុស្សខ្លះនិយាយថា «បាទ ផ្កាយថ្មីកំពុងកកើតក្នុងពពករាងក្តាម និង រាងក្បាលសេះ។ ទេ! យើងនិយាយថែមពីហ្នឹងទៀត នៅវីឌីអូទី៧។ គ្មាននរណាធ្លាប់ ឃើញរូបរាងផ្កាយទេ។ ភពផ្កាយព្រហស្បតិ៍កំពុងចុះត្រជាក់យ៉ាងខ្លាំង។ ផ្កាយកំពុងផ្លាស់ប្តូរពី ផ្កាយពណ៍ក្រហមទៅជា មនុស្សពណ៍ស។ សៀវភៅថា វាចំនាយពេលរាប់ពាន់លានឆ្នាំ។ យើងដឹងហើយថា វាមិនពិតទេ។ តារាវិទូលបុរាណទាំងអស់និយាយថា Sirius គឺជាផ្កាយពណ៍ក្រហម។ សព្វថ្ងៃនេះវាជាមនុស្សពណ៍ស។ វាកើតឡើងក្នុងរយៈប៉ុន្មានពាន់ឆ្នាំ។ កុំឲ្យគេប្រាប់អ្នកថា វាចំនាយពេលរាប់ពាន់លានឆ្នាំ។ ភពផ្កាយព្រហស្បតិ៍កំពុងចុះត្រជាក់យ៉ាងខ្លាំង។ កំពុងបាត់កំដៅឥតឈប់ឈរ វាមិនអាចរាប់ពាន់លានឆ្នាំទេ។ វាអាចចុះត្រជាក់ក្នុងពេលថ្មីៗនេះទេ។ ព្រះច័ន្ធភពព្រះហស្បតិ៍ ឈ្មោះថា Ganymede មានកន្លែងមេដែកខ្លាំង ដែលបញ្ជាក់ថា មានធាតុរាវ កណ្តាល វាមានន័យថា មិនមែនរាប់ពាន់លានឆ្នាំទេ។ ព្រះច័ន្ទវិលជុំវិញផែនដី។​តើមានបងប្អូនប៉ុន្មាននាក់ដឹងរឿងហ្នឹង? ព្រះច័ន្ទវិលជុំវិញផែនដី។ មាននិយាយច្រើនទៀតក្នុងសៀវភៅ "In the Beginning" ដោយលោក Walt Brown, វាជាសៀវភៅល្អ។ ព្រះច័ន្ទវិលជុំវិញផែនដី។​តើមានបងប្អូនប៉ុន្មាននាក់ដឹងរឿងហ្នឹង? ព្រះច័ន្ទវិលជុំវិញផែនដី។ តើអ្នកដឹងទេថា ពេលព្រះច័ន្ទវិលជុំវិញផែនដី បន្តិចម្តងៗ វាឆ្ងាយពីផែនដីទៅ? សន្សឹមយើងកំពុងបាត់បង់ព្រះច័ន្ទ។ វាកំពុងចេញពីយើង ប៉ុន្មានអ៊ីនប៉ុណ្ណោះក្នុង១ឆ្នាំ វាមិនមែនរឿងធំ ដុំទេ។ គ្មានអ្វីត្រូវបារម្ភទេ មួយវិញទៀតយើងមិនអាចជួយអ្វីបានទេ។ តែរៀងរាល់ថ្ងៃ ព្រះច័ន្ទកំពុងតែឆ្ងាយទៅៗពីផែនដី។ ឥឡូវបងប្អូន ចំនុចនេះនឹងស្មុគស្មាញ ដូច្នេះស្តាប់ដោយយកចិត្តទុកដាក់។ រៀងរាល់ថ្ងៃ ព្រះច័ន្ទ​កំពុង​តែឆ្ងាយទៅៗពីផែនដី។ អីញ្ចឹងវាមានន័ថា វាធ្លាប់នៅជិតផែនដីជាងនេះ។ តើបងប្អូនប៉ុន្មាននាក់ អាចដឹងពីនេះដោយគ្មានអ្នក ណាជួយ? បាទ បើអ្នកយកព្រះច័ន្ទមកជិតជាង អ្នកចាប់ផ្តើមបង្កើតបញ្ហា ព្រោះព្រះច័ន្ទបង្ក​ឲ្យមាន​ការ​កើន​ឡើង​នីវ៉ូទឹកសមុទ្រ។ អ្នកនៅក្នុង Knoxvilleប្រហែលជាមិនបារម្ភពីការកើនឡើងនីវ៉ូទឹកសមុទ្រទេ។ តែក្នុង Pensacola អ្នកបារម្ភពីការកើនឡើងនីវ៉ូទឹកសមុទ្រ។ អ្នកឃើញទេ បើព្រះច័ន្ទនៅជិតផែនដី ទឹកសមុទ្រនឹងខ្ពស់ថែម។ មានច្បាប់គេហៅថា «inverse square» បើអ្នកយកព្រះច័ន្ទត្រឹមចំងាយ ១/៣ នោះ ... បើអ្នកគណនាមើល នោះអ្នកនឹងដឹងថា ព្រះច័ន្ទនិងផែនដី បាននៅជាមួយគ្នាជិត១.៤ពាន់លានឆ្នាំ។ លោកវិជ្ជបណ្ឌិត Walt Brownនិយាយថា ១.២ពាន់លានឆ្នាំមុន បាទ បើព្រះច័ន្ទវិលលឿនហើយនៅជិតផ្ទៃផែនដី អីញ្ចឹងវាពន្យល់ពីអ្វីដែលបានកើតឡើងចំពោះ ឌីណូស័រខ្ពស់។ វាត្រូវបានឃើញព្រះច័ន្ទ ផ្កាយដុះកន្ទុយអណ្តែតក្នុងលំហ តែវាកំពុងបាត់បង់ឥតឈប់ឈរ។ មានអ្វីដែលបោកបក់កន្ទុយផ្កាយដុះកន្ទុយ។ អ្នកមិនអាចឲ្យវាបន្តបាត់បង់ទេ វានឹងបាត់បង់អស់ក្នុងពេលឆាប់ៗ។ អ្នកដឹងទេ វាដូចជាសៀវភៅសែករបស់អ្នក។ ឃើញទេ គ្រប់ពេល ​បើចំនាយអ្នកលើសពីចំនូល លុយសន្សំអ្នកនឹងធ្លាក់ចុះ។ បាទ ផ្កាយដុះកន្ទុយទាំងនេះតែងតែបាត់បង់សភាពវា។ នោះជាអ្វីមួយដែលអ្នកមិនអាចបន្តធ្វើដដែល បានទេ។ តារាវិទូភាគច្រើននិយាយថា ផ្កាយដុះកន្ទុយមិនអាចមានអាយុច្រើនជាង ១០,០០០ឆ្នាំបានទេ។ បាទ ខ្ញុំមានសំនួរ១។ ហេតុអ្វីយើងនៅតែមានផ្កាយដុះកន្ទុយនៅក្រៅនោះ? វាគួរតែអស់ហើយ។ ខ្ញុំរៀបរាប់ក្នុងសិក្ខាសាលាច្រើនឆ្នាំមុនថា ផ្កាយដុះកន្ទុយគឺជាការបញ្ជាក់ថា ប្រព័ន្ធព្រះអាទិត្យមាន អាយុតិចជាង ១០,០០០ឆ្នាំ។ អ្នកមិនជឿថាមានព្រះម្នាក់ បានទៅផ្ទះ ហើយបង្កើតគេហទំព័រប្រឆាំងខ្ញុំ ជាគេហទំព័រប្រឆាំង Hovind។ ឥឡូវមានគេហទំព័រជាង ១០០០។ បុរសម្នាក់ប្រាប់ខ្ញុំថា មានគេហទំព័រ ប្រឆាំងលោក Hovind ជិត ២,០០០។ ខ្ញុំមានមោទភាពណាស់។ បាទ អ្នកសើចចំអកម១នេះ និយាយក្នុងគេហទំព័រគាត់ថា « Hovind តើលោកមិនដឹងអំពីតារវិទូម្នាក់ ជនជាត់ហូឡង់ក្នុងឆ្នាំ ១៩៥០ ទេឬអី? គាត់ឈ្មោះ Jan Oort។ គាត់គិតថា (គាត់បានសង្ឃឹម គាត់បានប្រាថា្ន គាត់បានអធិស្ឋាន) មានសំបកផ្កាយដុះកន្ទុយនៅក្រៅ នោះ ហើយ ផ្កាយដុះកន្ទុយថ្មីបានមកជំនួសផ្កាយដែលឆេះ។ ដូច្នេះគាត់និយាយថាមូលហេតុដែលយើងនៅតែមានផ្កាយដុះកន្ទុយព្រោះផ្កាយថ្មីកំពុងជំនួសផ្កាយ ដែលឆេះ។ គេហៅវាថា Oort Cloud របស់ផ្កាយដុះកន្ទុយ។ គាត់និយាយថា Oort cloudនេះមាន ឯកតាធំៗដល់ទៅ50,000។ បាទ បើអ្នកមិនដឹងថា ឯកតាធំៗជាអ្វី វាគឺជាចំងាយពីព្រះអាទិត្យមកផែនដី។ នោះគឺជា ឯកតាធំ១។ វាពិបាកមើលឃើញភពផ្លុយតូ បើមិនប្រើមីក្រូទស្សន៍ល្អ។ ហើយភពផ្លុយតូមានចំងាយតែ៣៩ឯកតាធំ អ្នកនឹងមើលមិនឃើញផ្កាយដុះកន្ទុយចំងាយ 50,000 ឯកតាធំ វាជាប្រាកដ។ គ្មានអ្នកណាដែលឃើញ Oort cloudនេះទេ។ Oort មិនបានឃើញ Oort cloud។ រឿងទាំងមូលពឹងលើកំហុសខាងគណិតវិទ្យា។ គ្មានច្បាប់​ Oort cloud។ Carl Saganបាននិយាយថា «ក្រដាស់វិទ្យាសាស្រ្តជាច្រើនត្រូវបានគេសរសេរអំពី Oort cloud ទ្រព្យ សម្បត្តិវា ដើមកំណើតវា ការវិវត្តន៍វា..... តែនៅគ្មានភស្តុតាងដែលមើលឃើញបន្តិចសោះ សំរាប់ការកកើតរបស់វា។ គ្មាន Oort cloud។ តែអ្នកសើចចំអកក្នុងគេហទំព័រគាត់ថា « Hovind បើអ្នកចង់ប្រើការប្រកែកអំពីផ្កាយដុះកន្ទុយ ដើម្បី បង្ហាញថា ផែនដីមានអាយុថ្មីៗ។ វាស្រេចលើអ្នកដើម្បីបង្ហាញហួសពីស្រមោលនៃចំងល់អ្នកថា Oort cloud និង ប្រភពផ្សេងមិនបាន កើតឡើងសោះ។» ចាំ ចាំ ចាំ។ តើអ្នកអាចបង្ហាញអ្វីដែលមិនបានកើតយ៉ាងម៉េច? តើអ្នកអាចបង្ហាញអ្វីដែលមិនបានកើតយ៉ាងម៉េច? អ្វីដែលគាត់កំពុងព្យាយាមធ្វើនេះ គេហៅថា ការផ្លាស់ប្តូរភស្តុតាងដ៏ពិបាក។ ពួកសេរីនិយមបញ្ឆោតយើងគ្រប់ពេល ហើយយើងចាញ់បោកគេ។ ខ្ញុំនឹងបង្ហាញថាតើវាស្រួលប៉ុណ្ណាដើម្បីបញ្ឆោត។ ឧបមាថា ខ្ញុំនិយាយថា ឪឡឹកមានពណ៍ខៀវខាងក្នុង ទាល់តែអ្នកចិត្តសំបកចេញ។ សូមបង្ហាញថា​ ខ្ញុំខុស។ គេហៅវាថា ការផ្លាស់ប្តូរ ភស្តុតាងដ៏ពិបាក។ វាពិបាកធ្វើ មែនទេ? ពេលអ្នកចិតសំបកចេញ អូមើល វាទៅជាក្រហម។ ខ្ញុំនិយាយត្រូវ វាពណ៍ខៀវប៉ុន្មានវិនាទីមុន។ គាត់និយាយថា ខ្ញុំត្រូវបង្ហាញថា គ្មាន Oort cloud។ ឥឡូវចាំសិន Dave នេះជាអ្វីដែលយើងដឹង។ យើងដឹងថា យើងមានផ្កាយដុះកន្ទុយ។ យើងដឹងថា វាមិនមានអាយុច្រើនជាង ១០,០០០ឆ្នាំទេ។ យើងដឹងថាព្រះគម្ពីរថា ផែនដីអាយុ៦,០០០ឆ្នាំ។ ខ្ញុំមានបញ្ហានឹងផ្កាយដុះកន្ទុយទេ។ តែគាត់ចង់ឲ្យវា មើលទៅដូចជាខ្ញុំមានបញ្ហានឹងផ្កាយដុះកន្ទុយ ពេលដែលគាត់ជាអ្នកមានបញ្ហា។ គម្ពីរថា «ផ្ទៃមេឃប្រាប់ពីសិរីរុងរឿងរបស់ព្រះ។» វាគួរឲ្យចាប់អារម្មណ៍។ ទ្រីស្តីពីការវិវត្តន៍មាន ព្រះអាទិត្យ និង​ ផ្កាយ បានវិវត្តន៍មុនផែនដី។ គម្ពីរថា ព្រះបានប​ង្កើតផែនដី មុនព្រះអាទិត្យ និង ផ្កាយ។ អ្វីៗទាំងអស់អំពីទ្រីស្តីពីការវិវត្តន៍ផ្ទុយពីព្រះគម្ពីរ គឺផ្ទុយទាំងស្រុង! ទ្រីស្តីទាំងនេះមិនស៊ីគ្នាទេ។ អ្វីៗផ្ទុយគ្នា។ ព្រះគម្ពីរថា​មនុស្សបាននាំសេចក្តីស្លាប់ចូលក្នុងផែនដី។ ការវិវត្តន៍ថា សេចក្តីស្លាប់បាននាំមនុស្សចូល ក្នុងផែនដី។ ព្រះគម្ពីរថា ព្រះបានបង្កើតមនុស្ស ការវិវត្តន៍ថាទេ មនុស្សបានបង្កើតព្រះ។ ទ្រីស្តីទាំងនេះផ្ទុយទាំងស្រុង។ មនុស្សនិយាយថា «តើព្រះមិនអាចប្រើការវិវត្តន៍ ដើម្បីបង្កើតទេឬអី? បាទ ទ្រង់អាចធ្វើបាន តែវាមិនមែនជាព្រះក្នុងព្រះគម្ពីរទេ​ វាពិតប្រាកដ។ ព្រះដែលប្រើការវិវត្តន៍ គឺឃោឃៅ ខ្ជះខ្ជាយ និង វិកលចរិក។ នោះប្រាកដថា វាមិនមែនជាព្រះដែលអ្នកអធិស្ឋានទៅនោះទេ។ យើងនឹងនិយាយថែមទៀតពីហ្នឹង​នៅវីឌីអូ ទី៧ នៃការសែតស៊េរីខៀវនៅក្រោយនោះ។ អ្នកនិពន្ធpsalm និយាយថា «ពេលខ្ញុំពិចារណាពីផ្ទៃមេឃរបស់អ្នក....» និយាយអីញ្ចឹង ផ្ទៃមេឃជាពហុវចនៈ យើងដឹងពីហ្នឹងទៀតនៅវីឌីអូទី២។​ គាត់និយាយថា «ពេលខ្ញុំគិតពិចារណ។» ក្មេងៗ ប្អូនជួយខ្លួនឯងយូរៗម្តង ដោយបិទទូរទស្សន៍នោះ។ ទៅក្រៅ ហើយពិចារណាពីផ្ទៃមេឃ។ មើលអ្វីដែលធ្វើ។ អ្នកនិពន្ធpsalm និយាយថា «ពេលខ្ញុំកំពុងជញ្ជឹងគិត ភ្លើងបានឆេះ។» ពាក្យជញ្ជឹងគិតមានន័យថា «គិត» គិត។ ព្រះគម្ពីរប្រើពាក្យនោះ២ដង។ គិត។ ឥឡូវ ភាសាអង់គ្លេសគឺជាភាសាគួរឲ្យចាប់អារម្មណ៍ អ្នកដឹងទេ។ « theist » គឺមនុស្សដែលជឿទៅលើព្រះ។ បើអ្នកដាក់អក្សរ "a" មុខពាក្យ វាមានន័យផ្ទុយ។ ដូច្នេះ "atheist" គឺជាអ្នកដែលមិនជឿទៅលើព្រះទេ។ "Muse" មានន័យថាគិត។ ដូច្នះពាក្យផ្ទុយជាអ្វី? យល់ទេ! "Amuse" មានន័យត្រង់ថា មិនគិត។ តើអ្នកដឹងទេថាយើងមាន parksទាំងមូល ជាកន្លែងដែលអ្នកចំងាយលុយ ហើយ ធ្វើវាបាន។ គេហៅវាថា amusement parks គឺជាកន្លែងមិនបាច់គិត។ គាត់និយាយថា «ពេលខ្ញុំពិចារណាគិតពីផ្ទៃមេឃអ្នក ការងារចេញពីដៃអ្នក ព្រះច័ន្ធនិងផ្កាយ ដែលអ្នក បានតាំងឡើង៖ តើអ្នកជានរណា ដែលពោរពេញដោយគំនិតម្លេះ? អ្នកដឹងពីអ្វីដែលគួរឲ្យចាប់អារម្មណ៍ឬទេ? មនុស្សម្នាក់ដែលចំនាយពេលពិចារណាពីអី្វដែលព្រះបាន បង្កើត នោះគេមិនចាប់អារម្មណ៍ពីអ្វីៗដែលមនុស្សអាចធ្វើ។ អ្នកខ្លះដែលជាឪពុកម្តាយគួរតែទៅផ្ទះ ហើយមើលបន្ទប់គេងកូននាក់។ បើអ្វីដែលអ្នកឃើញពេញ ជញ្ជាំងគឺវិវបុរសកីឡា (អ្នកស្តាប់ឲ្យច្បាស់) អ្នកកំពុងបង្ហាត់កូនអ្នកសញ្ជឹងពីអ្វីដែលមនុស្សចេះធ្វើ មិនមែនពីអ្វីដែលព្រះអាចបង្កើត។ ហើយខួរក្បាល់កូនអ្នក (ដំណើរគិតគាត់) នឹងទៅជ្រៅដល់ថ្នាក់ហ្នឹង។ អ្នកដឹងទេ ជំរៅពីការយល់គាត់ «វ៉ូវ គាត់បានគប់បាល់ចូលរង្វង់។» តើអ្នកនឹងខ្វល់ពីនេះរយះពេល១០០០ឆ្នាំ? តើអ្នកនឹងខ្វល់ពីហ្នឹងរយះ៥ឆ្នាំ? តើអ្នកណាដឹងថា នរណាបានឈ្នះការប្រកួត Stupid Bowl អើគឺ Super Bowl ៥ឆ្នាំមុន? តើមានអ្នកណាខ្វល់រឿងហ្នឹងទេ? វាមិនមានបញ្ហាទេ មែនទេ? កំលោះៗក្រៅនោះវៃគ្នាដណ្តើមបាល់១ ហើយពួកគេអាចមានលទ្ធភាពទិញបាល់ខ្លួនឯងបាន។ ទេ ខ្ញុំចង់និយាយថា វាមិនមែនបាបទេ។ វាមិននៅជាប់រហូតទេ អ្នកទាំងអស់គ្នា។ គិតពីអ្វីដែលនឹងឋិតស្ថេររហូត ដូចអ្វីដែលព្រះបានបង្កើត។ សូមសញ្ជឹងគិតពីរឿងហ្នឹង។ ព្រះគម្ពីរថា «និយាយទៅកាន់ផែនដី ហើយវានឹងបង្រៀនេង។» ផែនដីដូចជាមែដែកធំ។ ឥឡូវមេដែកតែងតែបាត់កំលាំង។ មែដែកផែនដី បានបាត់កំលាំងខ្លួន១០%ក្នុង១៥០ចុងក្រោយ។ មានន័យថា វាធ្លាប់ខ្លាំងជាងនេះ ព្រោះវាកំពុងខ្សោយទៅ។ វាមិនអាចមានអាយុច្រើនជាង ២៥,០០០ឆ្នាំទេ។ ចំនុចមេដែកផែនដីបានថយ ដែលបញ្ជាក់ថាវាមាន អាយុតិចជាង ២៥,០០០។ វាមានន័យផងដែរថា យើងមិនអាចកំនត់កាលបរិច្ឆេទការបូនបានទេ។ ខ្ញុំសូមឲ្យឧទាហរណ៍ខ្លះ៖ ជើងដំរី១មានអាយុ១៥,០០០ឆ្នាំ តែស្បែកមានអាយុ២១,០០០ឆ្នាំ។ ផែ្នកមួយរបស់ដំរីអាយុ២៩,០០០ឆ្នាំ ហើយ១ផ្នែកទៀតអាយុ៤៤,០០០។ អ្នកនិយាយពីការចាប់កំនើតយឺត។ យើងនិយាយថែមពីកាលបរិច្ឆេទការបូននៅវីឌីអូទី៧ និង រឿងធំៗជាច្រើនទៀតពីហ្នឹង។ សៀវភៅនឹងថា បាត ចំនុចមេដែកកំពុងចុះខ្សោយ តែវាមកពីចលនាត្រឡប់។ វាជាលក្ខណៈនៃការត្រឡប់ក្រោយ។ ទេ គ្មានការត្រឡប់ក្រោយរបស់ប្រព័ន្ធម៉ាញ៉េទិចក្នុងចំនុចមេដែក នៅបាតសមុទ្រទេ។ យើងនិយាយពីហ្នឹងក្នុងវីឌីអូទី៦។ ផែ្នកនេះនិយាយពីទ្រីស្តី១ទៀតដែកគេហៅថា Pangaea។ បងប្អូនប៉ុន្មាននាក់ធ្លាប់ឮពី​ «Pangaea» ពីមុន? វានិយាយថា ទ្វីទាំងអស់ធ្លាប់នៅជាប់គ្នា។ បាទ ខ្ញុំហ៊ានភ្នាល់ថា គេមិនបានប្រាប់អ្នកថា គេបានពង្រួមប្រទសអាហ្រ្វិកជិត ៤០%ដើម្បីឲ្យវាចូល គ្នាទេ មែនទេ? តើគេបានប្រាប់អ្នកទេថា គេបានដក ប្រទេសមិចសិកូ និង អាមេរិកណ្តាលឬទេ? "Senor, que pasa donde esta Mexico, Panama, Costa Rica and Guatemala?" ហើយអ្នកដឹងទេ គេមិនប្រាប់អ្នកនូវអ្វីដែលខ្ញុំគិតថាក្មេងមត្តេយ្យគួរយល់បានទេ។ តើអ្នកបានដឹងទេថា បើអ្នកយកទឹកចេញពីមហាសមុទ្រ នោះអ្នកនឹងឃើញថា មាននៅបានវាគគ្រិច។ មនុស្សនិយាយថា « Hovind តើលោកគិតថា ទ្វីបធ្លាប់ជាប់គ្នាទេ? ខ្ញុំនិយាយថា​«តើអ្នកចង់និយាយយ៉ាងម៉េច? ទ្វីបនៅតែជាប់គ្នាទេតើ៎។» ខ្ញុំចង់និយាយថា ដូចពេលឥឡូវនេះ វាជាកន្លែងទាបៗដែលពេញដោយទឹក។ តើអ្នកចង់និយាយថាយ៉ាងម៉េច? «តើវាជាចាប់គ្នាមែនឬ?» សួស្តី! វានៅតែជាប់គ្នាទេ។ ទ្រីស្តីអីក៏ល្ងង់ម្ល៉េះ! យើងនិយាយថែមទៀតពីហ្នឹងក្នុងវីឌីអូតី៦ អំពី Pangaea ដែលយើងហៅថា «ទ្រីស្តីលោក Hovind»។ ផែនដីកំពុងវិលល្បឿនប្រហែល ១,០០០ម៉ាយ/១ម៉ោង នៅខ្សែរអេក្វាទ័រ។ តែផែនដីកំពុងថយហើយ។ តាមពិតផែនដីថយចុះប្រហែល១០០០ដង/១នាទី រៀងរាល់ថ្ងៃ។ ផែនដីថយចុះ។ ទស្សនាវាដ្តី "Astronomy Magazine" មានអត្ថបទ១ក្នុងឆ្នាំ១៩៩២។ គេនិយាយថា «ការវិលរបស់ផែនដីកំពុងថយចុះ... ខែមិថុនានឹងវែងជាងធម្មតា១វិនាទី។ «យើងនឹងមាន ការផ្លាស់ប្តូរ១វិនាទី។ ការផ្លាស់ប្តូរ១វិនាទី? បាទ គេត្រូវតែមានការផ្លាស់ប្តូរ១វិនាទី ប្រហែលរៀលពី១ឆ្នាំ ទៅ១ឆ្នាំកន្លះ ព្រោះផែនដីកំពុងថយចុះ។ ឥឡូវក្មេងៗ ការនេះស្មុគស្មាញ ដូច្នេះហើយ សូមស្តាប់ដោយយកចិត្តទុកដាក់។ ផែនដីកំពុងវិល តែល្បឿនវាកំពុងថយចុះ។ ដូច្នេះ វាមានន័យថា វាធ្លាប់វិលលឿនជាងនេះ។ តើបងប្អូនប៉ុន្មាននាក់អាចស្វែងយល់ពីរឿងនេះដោយគ្មាននរណាជួយសោះ? បាទ បើផែនដីមានអាយុត្រឹមតែ ៦,០០០ឆ្នាំ វាមិនមែនជាបញ្ហាទេ។ ខ្ញុំចង់និយាយថា វាធ្លាប់វិលលឿនជាងនេះបន្តិច អ័ដាមមិនបានដឹងទេ ព្រោះគាត់គ្មាននាឡិកា។ អ្នកខ្លះចង់ឲ្យខ្ញុំជឿថា ផែនដីមានអាយុរាប់ពាន់លានឆ្នាំ។ នែ៎ បើអ្នកថយក្រោយរាប់ពាន់លានឆ្នាំ អ្នកនឹងមានបញ្ហា១។ ផែនដីកំពុងវិលលឿន។ ក្រោកពីគេង ទៅគេង។ ក្រោកពីគេង ទៅគេង។ អ្នកនឹងមិនអាចធ្វើអ្វីបានទេ។ កំលាំងដែលឃ្លាតពីមណ្ឌុលអាចធំ។ ខ្យល់ធ្លាប់បក់ល្បឿន ៥០០០ ម៉ាយ/១ម៉ោង ..... ហើយអ្នកចង់ឲ្យខ្ញុំជឿថា ឌីណូស័របានរស់នៅរាប់លានឆ្នាំមុន? ខ្ញុំដឹងថាមានអ្វីបានកើតឡើងចំពោះពួកគេ។ ពួកវាបានប៊ើងអស់! ទេ​ ពួកវាមិនបានរស់នៅ រាប់លានឆ្នាំមុនទេ។ វាលខ្សាច់សាហារា មានអ្វីដែលគេហៅថា បែបបទនៃខ្យល់។ ​ ខ្យល់តែងតែបក់ស្ទើរដូចគ្នា។ នេះបង្កើតបញ្ហាធ្ងន់ធ្ងរ។ ខ្យល់ក្តៅចេញផុតពីវាលខ្សាច់ សំលាប់ដើមឈើរនៅក្បែរៗវា ហើយតំបន់នោះក្លាយជាវាលខ្សាច់។ ដំនើរនេះហៅថា ដំនើរក្លាយជាវាលខ្សាច់។ អ្នកអាចអានពីវាក្នុងសៀវភៅវិទ្យាសាស្រ្តផែនដី។ វាលខ្សាច់សាហារ៉ាត្រូវបានសិក្សាដោយយកចិត្តទុកដាក់។ គេបានចំនាយពេលយូរដើម្បីសិក្សាពីនេះ ហើយនិយាយថា ទាំងអស់គ្នាដឹងទេថា វាលខ្សាច់សាហារ៉ាប្រហែលមានអាយុ៤,០០០ឆ្នាំ។ ពេលមានវាលខ្សាច់វាចេះតែធំទៅៗ ។ អេស៊ីបធ្លាប់មានដីមានជីវជាត់គ្រប់ទីកន្លែង។ បាទ អីញ្ចឹងខ្ញុំមានសំនួរ១៖ បើផែនដីមានអាយុរាប់លានឆ្នាំ ហេតុអ្វីយើងគ្មានវាលខ្សាច់ធំជាងនេះ? ហេតុអ្វីវាលខ្សាច់ដែលធំជាងគេ លើភពផែនដីអាយុតិចជាង ៤,០០០ឆ្នាំ? បាទ ខ្ញុំមានទ្រីស្តី១ពីហ្នឹង។ ឥឡូវនេះជាទ្រីស្តីខ្ញុំ។ ខ្ញុំជឿថា ប្រហែល៦,០០០ឆ្នាំមុន ព្រះបានបង្កើតអ្វីទាំងអស់ ៤,៤០០ឆ្នាំមុន មានទឹកជំនន់។ ឥឡូវនេះ វាពិបាកមានវាលខ្សាច់ក្រោមទឹកជំនន់។ អ្នកត្រូវសារភាពថា វាពិបាក។ ដូច្នេះវាលខ្សាច់មិនអាចកើតបានទេ ទាល់តែទឹកជំនន់ស្រកអស់សិន។ ដូច្នេះ យោងតាមព្រះគម្ពីរ ខ្ញុំទាយថាវាលខ្សាច់ធំបំផុតក្នុងលោក មានអាយុតិចជាង ៤,៤០០ឆ្នាំ។ ប្រាកដមែន! ប្រហែលជាព្រះគម្ពីរត្រូវ។ អ្នកដឹងទេ ពេលគេខួងចូលដី ពេលខ្លះគេខួងប៉ះប្រេង? ប្រេងនៅក្រោមសំពាធដែលមិនគួរឲ្យជឿ នៅកន្លែងខ្លះ មានដល់ទៅ ២០,០០០ ផោន/1អ៊ីនការេ។ វានឹងចេញពីដី 20,000 ផោន/១អ៊ីនការេ។ បាទ អ្នកដែលសិក្សាពីថ្មដែលអណ្តែតលើប្រេងនិយាយដូច្នេះ។ «អ្នកដឹងទេ សេរីរាង្គត្រូវបានផ្លាស់ប្តូរដោយកំដៅ និង សំពាធ ទៅជាប្រេង។ សេរីរាង្គត្រូវបានផ្លាស់ប្តូរដោយកំដៅ និង សំពាធ ទៅជាប្រេង។ សេរីរាង្គត្រូវបានផ្លាស់ប្តូរដោយកំដៅ និង សំពាធ ទៅជាប្រេង។ បាទ អីញ្ចឹងខ្ញុំមានសំនួរ២៖ តើប្រេងមកពីណា? ហើយហេតុបានជាវានៅក្រោមសំពាធដដែល? បាទ អ្នកវិទ្យាសាស្រ្តភាគច្រើនយល់ស្របថា ប្រេងកើតមកពីសេរីរាង្គដែលត្រូវគ្រប់ពីលើ។ សេរីរាង្គត្រូវបានផ្លាស់ប្តូរដោយកំដៅ និង សំពាធ ទៅជាប្រេង។ គេបានរៀនក្នុងឆ្នាំ១៩៧១ ពីរបៀបធ្វើប្រេងរយៈពេល២០នាទី ក្នុងបន្ទប់ពិសោធ។ ក្នុងប្រទេស អូស្រ្តាលី គេមានរោងច្រក ដែលយកទឹកពីលូទឹកស្អុយ ហើយប្តូរវាទៅជាប្រេងក្នុងរយៈពេល៣០នាទី។ មានរោងចក្រ១ក្នុងរដ្ឋ តិចសាស ដែលគេយកពោះវៀនមាន់ ប្តូរសំពាធ កំដៅវា និងប្តូរវាទៅជាប្រេង។ It said in the article: "We duplicated what Mother Nature does, but what took Mother Nature millions of years to do, we do in about 30 minutes." Sinclairមានឌីណូស័រធ្វើជារូបសញ្ញរបស់គេ។ គេថា ឌីណូស័រដូរទៅជាប្រេង។ បាទ ក្មេងប្រុសស្រី វាក្លាយជាអង្គធាតុទន់រយៈពេល ៨០លានឆ្នាំ។ ខ្ញុំមិនគិតដូច្នេះទេ។ ខ្ញុំមានទ្រីស្តីអំពីប្រេង ហើយនេះជាទ្រីស្តីរបស់ខ្ញុំ។ ខ្ញុំជឿថា ប្រហែល៦,០០០ឆ្នាំមុន ព្រះបានបង្កើតអ្វីទាំងអស់ ៤,៤០០មុន មានទឹកជំនន់។ ក្នុងទឹកជំនន់នោះ បសុសត្វ និង មនុស្សច្រើនសន្ធឹកបានលង់ទឹកស្លាប់។ ពួកវាត្រូវបានកប់ដោយគ្រួស និង ថ្ម និង ភក់ និង ខ្សាច់ ហើយវាបានក្លាយជាធ្ងន់ក្រោយមកនោះ។ ហើយពួកវារលាយក្លាយជាប្រេង។ ដូច្ចេះ ប្រេងក្រោមដីសព្វថ្ងៃនេះ មកពីមនុស្ស និង សត្វដែលលង់ ក្នុងទឹកជំនន់នោះ។ មានន័យថា បើអ្នកឈប់គិតពីវា អ្នកបានបើកឡានមកទីនេះយប់នេះ ដោយប្រើ ជីដូនជីតាខ្លះរបស់អ្នក។ បាទ គឺអ៊ុំៗរបស់លោកណូអេ។ ពេលអ្នកនៅហ្គារាសាំងលើកក្រោយ អ្នកអាចនិយាយថា បូមគាត់ចូលក្នុងនោះមក។ «លាហើយ លោកតាទួត។ អ្នកគួរបានស្តាប់លោក ណូអេ គាត់បានប្រាប់អ្នកថា នឹងមានភ្លៀង!» Hovind «យើងដឹងថា លោកបង្រៀនថាផែនដីមានអាយុតែ៦,០០០ឆ្នាំទេ។ យើងសូមបង្ហាញប្រាប់ លោកថា លោកនិយាយខុស។ «តើលោកសូមអញ្ជើញមកជាមួយខ្ញុំបានទេ?» ខ្ញុំនិយាយថា «ពិតជាបាន!» គេបានយកខ្ញុំទៅម៉ាស៊ីនបង្កកធំនេះនៅក្រៅក្រុង Denver ក្នុង Lakewood រដ្ឋ Colorado។​ វាជាបន្ទប់ពិសោធ National Ice Core Laboratory។ សីតុណ្ហភាព -38C ក្នុងនោះ។ គេបានពាក់អាវនេះឲ្យខ្ញុំ មួកធំ ស្រោមដៃធំ ស្បែកជើងធំ។ ពេលខ្ញុំដើរទៅក្នុងនោះ ខ្ញុំត្រូវបង្កក់៥វិនាទី ខ្ញុំមានឈាមផ្លរីដា អ្នកដឹងទេ? វារាវមែនទែន។ គេនិយាយថា « Hovind យើងទៅកោះ Greenland ហើយយើងខួងរន្ធក្នុងទឹកកក។» អ្នកដឹងទេ ការរដ្ឋាភិបាល។ «យើងយកបំពង់ធំប៉ុណ្ណឹង ហើយខួងចុះក្រោម ហើយយើងយកទឹកកកនេះចេញពីបំពង់។ ហើយយើងទុកវាក្នុងម៉ាស៊ីនបង្កកនេះក្នុង Lakewood, Colorado។ យើងមានទឹកកក ៥ដុំ ដែលទុកក្នុងម៉ាស៊ីនបង្កកនេះ។» គេយកខ្ញុំទៅ ហើយយកទឹកកក១ដុំឲ្យខ្ញុំមើល។ គេនិយាយថា​ «លោកឃើញរង្វង់ទាំងនេះទេ មើលទៅ ដូចជា រង្វង់ដើមឈើ ងងឹត ភ្លឺ ងងឹត ភ្លឺ?» ខ្ញុំឆ្លើយថា «អូ បាទ វាច្បាស់។» គេតបថា «បាទ មានអី្វកើតឡើង ព្រិលរលាយតិចតួចនៅរដូវក្តៅ ហើយក្រោយមកវាកកឡើងវិញ ហើយ ក្លាយជាទឹកកកថ្លា។» (វាមានពណ៍ងងឹកក្នុងរូបភាព)។ នៅរដូវរងារ ព្រិលនៅជាដុំ។ វាអត់មានឧកាសរលាយសោះ។ ហើយដូច្នេះមានមើលទៅ ដូចជាបន្ទះពណ៍ស។ ដូច្នេះស្រទាប់ទាំងនេះតំនាង៖ រដូវក្តៅ រដូវរងារ រដូវក្តៅ រដូវរងារ រដូវក្តៅ រដូវរងារ រដូវក្តៅ រដូវរងារ។ ហើយគេថា ឥឡូវ រន្ធជ្រៅបំផុតដែលយើងបានខួងមានជំរៅ ៣០០ម៉ែត្រ។ ហើយយើងបានរាប់រង្វង់ទាំងនេះ។ ហើយមានរន្ធ ១៣៥,០០០។ ហើយឥឡូវ អ្នកដើរទៅ ហើយប្រាប់អ្នករាល់គ្នាថា ផែនដីមានអាយុ៦,០០០ឆ្នាំ។ យើងអាចបង្ហាញថា យ៉ាងហោចណាស់វាមានអាយុ ១៣៦,០០០ឆ្នាំ។ ខ្ញុំឆ្លើយថា « Fellas តើអ្នកមិនកំពុងសន្មត់ថា ទាំងនោះជាវង្វង់ប្រចាំឆ្នាំទេឬអី?» ឃើញទេ ច្បាស់ណាស់ថា គេមិនដឹងអំពី Lost Squadron ប៉ុន្តែ ក្នុងសង្គ្រាមលោកលើកទី២ យន្តហោះខ្លះអស់សាំង ហើយបានចោតលើកោះ Greenland។ តើមានអ្នកដឹងពី Lost Squadron ឬទេ? បាទ គេបានវាតាមទូរទស្សន៍ប៉ុន្មានដងដែរ។ បាទ យន្តហោះបានចេញពីទីនោះក្នុងឆ្នាំ ១៩៤២។​ ពួកគេបន្តដំនើរ ហើយ ធ្វើចំបាំង ហើយអ្នករាល់គ្នាបានភ្លេចពីគេ។ ទាល់តែសេដ្ឋីម្នាក់មកពីរដ្ឋ Kentucky មានគំនិតល្អ១។ ទៅរកយន្តទាំងនោះ ហើយយកពួកគេមកផ្ទះ។ គាត់បានទៅទីនោះដើម្បីរកមើលយន្តហោះ។គេបានប្រើរ៉ាដាទំលុះដី ដើម្បីទំលុះទឹកកក ហើយពួកគេ ចុះយន្តហោះ។ គេបានរំលាយរន្ធនេះចុះក្រោមទៅដល់P-38។ វាមានជំរៅក្រោមផ្ទៃទឹកកក ៨០ម៉ែត្រ។ ហើយគេបានដាក់វាចុះក្នុង Middlesboro, Kentucky។ គឺមិនឆ្ងាយពេកទេពីទីនេះ។ តើមានចំងាយប៉ុន្មានពី Knoxville, Kentucky ទៅ Middlesboro? ប្រហែលជា ២ម៉ោង? នេះហើយជាមូលដ្ឋានផ្ទះគេ គឺ Middlesboro។ យន្តហោះបាននៅក្នុងទឹកកកអស់ ៤៨ឆ្នាំ។ វាមានជំរៅ ២៦៣ ម៉ាយចុះក្រោម។នោះគឺ ៥១/២ហ្វីតក្នុង១ឆ្នាំ។ ឥឡូវនេះ រន្ធជ្រៅជាងគេ ដែលគេបានខួងមានជំរៅ ៣០០០ម៉ែត្រ។ អ្នកចែកវាជាពាក់កណ្តាល ហើយ អ្នកបាន ១,៨០០ឆ្នាំ។ Deeper layer are under more pressure. ដូច្នេះ ៤,០០០ឆ្នាំ ពិតជាពេលដ៏ច្រើនដើម្បីដាក់ទឹកកកទាំងអស់ នៅប៉ូលខាងជើង និង ខាងត្បូង។ ដូច្នេះ ហេតុអ្វីបានជាគ្មានទឹកកកថែមទៀតនៅប៉ូលខាងជើង និង​ខាងត្បូង? ខ្ញុំបានទៅលេងសារមន្ទីរ ហើយឃើញបុរសម្នាកដែលបានជីកយន្តហោះចេញ គាត់ឈ្មោះ Bob Carden ខ្ញុំឆ្លើយថា « Bob ពេលអ្នកចុះក្រោមទៅយកយន្តហោះនោះ តើអ្នកបានរំលាយកាត់រង្វង់ទឹកកកឬទេ? គាត់និយាយថា «អូ បាទ រាប់រយ។» ខ្ញុំនិយាយថា «ឥឡូវ សូមចាំបន្តិច។ តើអាចមានរង្វង់ទឹកកករាប់រយក្នុងរយៈពេល៤៨ឆ្នាំយ៉ាងម៉េច? គាត់ថា «តើនរណាប្រាប់អ្នកពីស្រទាប់ប្រចាំឆ្នាំ?» គាត់ថា «នោះមិនតំនាង រដូវក្តៅ រដូវរងារ រដូវក្តៅ រដូវរងារ។ វាតំនាង ក្តៅ ត្រជាក់ ក្តៅ ត្រជាក់ក្តៅ ត្រជាក់។ អ្នកអាចយករង្វង់ទឹកកក៥ ក្នុង១អាទិត្យ ក្នុង Knoxville មែនទេ? តែនេះជាបុរសម្នាក់ នៅតែហៅវាថា​ស្រទាប់ប្រចាំឆ្នាំ។ ឥឡូវ គាត់មិនដឹងអី ឬ គាត់កំពុងកុហក។ ខ្ញុំសង្ឃឹមថា គាត់មិនដឹងអី ព្រោះយើងអាយដោះស្រាយភាពមិនដឹងអីបាន។ អ្នកឃើញទេ ភាពឆោតល្ងត់មានរហូត តែភាពមិនដឹងអី អាចដោះស្រាយបាន។ នេះហើយជាការខុស គ្នា។ បុរសម្នាក់ដែលធ្វើការជាមួយ Eskimosនិយាយថា «ប្អូនប្រុស Hovind, ខ្ញុំមានព្រិល១៥ស្រទាប់លើឡាន របស់ខ្ញុំក្នុងរយៈ៨ម៉ោង។ មិនមែន ១៥អ៊ីនទេ​គឺ ព្រិល១៥ស្រទាប់ខុសគ្នា! គេនឹងបង្រៀនកូនអ្នកថា ស្រទាប់និមួយៗរបស់ផែនដី គឺជាអាយុ អាយុកាលខុសគ្នា។ វាមានដូចជា Cenozoic, Mesozoic, Paleozoic, Archeozoic។ តើអ្នកធ្លាប់ដឹងទេថា geologic column វាមិនមានទេ? វាមិនមានទេ។ យើងនិយាយពីហ្នឹងនៅវីឌីអូទី៤។ ជុំវិញពិភពលោក ដើមឈើដែលក្លាយជាថ្មត្រូវបានគេរកឃើញនៅជាប់ស្រទាប់ថ្មទាំងនេះ។ ដើមឈើ ដែលក្លាយថ្មទាំងនេះភ្ជាប់នឹងស្រទាប់មួយចំនួន វាមិនអាចថា អាយុស្រទាប់ទាំងនេះខុសគ្នារាប់លាន ឆ្នាំបានទេ។ ដើមឈើមួយនៅ Cookville, Tennessee មិនឆ្ងាយពីទីនេះទេ។ ផ្នែកបាតបានក្លាយជាធ្យូង ផ្នែកកណ្តាលក្លាយជាថ្ម ផែ្នកលើគេជាធ្យូងទៀតហើយ។ គល់ឈើដំនើរការតាមយៈ ស្រទាប់ធ្យូង២។ យើនិយាយថែមទៀតពីហ្នឹងក្នុងវីឌីអូទី៦ ការកកើតធ្យូង។ ភ្នំ Saint Helensបានបោកបក់ដើមឈើចូល ក្នុងបឹង Spirit Lake។ វានឹងក្លាយជាថ្មលឿនណាស់ - ដោយបញ្ឈរ។ វានឹងក្លាយជាថ្មលឿនណាស់ នេះជាត្រីថ្មកំពុងបង្កកំនើត។ វាមិនចំនាយពេលរាប់លានឆ្នាំដើមបង្កកំនើតទេ។ Petrified cowboy boot with the cowboy's leg still in it. It is called "The Limestone Cowboy." The Mississippi River is depositing sediments at the rate of 80,000 tons every hour. គេបានសិក្សាដីសណ្តរដោយយកចិត្តទុកដាក់ ហើយគេនិយាយថា​ វាប្រហែលចំនាយពេល ៣០,០០០ ឆ្នាំ ដើម្បីយកភក់មកដាក់ក្នុងដីសណ្តរ។ បាទអីញ្ចឹង ខ្ញុំមានសំនួរ១។ បើផែនដីមានអាយុរាប់លានឆ្នាំ ហេតុអ្វីបានជាឈូងសមុទ្រមិចសិកូមិនមានភក់ពេញអីញ្ចឹង? គេនឹងឆ្លើយថា « Hovind វាអាយុ៣០,០០០ឆ្នាំ ដែលនោះបង្ហាញថា ព្រះគម្ពីរខុស។ ព្រះចែងថា ៦,០០០ ឆ្នាំ។» ខ្ញុំដឹង ប៉ុន្តែខ្ញុំមានទ្រីស្តី១ អំពីហ្នឹង។ ខ្ញុំជឿថា​៦,០០០ឆ្នាំមុន ព្រះបានបង្កើតអ្វីទាំងអស់ ៤,៤០០ឆ្នាំមុន មានទឹកជំនន់។ ពេលទឹកជំនន់ស្រក ប្រហែលដីភក់ពាក់កណ្តាលបានចេញពីនោះក្នុងរយៈពេល ២០នាទី។ ដូច្នេះ វាមើលទៅដូចជា វាប្រើពេល៣០,០០០ឆ្នាំដើម្បីមានភក់ទីនោះ។ វាចំនាយពេលប្រហែល ២០ នាទី ហើយ បន្ទាប់មក ៤,៤០០ឆ្នាំ តាំងពីពេលនោះមក។ មិត្តភក្តិខ្ញុំម្នាក់ មកពី Louisiana គឺជាគ្រូគង្វាល់នៅក្រុមជំនុំ១។ គាត់និយាយថា «ប្អូនប្រុស Hovind ខ្ញុំធ្លាប់ធ្វើការ កន្លែងខួងរកប្រេង ក្នុងឈូងសមុទ្រ មិចសិកូ។» គាត់និយាយថា «យើងខួងចុះក្រោមក្នុងដីភក់ជំរៅ ៤៣០០ម៉ែត្រ ហើយប៉ះដើមឈើដែលមានកំពស់ ១៨ម៉ែត្រដែលនៅបញ្ឈរ។» ដើមឈើរកំពស់១៨ម៉ែត្រ នៅក្រោម ដីភក់ជំរៅ ៤៣០០ម៉ែត្រ។ មានថែមទៀតពីហ្នឹង ក្នុងវីឌីអូទី៦។ នេះជារូបដើមឈើចាស់បំផុតលើភពផែនដី។ វាឈ្មោះថា Bristle cone pine។ យើងមានដើម Bristle cone១ដុំក្នុងសារមន្ទីរក្នុង Pensacola។ មានអង្កត់ផ្ចឹត ៧៦cm ហើយមានអាយុ ៧០០ឆ្នាំ។ អ្នកអាចរាប់រង្វង់បានដោយប្រើកែវពង្រីក។ វាធំធាត់យឺតណាស់។ ឥឡូវការកំនត់កាលបរិច្ឆេទរង្វង់ដើមឈើ មិនមែនជាវិទ្យាស្រ្តពិតនោះទេ។ ដើមឈើអាចផលិតរង្វង់២ក្នុង១ឆ្នាំ ឬ៣ក្នុង១ឆ្នាំ។ សូមយកចិត្តទុកដាក់ពី.. យើងនិយាយថែមពីហ្នឹងក្នុងវីឌីទី៧ បើអ្នកចង់ គឺមានពេលសំនួរ និង ចំលើបាន។ សៀវភៅនេះថា ដើមឈើចាស់ជាងគេក្នុងលោក មានអាយុ ៤,៣០០ឆ្នាំ ជាសេរីរាង្គចាស់ជាគេលើ ផែនដី។ ដើមឈើនោះចាស់ណាស់។ តែខ្ញុំមានសំនួរ១។ បើផែនដីអាយុរាប់លានឆ្នាំ ហេតុអ្វីយើងមិនមានដើមឈើចាស់ជាងនេះនៅកន្លែងផ្សែងទៀត? ហេតុអ្វីដើមឈើចាស់ជាងគេ អាយុ៤,៣០០ឆ្នាំ? ខ្ញុំមានទ្រីស្តី១ពីហ្នឹង។ នេះជាទ្រីស្តីរបស់ខ្ញុំ។ ខ្ញុំជឿថា​៦,០០០ឆ្នាំមុន ព្រះបានបង្កើតអ្វីទាំងអស់ ៤,៤០០ឆ្នាំមុន មានទឹកជំនន់។ ហើយដូច្នេះ ខ្ញុំទាយថាដើមឈើចាស់បំផុត គួរតែអាយុប្រហែល៤,៣០០ឆ្នាំ។ វាអីញ្ចឹងមែន! វ៉ូវ! ប្រហែលជាព្រះគម្ពីរត្រឹមត្រូវ! ប្រហែលខ្ញុំត្រូវអានរឿងនោះ ហើយជឿវា។ នេះជារូបភាពថ្មប៉ប្រះទឹក។ តើអ្នកធ្លាប់ដឹងទេថា ថ្មប៉ប្រះទឹកធំជាងគេក្នុងលោក នៅអូស្រ្តាលី ក្រុមជំនុំក្នុង Brisbane បានទូរស័ព្ទមកខ្ញុំពេល១។ គេថា​«តើលោកចង់មកអធិប្បាយក្នុងអូស្រ្តាលីទេ? ខ្ញុំឆ្លើយថា ខ្ញុំត្រូវអធិស្ឋានពីរឿងនេះ។ (គាត់ថា «បាត!» ខ្ញុំយកគ្រួសារខ្ញុំទាំងអស់ទៅអូស្រ្តាលី។ កូនស្រីខ្ញុំ និង ខ្ញុំទៅមុជទឹក នៅឯ Great Barrier Reef។ វាអស្ចារ្យណាស់! មានថ្មប៉ប្រះទឹកខ្លះត្រូវបំផ្លាញក្នុងសង្គ្រាមលោកលើកទី២ ដោយកប៉ាល់ និង យុថ្កា និងគ្រាប់បែក និង របស់ផែ្សងៗទៀត។ ដូច្នេះ អ្នកបរិស្ថានបានទៅទីនោះ ដើម្បីមើលថា វាលឿនប៉ុណ្ណាដើម្បឲ្យវាធំដូចដើមវិញ។ គេបានមើលថ្មនោះលូតលាស់អស់២០ឆ្នាំ។ (វាគំរោងរដ្ឋាភិបាល។) បន្ទាប់មើលអស់២០ឆ្នាំ គេថានថ្មនោះអាយុតិចជាង​៤,២០០ឆ្នាំ។ បាទ អីញ្ចឹង ខ្ញុំមានសំនួរ១។ បើផែនដីអាយុរាប់លានឆ្នាំ ហេតុអ្វីយើងគ្មានថ្មប៉ប្រះទឹកធំជាងនោះ នៅកន្លែងណាមួយ? ហេតុអ្វីលើផែនដី ថ្មប៉ប្រះទឹកធំជាងគេ មានអាយុតែ ៤,២០០ឆ្នាំ? ខ្ញុំមានទ្រីស្តី១អំពីនោះ។ ខ្ញុំភ្នាល់ថា អ្នកដឹងថាវាជាអ្វី មែនទេ? តើអ្នកអាចដឹងទេមកទល់ពេលនេះ? នេះជារូបភាពទឹកធ្លាក់ Niagara Falls។ សៀវភៅថា «បុរស និង ស្រ្តីទាំងឡាយ ស្រទាប់ថ្មលើទឹកធ្លាក់​ Niagara Falls បានកំពុងសឹកជិត ៩,៩០០ ឆ្នាំមកហើយ។ ឥឡូវ តើអ្នកដឹងរឿងហ្នឹងអត់? បាទ ថ្មកំពុងបែកបាក់គែមរបស់វា។ ខ្ញុំចង់និយាយថា ទឹកជ្រោះទាំងអស់គឺអីញ្ចឹង។ វាបំបែកដំថ្ម ​ហើយទឹកធ្លាក់ស៊ីវា។ វាហូរទៅទិស១ សិកនៅទិសម្ខាងទៀត។ ទឹកជ្រោះ Niagara Falls កំពុង... លោក Charles Lyellទៅទីនោះក្នុងឆ្នាំ ១៨៤១ ហើយថា «បាទ Niagara Falls នៅទីនេះ។ ............ គាត់និយាយថា «ការសឹករិចរិលអស់១០,០០០ឆ្នាំ។» មនុស្សនៅទីនោះនិយាយថា « Charlie វាសិក លឿនជាងឆ្ងាយដែលអ្នកគិត។» មានព្យុះភ្លៀងល្អ១ និង ភាពសិករិចរិលបានកើតឡើង។ «គាត់យល់ថា វាសឹក៩១cm ក្នុង១ឆ្នាំ។» គាត់មានគោលបំណងធ្វើអោយព្រះគម្ពីរខុស។ គាត់ស្អប់ព្រះគម្ពីរ។ យើងនិយាយពីហ្នឹងថែមទៀតនៅ វីឌីអូទី៤។ សព្វថ្ងៃនេះ ទឹកជ្រោះ Niagara Falls.. តាមពិតមានទឹកជ្រោះ Niagara Falls២៖ ផែ្នកកាណាដា និង ផែ្នកអាមេរិច។ It has eroded back quite a ways just since Charles Lyles' time. សៀវភៅថា «ជ្រោះដែលទឹកទន្លេរហូរកាត់ មានប្រវែង ១២គីឡូ។ ការគណនាដ៏ងាយស្រួល១ថា វាអាយុ ៩,៩០០ឆ្នាំ។» អូ វាមិនស្រួលដល់ថ្នាក់ហ្នឹងពេកទេ។ ឃើញទេ ទឹកជ្រោះ Niagara Fallsនៅត្រង់នេះ។ ...... បើផែនដីអាយុរាប់លានឆ្នាំ ហេតុអ្វីបានជាវាមិនសឹកថយមកបឹង Lake Erie? ហេតុអ្វី ទឹកជ្រោះ Niagara Falls នៅត្រង់នោះ? ខ្ញុំមានទ្រីស្តី១ពីហ្នឹង។ នេះជាទ្រីស្តីខ្ញុំ។ អ្នកឃើញទេ ប្រហែល​៦,០០០ឆ្នាំមុន ព្រះបានបង្កើតអ្វីទាំងអស់ ៤,៤០០ឆ្នាំមុន មានទឹកជំនន់។ ពេលទឹកជំនន់ស្រកវិញ ប្រហែលពាក់កណ្តាលនៃព្រែកនោះត្រូវបានលប់ក្នុងរយៈ២០នាទី។ ដូច្នេះ វាមើលទៅដូចជា វាប្រើពេល៩,៩០០ឆ្នាំ។ គេភ្លេចពីទឹកជំនន់។ គេក៏ភ្លេចយកចំនួនត្រឹមត្រូវ។ ..... ពេលមានភ្លៀងធ្លាក់ ទឹក៣០%ហូរចូលក្នុងមហាសមុទ្រ។ ដោយយកអំបិលខនិជទៅដែរ។ មហាសមុទ្រចេះតែប្រៃទៅៗរៀងរាល់ថ្ងៃ។ សព្វថ្ងៃនេះ មហាសមុទ្រមានជាតិប្រៃ ៣.៦%។ ចំនួននេះគួរតែបានប្រព្រឹត្តទៅក្នុងរយៈពេលតិចជាង ៥,០០០ ឆ្នាំ។ សំនួរ៖ ហេតុអ្វីបានជាមហាសមុទ្រមិនប្រៃជាងនេះ? អ្នកឃើញទេ ប្រហែល​៦,០០០ឆ្នាំមុន ព្រះបានបង្កើតអ្វីទាំងអស់ ៤,៤០០ឆ្នាំមុន មានទឹកជំនន់។ ឥឡូវ ដោយសារទឹកជំនន់បានស្រកវិញ មហាសមុទ្រចេះតែប្រៃបន្តិចម្តងៗ។ អ្នកមិនជឿថាមានព្រះ ប្រកែកជាមួយខ្ញុំថា « Hovind តើលោកអាចប្រាប់ខ្ញុំបាទេថា តើត្រីទឹកសាប់អាច​រស់ក្នុងទឹកជំនន់យ៉ាងម៉េច?» ខ្ញុំឆ្លើយថា «លោក តើលោកមិនកំពុងសន្មត់ថា ទឹកជំនន់មានទឹកប្រៃទេ មែនទេ?» គាត់ឆ្លើយថា «មហាសមុទ្រមានទឹកប្រៃ។» ខ្ញុំឆ្លើយថា « វាប្រៃ សព្វថ្ងៃនេះ។» ក្នុងពេលទឹកជំនន់ទឹកស្ទើរតែមានជាត់សាបទាំងអស់ ហើយវាក៏ចាប់ផ្តើមប្រៃបន្តិចម្តងៗ។ ហើយសព្វ ថ្ងៃនេះ សត្វខ្លះបានស៊ាំនឹងទឹកប្រៃ។ ហើយឥឡូវ យើងមានក្រពើទឹកសាប និង ក្រពើទឹកប្រៃ ហើយវាប្រហែលជាមានជីដូនជីតាតែ១។ ក្រពើ។ គាត់ថា «នោះជាការវិវត្តន៍។» ខ្ញុំឆ្លើយថា «ទេ​ មិនមែនទេ។» «ការប្តូរពីក្រពើទឹកសាប ទៅក្រពើទឹកប្រៃ ជាការផ្លាស់ប្តូរតិចតួច បើប្រៀបធៀបនឹងសាច់រឿងការវិវត្តន៍ អ្នក។ អ្នកជឿថា វាបានប្តូរពីទៅក្រពើរ។ ឥឡូវ​ នោះជាការផ្លាស់ប្តូរយ៉ាងធំ!។» មិត្តខ្ញុំម្នាក់ ក្នុងរដ្ឋ Alabama ចិញ្ចឹមត្រីទឹកសាប ហើយគាត់ថាគាត់យកត្រីទឹកសាប លោក Black Mollys។ គាត់បានបន្ថែមអំបិលបន្តិចៗក្នុងអាង។ ក្នុង២អាទិត្យ ត្រីទាំងនោះក្លាយជាត្រីទឹកប្រៃ។ ពេលគាត់យកពួកវាដាក់ក្នុងទឹកសាប់ ពួកវាបានស្លាប់ក្នុងរយៈ៣០នាទី។ វាអាចផ្លាស់ប្តូរទឹកប្រៃ មិនជាបញ្ហាអីទេ។ តើបងប្អូនប៉ុន្មាននាក់ធ្លាប់ទៅល្អាងភ្នំ ហើយអ្នកនាំផ្លូវថា «កុំប៉ះរូងភ្នំ វាបានចំនាយពេលរាប់លានឆ្នាំ ដើម្បីបង្កើត។» គេមានសំដីដូចគ្នាទាំងអស់ ត្រូវទេ? តើអា១ក្នុងរដ្ឋ Kentuckyជាអ្វី? ជាល្អាងភ្នំ Mammoth Caveមែនទេ? ឬទៅល្អាងភ្នំ Carlsbad Caverns, គេថា វាបានប្រើពេល ២៥០ឆ្នាំ។ គេបានសិក្សាពីសសរថ្មទាំងនេះ។ ហើយបុរសម្នាក់និយាយថា «អ្នកដឹងទេ ល្បឿនលឿនបំផុតដែល វាដុះគឺ ៦cm/១ពាន់ឆ្នាំ។ នោះជាអត្រាលូតលាស់ខ្ពស់បំផុត។» ខ្ញុំមិនគិតអីញ្ចឹងទេ។ នេះជាសសរថ្ម កំរាស់១២៧ cm ដុះក្រោម Lincoln Memorial។ វាដុះបានប៉ុណ្ណឹងក្នុងរយៈពេល៤០ឆ្នាំ។ នេះជាដំបងដែលរុំដោយថ្មមុនពេលវាពុក។ Here are 2-inch stalactites. នេះជាបុរសម្នាក់ក្នុងអគារក្នុងប្រទេស Indiana ដែលសង់៤០ឆ្នាំមុន។ មានការកកើតរូងភ្នំ១យ៉ាងធំក្នុង ជាន់ក្រោមដីក្នុងអគារ មកពីទឹកជ្រាបតាមថ្ម។ នេះជាអណ្តូងរ៉ែដែលគេបិទក្នុងអូស្រ្តាលី​ អស់៥៥ឆ្នាំមកហើយ។ ពេលគេបើកមើលវា មានរូងភ្នំធំ១ បានដុះឡើងក្នុងរយៈពេល៥៥ឆ្នាំ។ នេះជាបំពង់ដែលបានស្រក់ទឹកអស់៧ឆ្នាំហើយ។ វាបានបង្កើតឲ្យមាន សសរថ្មកំរាស់៣៣cm. ខ្ញុំបានគិតថា វាដុះ៦ cm/១ពាន់ឆ្នាំ។ វាដូចជា ៥ cm/១ឆ្នាំជាង។ គេបានបំបាក់សសរថ្មដែលនៅក្រោមវា ហើយឲ្យវាមកខ្ញុំ។ វានៅក្នុងសារមន្ទីរបស់ខ្ញុំ។ នេះជាកន្លែងចតឡានដែលសង់ក្នុងឆ្នាំ១៩៩៧ ក្នុងរដ្ឋតិចសាស។ វាកំពុងបង្កើតសសរថ្មពីលើឡាន កូនសិស្សដែលចតក្រោមវា។ គេត្រូវដាក់ខ្ទះដើម្បីត្រងទឹក។ បុរសម្នាក់ក្នុង Wyoming មានដែកខនិចក្តៅ១ក្នុងទ្រព្យសម្បត្តិគាត់ក្នុង Thermopolis, Wyoming ដូច្នេះ គាត់ដាក់បំពង់ក្នុងដី។ ទឹកចេញពីបំពង់ ហើយបានចេញពពុះនៅមាត់បំពង់។ គេមានប្រភពទឹកផុសតិចតួច។ គេហៅវាថា ប្រភពទឹក ផុស Tepee Fountain។ បាទ បុរសនោះបានស្លាប់។ គេបានទុកបំពង់ក្នុងទីធ្លា។ ពេលបំពង់នៅទីនោះ វាបានស្រទាប់ជាតិខនិជពេលទឹកហួត។ តើបងប្អូនប៉ុន្មាននាក់ធ្លាប់ឃើញស្រទាប់ជាតិខនិជ? អ្នកយកវាមកដាក់លើអាងលាងចាន។ បុរសបានស្លាប់ ហើយប្រហែល៩៥ក្រោយមក បំពង់នៅតែជាប់ក្នុងដី។ ខ្ញុំបានទៅមើលវា។ នេះជាវា ក្នុងឆ្នាំ១៩៩៨។ វាត្រូវប្រើ Lime A-way ខ្លះដើម្បដុះវាឲ្យស្អាត តើអ្នកមិនគិតដូច្នេះទេឬអី? បាទ តិចតួច។ បុរសនៅតាមផ្លូវបានចាប់ផ្តើមរបស់គាត់ក្រោយមក។ វាមិនសូវធំទេ។ អ្នកដឹងទេ អត្រាសឹកបច្ចុប្បន្ន ទ្វីបនឹងសឹកទៅជាសំប៉ែត ក្នុងរយៈពេល ១៤លានឆ្នាំ? ហេតុអ្វីគេប្រាប់យើងថា យើងមានផូស៊ីលដែលចាស់ជាងនេះ ៣០០ដង នៅពីលើនីវ៉ូសមុទ្រ? វាគួរតែត្រូវបានលប់ចេញទៅសមុទ្រ ៣០០ដងហើយ។ អ្វីដែលអ្នកត្រូវធ្វើគឺ ជិះយន្តហោះទៅភាគខាងលិច ហើយមើលផែ្នកដែលសឹក ហើយអ្នកនឹងនិយាយ ថា «កន្លែងនេះ ត្រូវបានបំផ្លាញដោយទឹកជំនន់។» ពិភពលោកទាំងមូលត្រូវបានបំផ្លាញដោយទឹកជំនន់។ គ្រាន់តែជិះយន្តដូចខ្ញុំ ហើយមើលតាមបង្អូចយូរៗម្តងទៅ។ ភាសាចាស់ជាងគេក្នុងលោកគួរឲ្យចាប់អារម្មណ៍។ "ប្រភពដើមនៃប្រពន្ធសំនេរ" ពី "National Geographic." តើគេនិយាយយ៉ាងម៉េច? បាទ គេនិយាយថា ប្រពន្ធសំនេរចាស់យើង ក្នុងលោកបានចាប់ផ្តើមពី 3,000 មុនគ.ស - 5,000 ឆ្នាំមុន។ ប្រព័ន្ធសំនេរចាស់បំផុត។ ហើយភាសាចាស់បំផុតគឺ ទំនើប ស្មុគស្មាញ និង ពេញលក្ខណៈ។ ជនជាតិចិននិយាយថា ឆ្នាំ២,០០០ គឺជាឆ្នាំ ៤,៧០០។ គេគិតថា គេបានចាប់ផ្តើមប្រតិទិនគេ ពីគ្រាទឹកជំនន់។ គេហៅវាថា ណូអេ Phu Hi។ ការកាត់ទោសប្រហារជីវិត ចាស់ជាងគេគឺ ៣,៨០០ឆ្នាំមុន។ ប្រតិទិនហេព្រើរថា ឆ្នាំ២,០០០ គឺជា ឆ្នាំ ៥៧៦០។ យើងដឹងថា​ប្រតិទិនហេព្រើរ មានការរញ៉េរញ៉ៃ ព្រោះមេដឹកនាំសាសនាម្នាក់បានដកចេញឆ្នាំខ្លះ ដើម្បី​កុំឲ្យវាដូចនឹងទំនាយពីព្រះយេស៊ូ។ Saxonsមានបញ្ជីរពង្សាវតារដល់ជំនាន់លោក អ័ដាម។ Danes និង Norwegians មានបញ្ជីរឈ្មោះស្តេច​ដល់ជំនាន់លោកណូអេ។ កុំទុកចិត្ត បញ្ជីរឈ្មោះស្តេចអេស៊ីប។ វាមានការពន្លើសខ្លាំងណាស់។ មើលការសរសេរដោយលោក Courville ពីរឿងហ្នឹង ក្នុង «"The Evolution Cruncher." ហេតុអ្វីកំនត់ត្រាប្រវត្តិសាស្រ្តចាស់ជាងគេ មានអាយុតិចជាង ៦,០០០ឆ្នាំ? បាទ ខ្ញុំមានទ្រីស្តី១អំពីហ្នឹង។ ខ្ញុំភ្នាល់ថា អ្នកដឹងថាវាជាអ្វី មែនទេ? បងប្អូន ព្រះគម្ពីរពិតជាត្រឹមត្រូវ។ ត្រឹមត្រូវទាំងស្រុង ក្នុងផ្នែកវិទ្យាសាស្រ្ត។ ភស្តុតាពីផែនដីទើបកើត គឺពិបាកប្រកែកណាស់។ គេមិនបានបង្រៀនសិស្សពីហ្នឹងទេ។ គេបង្រៀនសិស្សដឹងតែពីភស្តុតាងនៃផែនដីចាស់។ នៅចាំទេថា កាក់នៅក្នុងប្រអប់? វាគួរតែទាក់ទងនឹងអ្វីដែលថ្មី មិនមែនអ្វីដែលចាស់ទេ។ សៀវភៅទាំងនេះមិនមែនជាសៀវភៅវិទ្យាសាស្រ្តទៀតទេ។ វាជាសៀវភៅអំពី ការវិវត្តន៍។ It is part of a much bigger picture, for a New World Order. អ្នកឃើញទេ អ្នកដែលចាប់ផ្តើមប្រទេសនេះនិយាយថា «យើងកាន់ខ្ជាប់សេចក្តីពិតទាំងនេះទុកជា ភស្តុតាខ្លួនឯង។ មនុស្សទាំងអស់ត្រូវបានបង្កើតស្មើៗគ្នា ពួកគេត្រូវបានផ្តល់សិទ្ធិជាក់លាក់ដែលមិនអាចដកចេញបាន ដោយអ្នកបង្កើតរបស់គេ។» តែ តើអ្នកដឹងទេថា ក្មេង៧៥% មកពីផ្ទះជាគ្រីស្ទានដែលទៅរៀនសាលាសាធារណៈ នឹងបដិសេធជំនឿ គ្រីស្ទាន បន្ទាប់ពីរៀននៅសាលានោះបាន១ឆ្នាំ? នោះហើយជាអ្វីដែលបានកើតឡើងចំពោះលោក​ Crawford Toy។ មនុស្សភាគច្រើនមិនដែលឮពី លោកCrawford Toyទេ ប៉ុន្តែគាត់ជាគ្រូបង្រៀនល្បីនៅ Southern Baptist គាត់ជិតរៀបការជាមួយស្រ្តីម្នាក់ឈ្មោះ Lottie Moon។ តើបងប្អូនណា ធ្លាប់ឮពី Lottie Moonទេ? អ្នកដឹងទេ អ្នកមានការថ្វាយដង្វាយសំរាប់ Lottie Moon រៀងរាល់បុណ្យណូអែល។ នាងជាបេសកជន ដ៏ល្អម្នាក់ទៅកាន់ប្រទេសចិន។ បន្ទាប់ពីសង្គ្រាមស៊ីវិល លោក Crawford Toy បានទៅប្រទេសអ៊ឺរ៉ុន ហើយបានរៀនពីការវិវត្តន៍។ គាត់ក្រេបជញ្ជក់យកវា ហើយជឿវា។ គាត់បានក្លាយជាអ្នកជឿលើការវិវត្តន៍។ Crawford ត្រឡប់ទៅសាលាគម្ពីរគាត់ ហើយនិយាយថា «​អ្នកដឹងទេ ព្រះគម្ពីរចង់បង្រៀនពីការបង្កើត រយៈ៦ថ្ងៃ។ ព្រះគម្ពីរមានកំហុស លើចំនុចនោះហើយ។ តើព្រះគម្ពីរមានកំហុសមែនឬទេ? ឥឡូវនេះ លោក Crawford ចាំបន្តិចសិន! ប្រហែលទ្រីស្តីអ្នកមានកំហុស ហើយប្រហែលជាអ្នកទទួលការបញ្ចុះបញ្ចូលពេកហើយ។ វាងាយក្នុង ការទទួលការបញ្ចុះបញ្ចូលឲ្យវង្វេង។ ខ្ញុំនឹងព្យាយាមបញ្ចុះបញ្ចូលវ៉ូងមនុស្សទាំងអស់ឲ្យវង្វេង​ ហើយបន្ទាប់មកយើងចង់ និងទៅផ្ទះ។ ថ្ងៃស្អែកយើងនឹងនិយាយអំពី សួនច្បារអេដែន។ តើវាមានលក្ខណៈដូចម្តេច? ហេតុអ្វីបានជាគេរស់ ដល់អាយុ៩០០ឆ្នាំ? តែ ដំបូង ខ្ញុំចង់ព្យាយាមបញ្ចុះបញ្ចូលអ្នករាល់គ្នាសិន។ នេះជាអ្វីដែលនឹងកើតឡើង។ ខ្ញុំនឹងប្រាប់អ្នករឿងខ្លី១។ ពេលខ្ញុំប្រាប់អ្នកពីរឿងហ្នឹង ខ្ញុំនឹងបញ្ចុះបញ្ចូលអ្នកឲ្យប្តូរគំនិត។ ប្រហែលជាអ្នកមិនដែលត្រូវគេបញ្ចុះបញ្ចូលឲ្យប្តូរគំនិតពីមុន។ វាជានិតិវិធីមិនបង្កបញ្ហាទេ។ កុំបារម្មណ៍ពីវាអី។ ពេលខ្ញុំប្រាប់រឿងចប់ ខ្ញុំនឹងសួរអ្នក២សំនួរងាយស្រួល អំពីរឿង។ បើអ្នកដឹងចំលើយ នោះខ្ញុំគ្រាន់តែចង់ឲ្យអ្នកលើកដៃ។ បើអ្នកមិនដឹងចំលើយ នោះដោយព្រោះអ្នកត្រូវបានបញ្ចុះបញ្ចូលឲ្យប្តូរគំនិតជោគជ័យ។ ឥឡូវ យកចិត្តទុកដាក់៖ នេះជាសាច់រឿង។ កាលពីយូរលង់មកហើយ បុរសម្នាក់បានចេញពីផ្ទះ ទៅរត់។ គាត់បានរត់បានបន្តិច ហើយបត់ឆ្វេង។ គាត់រត់បានបន្តិច ហើយ បត់ឆ្វេង។ គាត់រត់បានបន្តិច បត់ឆ្វេង ហើយរត់មកផ្ទះវិញ។ ពេលគាត់កំពុងរត់មកផ្ទះ គាត់កត់សំគាល់ថា មានមនុស្ស២ពាក់ម៉ាសមុខ កំពុងចាំគាត់នៅផ្ទះ។ តើបុរសទាំងនោះជានរណា?ហើយ ហេតុអ្វីគាត់គាត់ចេញពីផ្ទះ ទៅរត់? បើអ្នកដឹង លើកដៃ ប៉ុន្តែកុំប្រាប់ចំលើយ។ មានប្រហែល៥ ឬ៦។ អ្នកផ្សេងទៀត សូមយកចិត្តទុកដាក់ យើងនឹងសាកល្បងម្តងទៀត។ កាលពីយូរលង់មកហើយ បុរសម្នាក់បានចេញពីផ្ទះ ទៅរត់។ គាត់រត់បានបន្តិច បត់ឆ្វេង ខ្ញុំនឹងឲ្យតំរុយអ្នក វាសំខាន់។ គាត់រត់បានបន្តិច បត់ឆ្វេង។ គាត់រត់បានបន្តិច បត់ឆ្វេង ហើយរត់មកផ្ទះវិញ។ ពេលគាត់កំពុងរត់មកផ្ទះ គាត់កត់សំគាល់ថា មានមនុស្ស២ពាក់ម៉ាសមុខ កំពុងចាំគាត់នៅផ្ទះ។ តើបុរសទាំងនោះជានរណា?ហើយ ហេតុអ្វីគាត់គាត់ចេញពីផ្ទះ ទៅរត់? តើមាននរណាដឹងទេ? ២ទៀតហើយ។ អ្នកផ្សេងទៀត សូមយកចិត្តទុកដាក់ យើងនឹងសាកល្បងម្តងទៀត។ ប៉ុន្តែ ឥឡូវខ្ញុំនឹងមិនបញ្ចុះបញ្ចូលអ្នកឲ្យប្តូរគំនិតទេ។ ឃើញទេ អ្នកអត់ពីហ្នឹងទេ តែខ្ញុំបានប្តូរគំនិតអ្នក តាំងពី៣វិនាទីដំបូងម៉្លេះ។ ខ្ញុំនឹងមិនប្តូរគំនិតអ្នកទាំងអស់គ្នាទេ ដោយគ្រាន់តែឲ្យរូបភាពខ្លះដល់អ្នកមើល ខ្ញុំនឹងរឿងដដែល មួយពាក្យៗ តែសូមមើលរូបភាព។ អ្នកនឹងមានអារម្មណ៍ថា ខ្លួនអ្នកមិនបានប្តូរគំនិតទេ។ វាជាអារម្មណ៍ល្អបំផុត។ តើអ្នកត្រៀមខ្លួនហើយឬនៅ? នេះជារឿង។ កាលពីយូរលង់មកហើយ បុរសម្នាក់បានចេញពីផ្ទះ ទៅរត់។ គាត់រត់បានបន្តិច បត់ឆ្វេង ។ គាត់រត់បានបន្តិច បត់ឆ្វេង ។ គាត់រត់បានបន្តិច បត់ឆ្វេង ហើយរត់មកផ្ទះ។ ពេលគាត់កំពុងរត់មកផ្ទះ គាត់កត់សំគាល់ថា មានមនុស្ស២ពាក់ម៉ាសមុខ កំពុងចាំគាត់នៅផ្ទះ។ តើបុរសទាំងនោះជានរណា? ជាអ្នកចាប់បាល់ ឬអាជ្ញាកណ្តាល! លោកថា «ប្អូន Hovind តើវាស្រួលក្នុងការទទួលប្តូរគំនិត?​ អូ បាទ! អ្នកឃើញទេ ពេលខ្ញុំនិយាយថា «បុរសម្នាក់បានចេញពីពី..» អ្នកបានចាប់ផ្តើមគិតពីផ្ទះ។ And once you get off track, it's pretty tough to get back on. Would you like to see how kids get brainwashed. រាល់ឆ្នាំ ក្មេងរាប់លាននាក់ក្នុងប្រទេសអាមេរិច ប្តូរគំនិត។ របៀបដែលគេធ្វើវាសាមញ្ញណាស់។ គេឲ្យក្មេងរៀនសាលាមតេ្តយ្យ ក្មេងនោះមិនទាន់ចេះអានទេ។ ហើយគេឲ្យសៀវភៅនេះទៅក្មេង៖ «ខ្ញុំចេះអានអំពីឌីណូស័រ។» តើនរណាម្នាក់ចង់ទាយសាកមើលថា ប្រយោគដំបូងគេនិយាយពីអី? «រាប់លានឆ្នាំមុន.....» ហើយសៀវភៅនោះធ្វើឲ្យក្មេងវង្វេងតាំងពី៥វិនាទីដំបូង។ តើមានក្មេងប៉ុន្មាននាក់ក្នុងអ្នក ត្រូវបានគេបង្រៀនដូច្នេះ? ដូចជាពួកគេទាំងអស់។ គេហៅព្រះយេស៊ូ ថាអ្នកកុហក។ តើឌីណូស័ររស់នៅរាប់លានឆ្នាំមុនមែនឬអី? លោក Seuss ក៏និយាយដែរថា «រាប់លានឆ្នាំមុនអ្នកកើត។ ព្រះយេស៊ូមានបន្ទូលថា កាលដើមដំបូង មានការបង្កើតអ័ដាម។ បងប្អូន មានអ្នកខ្លះនិយាយខុសហើយ! ឥសូមចាំបន្តិច ព្រះគម្ពីរថា មុនទឹកជំនន់ គេអាចរស់នៅបាន ៩០០ឆ្នាំ។ តើវាអាចទៅរួចយ៉ាងម៉េចកើត? អូ យើងនឹងនិយាយថែមពីហ្នឹង ក្នុងសិក្ខាសាលាភាគទី២ ថ្ងៃស្អែក។ ចុះអំពីទឹកជំនន់? បាន មាននិយាយពីហ្នឹងនៅវីឌីអូទី៦។ ហើយចុះអំពីឌីណូស័រវិញ? បាទ មានក្នុងវីឌីអូទី៣។ តែសូមស្តាប់ គេនឹងប្រាប់អ្នកក្នុងសាលាថា ដំបូងអ្នកដូចជាទឹករំអិល ហើយសន្សឹមៗ អ្នកក្លាយជា មនុស្ស។ អ្នកត្រូវប្រយ័ត្ន ព្រោះថាទស្សនៈនោះអាចបំពុលអ្នក។ ព្រះយេស៊ូមានបន្ទូលថា «ចូរប្រយ័ត្ន ក្រែងមានអ្នកណាចាប់អ្នកធ្វើជារំពេរ ដោយពាក្យបរម្ថ និងពាក្យ បញ្ឆោតដោយាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបឋមសិក្សានៅនាលោកិយ គឺ មិនមែនតាមព្រះគ្រីស្ទទេ។» បើក្មេងទៅរៀនពីអាយុពី១២ទៅ១៦ឆ្នាំក្នុងទីក្រុងអ្នក តើវានឹងយល់ឃើញថាពីភពលោកយ៉ាងម៉េច? ប្រហែលជាគាត់ជាអ្នកជឿលើការវិវត្តន៍។ បើព្រះគម្ពីរថាត្រូវអំពីដើមដំបូង ប្រហែលជាវាត្រូវពីចុងបញ្ចប់។ សូមសង្ខេបចំនុនហ្នឹង។ ព្រះបានបង្កើតពិភពលោក។ ទ្រង់ជាម្ចាស់នៃវា។ ទ្រង់បង្កើតបញ្ញតិ្ត ហើយយើងទាំងអស់ធ្វើខុសដោយ ធ្វើរំលងបញ្ញត្តិទ្រង់។ គឺយើងគ្រាប់គ្នា។ ឲ្យខ្ញុំបង្ហាញអ្នកបន្តិច។ នេះជាក្រិត្យវិន័យទាំង១០ប្រការ។ ទ្រង់ប្រាប់យើថា «កុំឲ្យធ្វើទីបន្ទាល់ក្លែង។» (កុំកុហក) មានប៉ុន្មាននាក់ធ្លាប់កុហកក្នុងជីវិតអ្នក? សូមលើកដៃ បើមិនអីញ្ចឹង អ្នកកំពុងប្រាប់គេថាអ្នកកុហកហើយ បើអ្នកមិនលើក! «កុំឲ្យលួចឲ្យសោះ។» តើមានប៉ុន្មាននាក់ធ្លាប់លួច? អ្នកបានប្រាប់ខ្ញុំហើយថា អ្នកជាមនុស្សកុហក។ លើកដៃឡើង។ (ប្អូនប្រុស តើដៃប្អូនលើកទេ? សូមលើកឡើង។) មកដល់ពេលនេះ យើងដឹងថា យើងទាំងអស់ជាមានចោរកុហក មែនទេ? តើអ្នកចង់ឃើញចំនុចទាំងអស់ថាតើ យើងកំពង់ធ្វើយ៉ាងម៉េចឬទេ? យើងគួរតែឈប់ត្រង់នេះ។ គ្មានសំនួរទេ យើងជាអ្នកខុស។ ហើយយើងនឹងត្រូវទទួលទោស។ ព្រះជាចៅក្រមសុចរិត។ ទ្រង់មិនអានមើលរំលងបាបបានទេ យើងនឹងត្រូវទទួលទោស។ ឬក៏ អ្នកត្រូវរកអ្នកជំនួសទោសអ្នក។ នេះហើយជាមូលហេតុដែលព្រះយេស៊ូបានមក។ ទ្រង់ចង់សងថ្លៃអំពើបាបអ្នក។ ៣៦ឆ្នាំមុន ខ្ញុំប្រាប់ទ្រង់ថា ទ្រង់អាចសងថ្លៃអំពើបានខ្ញុំបាន។ ខ្ញុំបានសុំទ្រង់ឲ្យលើកលែងទោសខ្ញុំ និង សង្គ្រោះខ្ញុំ។ ហេ៎ បើអ្នកស្លាប់ថ្ងៃនេះ តើអ្នកនឹងទៅទីណា? ជក់បារី ឬមិនជក់បារី? ពេលអ្នកស្លាប់ តើអ្នកនឹងទៅទីណា? អ្នកគួរតែគិតអំពីហ្នឹង ព្រោះអ្នកនឹងត្រូវស្លាប់ អស់ពេលយ៉ាងយូរ។ អ្វីដែលអ្នកមានក្នុងជីវិតនេះ គឺការផ្លាស់ប្តូរលឿន។ ខ្ញុំនឹងត្រូវស្លាប់នៅថ្ងៃណាមួយ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យវាជាងរឿងចុងក្រោយដែលខ្ញុំត្រូវធ្វើ តែវានឹងកើតឡើង។ វាអាចកើតឡើងថ្ងៃនេះ។ តើអ្នកបានឃើញផ្លួវដែលគេបើកជុំវិញ Knoxville, Tennesseeឬទេ? អ្នកមានពួកស្បែកសក្រៗនៅទីនោះណា បងប្អូន។ ហើយអ្នកអាចត្រូវគេសំលាប់តាមផ្លូវទៅផ្ទះយប់នេះ។ តើអ្នកនឹងទៅទីណា ពេលអ្នកស្លាប់ទៅ? បើអ្នកមិនទាន់ប្រាកដថា អ្នកបានសង្រ្គោះ ម៉េចក៏អ្នកមិនព្រមសុំព្រះជាម្ចាស់ឲ្យលើកលែងទោស និង សង្រ្គោះអ្នក។ ហើយបើអ្នកបានសង្រ្គោះ តើអ្នកកំពុងធ្វើអ្វីខ្លះ សំរាប់នគរឋានសួគ៌? អ្នករាល់គ្នាគួរតែរកអ្វីធ្វើ ថ្វាយព្រះអម្ចាស់។ មានសង្រ្គាមកើតឡើងបន្ត រកអ្វីធ្វើទៅ។ ត្រូវមមាញឹក។ ផ្សាយដំណឹងល្អ។ ធ្វើជាគ្រូបង្រៀនថ្នាក់ថ្ងៃអាទិត្យ អ្នកបើកឡានក្រុង ត្រូវធ្វើការថ្វាយព្រះក្នុងជីវិតអ្នក។ បើយើងអាចជួយបាន នេះហើយជាកិច្ចការអ្នក។ មានកាតាឡុកនៅតុក្រោយនៅខាងក្រោយនោះ។ ថែមទាំងវីឌីអូនយើងផងដែរ។ យើងចង់ជួយពង្រឹមជំនឿអ្នកក្នុងព្រះបន្ទូលព្រះ។ យើងសង្ឃឹមថា បងប្អូនបានរីករាយអ្វីដែលនិយាយពីការបង្កើត ការវិវត្តន៍ និង ឌីណូស័រ។ ទោះជាយ៉ាងនេះក៏ដោយ ការសំខាន់ជាងស្គាល់ការពិតនិងហេតុការពិតទាំងអស់ អំពីវិទ្យាសាស្រ្ត គឺជា ការដើម្បដឹងពីសេចក្តីពិត អំពីថាតើ អ្នកនឹងទៅឋានសួគ៌ឬអត់។ បើអ្នកមិនដែលទុកចិត្តព្រះគ្រីស្ទជាព្រះសង្រ្គោះអ្នកទេ សូមឲ្យខ្ញុំពន្យល់ខ្លីៗអំពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីអាចឡើងទៅឋានសួគ៌បាន។ ព្រះគម្ពីរថា យើងទាំងអស់ជាអ្នកមានបាប។ យើងទាំងអស់បានរំលងក្រិត្យវិន័យព្រះ។ យើងមិនបានស្តាប់បង្គាប់អ្នកបង្កើត។ យើងបានធ្វើរឿងអាក្រក់ យើងជាអ្នកមានបាប។ អ្នកខ្លះអាក្រក់ជាងអ្នកផ្សេងទៀត យ៉ាងហោចណាស់ក្នុងភ្នែកមនុស្ស តែយើងទាំងអស់មានរំលងក្រិត្យ វិន័យព្រះ។ ព្រះគម្ពីរថា អ្នកត្រូវប្រែចិត្ត។ ពាក្យប្រែចិត្តមានន័ថា «បែរ។» តាមពិតវាមានន័យ២ «បែរចេញពីបានរបស់អ្នក ហើយបែរទៅរកព្រះ។ ព្រះកំពុងទតមើលការផ្លាស់ប្តូរក្នុងអកប្បកិរិយារបស់អ្នក។ អ្នកថា «ព្រះអម្ចាស់ ខ្ញុំមិនចង់ធ្វើខុសទៀតទេ ខ្ញុំសុំទោសដែលខ្ញុំប្រមាថទ្រង់។ ខ្ញុំចង់ធ្វើត្រូវវិញ។» ហើយអ្នកបែរចេញពីអំពើបាប និង អ្នកបែរទៅរកព្រះ។ អ្នកនិយាយថា «ព្រះអម្ចាស់ សូមទ្រង់អត់ទោសដល់ខ្ញុំ សូមសង្រ្គោះខ្ញុំផង។» ព្រះគម្ពីរថាក្នុង រ៉ូម ៣:២៣ «គ្រប់គ្នាបានធ្វើបាប​ ហើយខ្វះមិនដល់សិរីល្អនៃព្រះ។» អ្នកត្រូវសារភាពថា អ្នកមានបាប។ ទី២ ព្រះគម្ពីរនិយាយក្នុង រ៉ូម ៦:២៣ «ថ្លៃឈ្នូលរបស់អំពើបានគឺជាសេចក្តីស្លាប់។» យើងសមតែស្លាប់ហើយធ្លាក់ក្នុងឋាននរក ដោយព្រោះអំពីបានរបស់យើង តែព្រះយេស៊ូវបានសុគត ជំនួសអ្នក។ ទ្រង់ស្រលាញ់អ្នក។ ទ្រង់ចង់ឲ្យអ្នកទៅឋានសួគ៌។ អ្នកណាដែលសុំសេចក្តីសង្រ្គោះដោយឥតថ្លៃពីទ្រង់ ព្រះនឹងប្រទានអំណោយ ដែលជាជីវិត អស់កល្បជានិច្ច។ វានិយាយក្នុង រ៉ូម៦:២៣។ វាអំណោយឥតគិតថ្លៃ។ ហើយវានិយាយក្នុង រ៉ូម១០:១៣ «អស់អ្នកណាដែលអំពាវនាវដល់ព្រះនាម ព្រះអម្ចាស់ នោះនឹងបានសង្រ្គោះ។» បើអ្នកគ្រាន់តែហៅ ហើយនិយាយថា «ព្រះអម្ចាស់ ខ្ញុំជាអ្នកមានបាប។ សូមអត់ទោសដល់ខ្ញុំផង» ហើយសុំទ្រង់ នោះទ្រង់នឹងប្រទានអំណោយឥតគិតថ្លៃដល់អ្នក ដែលជាជីវិតដ៏នៅអស់កល្បជានិច្ច។ ម៉េចក៏មិនអធិស្ឋានជាមួយខ្ញុំឥឡូវនេះទៅ ហើយអ្នកទទួលព្រះគ្រីស្ទជាព្រះសង្រ្គោះរបស់អ្នក។ គ្មានពាក្យសីដីមន្តអាគមអីទេ ព្រះកំពុងទតមើលចិត្តរបស់អ្នក តែបើអ្នកថាវាអស់ពីចិត្តមែន នោះព្រះ និងអត់ទោសដល់អ្នក។ គ្រាន់តែនិយាយថា «ព្រះអម្ចាស់ ព្រះយេស៊ូ ខ្ញុំដឹងថាខ្ញុំជាអ្នកមានបាប ខ្ញុំបានរំលងក្រិត្យវិន័យរបស់ ទ្រង់។ ខ្ញុំសុំទោស។ សូមអត់ទោសដល់ខ្ញុំផង។ សូមឲ្យលោហិតស្ថិតក្នុងខ្ញុំ។ សូមអត់ទោសបានរបស់ខ្ញុំ ហើយនាំខ្ញុំទៅឋានសួគ៌។ ក្នុងព្រះនាមព្រះ យេស៊ូ អាម៉ែន។» ព្រះគម្ពីថា បើអ្នកអំពាវនាវដល់ព្រះអម្ចាស់ នោះអ្នកនឹងបានសង្រ្គោះពិត។ ដូច្នេះ បើអ្នកបានសុំឲ្យព្រះអម្ចាស់សង្រ្គោះអ្នក ទ្រង់សន្យាថា ទ្រង់នឹងសង្រ្គោះអ្នក។​ ឥឡូវការងារ របស់អ្នកគឺ ត្រូវរីកចំរើន។ អានព្រះគម្ពីរអ្នក អថិស្ឋាន ចូលរួមក្នុងក្រុមជំនុំដែលជឿលើព្រះគម្ពីរ ហើយចាប់ផ្តើមរីកចំរើន ដើម្បីធ្វើ ជាគ្រីស្ទបរិស័ទ្ធដ៏ល្អ។ អរគុណច្រើន។ តេឬផ្ញើរសារមកយើង បើយើងអាចជួយបាន។ យើងរីករាយដើម្បីជួយ។ សរសេរពត៌មានសំរាប់ទាក់ទង។ Creation Science Evangelism - www.drdino.com Call us at 1-850-479-3466. Or visit us online at: www.drdino.com. - [Ed.13.5]